ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំណក់ឈាម​រវាង​អ្នក​នាង អម្ពរ ទេវី និង​អតីត​ស្វាមី​ ចូល​បម្រើ​កង​ទ័ព​​ហើយ

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តំណក់ឈាម​តែ​មួយ​គត់​រវាង​តារា​សម្តែង​ដ៏​ល្បីល្បាញ​នា​ទស្សវត្សរ៍​ឆ្នាំ​៩០ អ្នក​នាង អម្ពរ ទេវី និង​លោក ពេជ្រ ភិ​រុណ បាន​ចូលរួម​បម្រើកងទ័ព​នៅ​សហរដ្ឋអាមេរិក​ហើយ…

រាជធានី​ភ្នំពេញ ៖ តំណក់ឈាម​តែ​មួយ​គត់​រវាង​តារា​សម្តែង​ដ៏​ល្បីល្បាញ​នា​ទស្សវត្សរ៍​ឆ្នាំ​៩០ អ្នក​នាង អម្ពរ ទេវី និង​លោក ពេជ្រ ភិ​រុណ បាន​ចូលរួម​បម្រើកងទ័ព​នៅ​សហរដ្ឋអាមេរិក​ហើយ បន្ទាប់​ពី​បាន​ចូលរួម​សិក្សា និង​ហ្វឹកហាត់​នៅ​សាលា​កងទ័ព​មួយ​នា​ទឹកដី​មហាអំណាច​មួយ​នេះ​។

ភិ​រុណ ហ្ស៊ូ​លី ត្រូវ​បាន​គេ​ដឹង​ថា ចូលរួម​ជា​ផ្លូវការ​នៅ​ក្នុង​ជួរ​កងទ័ព​សហរដ្ឋអាមេរិក​ក្នុង​នាម​ជា​អ្នក​ជួសជុល​យន្តហោះ​ដ្រូ បន្ទាប់​ពី​លោក​បាន​ចូល​សិក្សា​នៅ​សាលា Keithley រដ្ឋ​Washington ខណៈ​ពេល​លោក​បាន​រង់ចាំ​រយៈពេល​ប្រមាណ​ពីរ​ទៅ​បី​ឆ្នាំ បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​។

ជាមួយនឹង​ភាព​សប្បាយ​រីករាយ​នៅ​ពេល​បានឃើញ​កូន​សម្រេច​ក្តី​ស្រមៃ​នា​ពេល​នេះ អតីត​តារា​សម្តែង​ដ៏​ល្បីល្បាញ​អ្នក​នាង អម្ពរ ទេវី បាន​បង្ហោះ​សារ​តាម​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា ZOLI ម៉ាក់​សប្បាយចិត្ត​ណាស់​ដែល​បានឃើញ​រូប​កូន ការងារ​ដែល​កូន​ស្រឡាញ់​ម៉ាក់​នៅ​ពីក្រោយ​កូន ម៉ាក់​នឹក​កូន​សូម​ឲ្យ​កូនប្រុស​ម៉ាក់​បាន​សុខ​សប្បាយ​។

ជាមួយនឹង​ដំណឹង​មួយ​នេះ គេ​សង្កេត​ឃើញ​មាន​ប្រិ​យ​មិត្ត​គាំទ្រ​អ្នក​នាង អម្ពរ ទេវី ជា​ច្រើន​រូប​បាន​​នាំ​គ្នា​ចូលរួម​អបអរសាទរ និង​បង្ហាញ​ពី​មោនភាព​ចំពោះ​កូនប្រុស​អ្នក​នាង​នា​ពេល​នេះ ដែល​បាន​សម្រេច​នូវ​ម​ហិ​ច្ជ​តា​របស់​ខ្លួន​បាន​ឈាន​ជើង​ចូល​ម​ប្រើ​កងទ័ព​អា​មេ​រិ​នា​ពេល​នេះ​។

ដោយឡែក​ងាក​ទៅ​មើល​ស្វាមី​អ្នកស្រី​វិញ គឺ​លោក ពេជ្រ ភិ​រុណ រហូត​មក​ទល់​ពេល​នេះ​លោក​ហាក់​នៅ​មិន​ទាន់​បង្ហាញ​អារម្មណ៍​ណាមួយ​ចំពោះ​កូនប្រុស​ដែល​បាន​ចូល​ម​ប្រើ​កងទ័ព​អា​មេ​រិ​ក​នា​ពេល​នេះ​ឡើយ ប៉ុន្តែ​យ៉ាងណា លោក​ទំនងជា​នឹង​មិន​ជំទាស់​នូវ​គោលបំណង​របស់​កូនប្រុស​ខ្លួន​នា​ពេល​នេះ​ឡើយ ។ ខណៈ​ពេល​ដែល​កូនប្រុស​របស់​លោក​ត្រូវ​បាន​គ្រប់គ្រង​ថែរក្សា​ដោយ​អតីត​ភរិយា គឺ​អ្នក​នាង អម្ពរ ទេវី បន្ទាប់​ពី​បែក​គ្នា​មក​។

ជា​ការ​កត់សម្គាល់ បើ​ទោះបីជា​ចំណងអាពាហ៍ពិពាហ៍​រវាង​លោក ពេជ្រ ភិ​រុណ និង​អ្នក​នាង អម្ពរ ទេវី ដើរ​ដល់​ផ្លូវបំបែក​ក៏​ដោយ ប៉ុន្តែ​អ្នក​ទាំង​ពីរ​នៅ​តែ​រក្សា​ទំនាក់ទំនង​គ្នា​ជាប់លាប់​ដដែល ពោល​គឺ​នៅ​ពេល​ដែល​អ្នក​នាង អម្ពរ ទេវី មក​លេង​ស្រុក​ខ្មែរ​ម្តង​ៗ គឺ​នាង​តែង​មក​ស្នាក់​នៅផ្ទះ​លោក ពេជ្រ ភា​រុណ ។

គួរ​រំលឹក​ថា លោក​ពេជ្រ ភិ​រុណ និង​អ្នក​នាង​អម្ពរ ទេវី បាន​រៀប​ការ​ក្លាយជា​ប្ដី​ប្រពន្ធ​ស្របច្បាប់​កាលពី​ខែតុលា ឆ្នាំ​១៩៩២ ក្នុងអំឡុងពេល​ដែល​អ្នក​ទាំង​ពីរ ស្ថិត​ក្នុង​ភាព​ល្បីល្បាញ​ជាតា​រា​សិល្បៈ​ខ្មែរ ។ ការ​ផ្ដាច់ទំនាក់ទំនង​របស់​អ្នក​ទាំង​ពីរ​ត្រូវ​គេ​សង្ស័យ​ថា បាន​កើត​មាន​ឡើង​តាំងពី​មុន អ្នក​នាង អម្ពរ ទេវី ចេញ​ទៅ​រស់នៅ​អា​មេ​រិ​ក​ម្ល៉េះ ដោយ​គ្រាន់តែ​លោក​ពេជ្រ ភិ​រុណ លាក់​បាំង។

យ៉ាងណា លោក​ពេជ្រ ភិ​រុណ ហាក់​មិន​បើក​ទូលាយ​ប្រាប់​ឲ្យ​ដឹង​ពី​មូលហេតុ​បែកបាក់ និង​ស្ថាន​ភាព​នៃ​ការ​លែងលះ​នោះ​ទេ ក្នុង​ពេល​ដែល​ចំណងអាពាហ៍ពិពាហ៍​របស់​ពួក​គេ​ទទួល​បានកូន​ប្រុស​ម្នាក់ ហើយ​អ្នក​នាង អម្ពរ ទេវី ក៏​បាន​រៀប​ការ​ប្តី​ថ្មី​នៅ​លើ​ទឹកដី​អា​មេ​រិ​ក និង​ទទួល​បាន​ចំណងដៃ​កូនស្រី​ម្នាក់​ផង​ដែរ​៕ (​កែសម្រួល​ដោយ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ