ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​វី​ដ​១៩ ធ្វើ​សកម្ម​ផែនការ​សកម្មភាព​មួយ​ចំនួន​មិន​អាច​សម្រេច​ទៅ​បាន​តាម​ការ​គ្រោងទុក

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​លើក​ឡើង​ថា ដោយសារ​ជំងឺ​កូ​វី​ដ​១៩ បាន​ធ្វើ​ឲ្យ​សកម្មភាព​មួយ​ចំនួន​មិន​បាន​សម្រេច​តាម​ការ​គ្រោងទុក ។…

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​លើក​ឡើង​ថា ដោយសារ​ជំងឺ​កូ​វី​ដ​១៩ បាន​ធ្វើ​ឲ្យ​សកម្មភាព​មួយ​ចំនួន​មិន​បាន​សម្រេច​តាម​ការ​គ្រោងទុក ។

ថ្លែង​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​ពី​ផែនការ​សកម្មភាព​ឆ្នាំ​២០២០ របស់​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម នា​ព្រឹក​ថ្ងៃ​ទី​១៣ ខែឧសភា នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី បាន​លើក​ឡើង​ថា​កិច្ចប្រជុំ​នៅ​ថ្ងៃនេះ គឺជា​ការ​បន្ត​កិច្ច​ពិភាក្សា ដើម្បី​ឆ្លង​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ​របស់​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម បន្ទាប់​ពី​ក្រសួង​ក៏​ទើបតែ​បាន​ឆ្លង និង​អនុម័ត​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ និង​អគ្គនាយកដ្ឋាន​មួយ​ចំនួន​រួច​មក​ហើយ ដើម្បី​ជំរុញ និង​បង្កើន​ប្រសិទ្ធភាព​ក្នុង​ការ​ចាត់ចែង​ការងារ និង​តួនាទី​របស់​អគ្គ​នីមួយ​ៗ ។

សម្ដេច​ឧបនាយករដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ៖«​នៅ​ឆ្នាំ​២០២០​នេះ ថ្វី​ដ្បិតថា យើង​គ្រប់​គ្នា​បានដឹង​រួច​មក​ហើយ​នូវ​ការ​ប្រឈម​មុខ​នឹង​វិបត្តិ​ជំងឺ​កូ​វី​ដ​១៩ ដែល​អាច​ធ្វើ​ឱ្យ​ផែនការ​សកម្មភាព​មួយ​ចំនួន​មិន​អាច​សម្រេច​ទៅ​បាន​តាម​ការ​គ្រោងទុក ប៉ុន្តែ​ការ​ដាក់​ចេញ​នូវ​ផែនការ​ជាក់លាក់ គឺជា​កិច្ចការ​ដ៏​មាន​សារៈសំខាន់ និង​ក៏​ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​ការ​រៀបចំ​ផែនការ​សកម្មភាព​ឆ្នាំ​២០២១ និង​ឆ្នាំ​បន្តបន្ទាប់​ទៀត​ដែរ​» ។

ពាក់ព័ន្ធ​នឹង​ការងារ​អត្តសញ្ញាណ​កម្ម​សម្ដេច​ក្រឡាហោម បាន​មាន​ប្រសាសន៍​ជំរុញ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​បន្ត​ព​ន្លឿ​ន​ការ​ឈាន​ទៅ​បញ្ចប់​សេចក្ដីព្រាងច្បាប់​ការ​ខិតខំ​ជំរុញ​ការងារ​អត្តសញ្ញាណ​កម្ម​ទៅ​ក្នុង​សេវា​ច្រក​ចេញចូល​តែ​មួយ​ដែល​ពេល​នេះ​កំពុង​អនុវត្តន៍​សាកល្បង និង​ការ​កសាង​ប្រព័ន្ធ​ផ្ទុក​គ្រប់គ្រង​ទិន្ន័យ និង​ធនធានមនុស្ស ។

ជាង​នេះ​ទៅ​ទៀត សម្ដេច ស ខេ​ង បញ្ជាក់​ថា ផែនការ​សកម្មភាព​ឆ្នាំ​២០២០ របស់​អគ្គនាយក ដ្ឋា​ន​អត្តសញ្ញាណ​កម្ម​មាន​សារៈសំខាន់​ណាស់ ដើម្បី​ឲ្យ​មាន​ភាព​ជាក់លាក់ ហើយ​ងាយ ស្រួល​ដល់​ការ​សម្របសម្រួល​ថវិកា ដើម្បី​បម្រើ​ការងារ​ក៏​ដូច​ជា បង្កើន​ប្រសិទ្ធភាព​នៃ​ការ​ចាត់ ចែង​ការងារ​នៅ​ក្នុង​តួនាទី នៅ​អគ្គ​នាយ​ដ្ឋា​ន​នីមួយ​ៗ ។

សម្ដេច​បន្ដ​ថា រហូត​ដល់​ពេល​នេះ បាន​ឆ្លង​អនុម័ត ផែនការ​សកម្មភាព​នេះ​ទៅ​ដល់​អគ្គ​នាយ ដ្ឋា​ន​មួយ ចំនួន​ហើយ​ដែរ​ដូច​ជា អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បណ្ឌិត្យសភា​នគរបាល​ជាតិ អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍​ជាដើម ។ ជាមួយ​គ្នា​នោះ​ដែរ សម្ដេច​ស្នើ​ឲ្យ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​ត្រូវ​ព​ន្លឿ​ន​ការងារ​នេះ​បន្ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ