ការ​ហោះហើរ​ធ្លាក់​ចុះ​ខ្លាំង ​តែ​ប្រតិបត្តិការ​អាកាសយានដ្ឋាន​ទាំងអស់​នៅ​តែ​ដំណើរការ


រាជធានី​ភ្នំពេញ ៖ ចាប់​តាំង​ជំងឺ​កូ​វី​ដ ១៩ បាន​វាយលុក​និង​កូរ​ពិភពលោក​ឡើង​វ៉​ល់ រួម​ទាំង​ប្រទេស​កម្ពុជា​ផង​បាន​ជំរុញ​អោយ​សកម្មភាព​អាជីវកម្ម​សំខាន់​ៗ​ដែល​គាំទ្រ​ដល់​កំណើនសេដ្ឋកិច្ច​មួយ​ចំនួន​ជួប​បញ្ហា ក្នុង​នោះ​វិស័យ​ដឹក​ជញ្ជូន​តាម​ផ្លូវអាកាស​បាន​ជួបនឹង​បញ្ហា​មុនគេ​និង​ធំ​ជាងគេ​ផង​ដែរ ដោយសារ​តែ​មានការ​ធ្លាក់​ចុះ​យ៉ាង​គំហុក​នៃ​ចំនួន​អ្នកដំណើរ​ចេញចូល​ក្រៅប្រទេស​កម្ពុជា​ដូច​មុន ។

បើ​ទោះបីជា​ប្រទេស​មួយ​ចំនួន​ដែល​រង​គ្រោះ​ធ្ងន់ធ្ងរ​ដោយ​វីរុស​កូ​វី​ដ​-១៩ បាន​បិទ​និង​លែងអោយ​មានការ​ហោះហើរ​ចេញចូល​មួយ​រយៈ តែ​សម្រាប់​អាកាសយានដ្ឋាន​អន្តរជាតិ​របស់​កម្ពុជា ទាំង​បី រួម​មាន​ភ្នំពេញ ខេត្ត​ព្រះ​សីហ​នុ និង​សៀមរាប បើ​ទោះបីជា​ស្ងាត់​អ្នកដំណើរ​យ៉ាងណា ក៏​នៅ​តែ​ដំណើរការ​ដដែល​នេះ ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​ក្រុមហ៊ុន​គ្រប់គ្រង​អាកាសយានដ្ឋាន​ទាំង​បី​របស់​កម្ពុជា ។

ព្រលានយន្តហោះនៅខេត្តសៀមរាប

បើ​តាម​សេចក្តី​ប្រកាស​ចេញផ្សាយ​ថ្ងៃ​ទី​១៣ ឧសភា ២០២០​នេះ បានអោយ​ដឹង​ទៀត​ថា អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង​បី​រួម​មាន​ភ្នំពេញ សៀមរាប និង​ខេត្ត​ព្រះ​សីហ​នុ នៅ​តែ​បើក​និង​ដំណើរការ​សម្រាប់​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​និង​អន្តរជាតិ​។ក្រុមហ៊ុន​គ្រប់គ្រង​អាកាសយានដ្ឋាន​ទាំង​បី​នេះ​បាន​កែសម្រួល​កម្រិត​ប្រតិបត្តិការ​របស់​ខ្លួន​ទៅ​នឹង​ចរាចរណ៍​បច្ចុប្បន្ន​ដែល​កំពុង​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ពី​បញ្ហា​ជំងឺ​កូ​វី​ដ​១៩ និង​ការ​រឹតត្បិត​ការ​ធ្វើ​ដំណើរ​នៅ​ទូ​ទាំង​ពិភពលោក​។

បច្ចុប្បន្ន អាកាសយានដ្ឋាន​ទាំង​បី​កំពុងធ្វើការ​លើ​ផែនការ​ស្តារ​ឡើង​វិញ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​និង​ដៃគូ​អាកាសចរណ៍​ដើម្បី​ធានា​សុវត្ថិភាព​ដល់​អ្នកដំណើរ​ទាំងអស់​របស់​យើង​ចាប់ពី​ពេល​ដែល​ពួក​គេ​ចូល​មក​អាកាសយានដ្ឋាន ។

បើ​តាម​លោក​ស៊ី​ន ចាន់​សេរី​វុ​ត្ថា អ្នកនាំពាក្យ​រដ្ឋលេខាធិការ​អាកាស​ចរ​ស៊ី​វិល បានអោយ​ដឹង​ថា បានអោយ​ដឹង​ថា ផល​ប៉ះពាល់​ទៅ​លើ​វិស័យ​អាកាសចរណ៍​បាន​ចាប់ផ្ដើម​តាំងពី​ដើមឆ្នាំ ២០២០ ពោល​គឺ ចាប់តាំងពី​ផ្ទុះ​ជំងឺ​កូ​វី​ដ​១៩​មក​ម្លេះ ក៏​ប៉ុន្តែ​កាលពី​អំឡុង​ខែ មក​រា កុម្ភៈ និង​មីនា គឺ​មាន​ដែរ​តែ​មិន​ខ្លាំង រហូត​ដល់​ចូល​ខែមេសា ភ្លាម ផល​ប៉ះពាល់​បាន​កើតឡើង​កាន់តែ​ខ្លាំង រហូត​ដល់​សកម្មភាព​របស់​ក្រុមហ៊ុន​ហោះហើរ​មួយ​ចំនួន​បាន​ផ្អាក​ជាក់ស្ដែង​ដូច​ឃើញ​ស្រាប់​ហើយ ក្នុង​មួយ​ថ្ងៃ​ៗ មាន​ជើងហោះហើរ​តិច​បំផុត​បាន​ចុះ​ចត​និង​ចាកចេញ ព្រោះ​ប្រទេស​មួយ​ចំនួន​ត្រូវ​បាន​បិទ ហើយ​ជើងហោះហើរ​ក៏​មិន​អាច​ចុះ​ចត​បាន តែ​យ៉ាងណា​ក៏​ដោយ ក៏​អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង​បី​របស់​កម្ពុជា មិន​បិទ​ដែរ នៅ​តែ​អាច​ទទួល​យន្តហោះ​ចុះ​ចត ។

លោក​បន្ត​ថា ក្រុមហ៊ុន​អាកាសចរណ៍​ខ្លះ បាន​ផ្លាស់​ប្តូរ​ប្រតិបត្តិការ​ពី​ការ​ដឹក​មនុស្ស មក​ជា​ការ​ដឹក​ទំនិញ​វិញ ដើម្បី​អោយ​មាន​សកម្មភាព និង​ប្រាក់​ចំណូល​ខ្លះ​ៗ ហើយ​ក៏​មាន​អ្នកដំណើរ​មួយ​ៗ លាយ​លំ​ជាមួយនឹង​ទំនិញ​ដែរ ។

ព័ត៌មាន​ជាតិ

Sponsored News

១១:១១ | ក្នុងស្រុក

លក់ដាច់ខ្លាំងសាហាវអតិថិជនពេញៗហាង ព្រោះតម្លៃផ្អើលទីផ្សារ 279$ តែសមត្ថភាពលំដាប់ A អេមមួយកំប្លេ ថតស្អាតបែប AI បួនគ្រាប់ទំហំ 48MP RAM ក៏ធំ 8GB ROM ក៏ធំ 128GB ថ្មក៏ខ្លាំង 5000mAh (មានវីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ