ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​នាង​តូច ជេន​ណា ចេញ​បទ​ថ្មី​សម្តែង​បែប​គំនូរជីវចល​ឡើង​ខ្យូ​ត​ខ​ប់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ​៖ ព្រះ​នាង​តូច ជេន​ណា ដែល​មហាជន​ស្ងើចសរសើរ​មិន​ដាច់​ពី​មាត់​នូវ​ទេព​កោសល្យ​ខាង​សិល្បៈ​របស់​ព្រះ​នាង​ក្នុង​ការ​បកស្រាយ​ចម្រៀង​គ្រប់​ទម្រង់ មិន​ថា​ទម្រង់​សម័យ ឬ​ក៏​បុរាណ​នោះ​ទេ គឺ​ព្រះ​នាង​មាន​ទឹកដម​សម្លេង​ស្រទន់ ដែល​បាន​ធ្វើ​អោយ​ព្រះ​នាង​ទទួល​បានការ​គាំទ្រ​ជា​ច្រើន ។…

រាជធានីភ្នំពេញ ​៖ ព្រះ​នាង​តូច ជេន​ណា ដែល​មហាជន​ស្ងើចសរសើរ​មិន​ដាច់​ពី​មាត់​នូវ​ទេព​កោសល្យ​ខាង​សិល្បៈ​របស់​ព្រះ​នាង​ក្នុង​ការ​បកស្រាយ​ចម្រៀង​គ្រប់​ទម្រង់ មិន​ថា​ទម្រង់​សម័យ ឬ​ក៏​បុរាណ​នោះ​ទេ គឺ​ព្រះ​នាង​មាន​ទឹកដម​សម្លេង​ស្រទន់ ដែល​បាន​ធ្វើ​អោយ​ព្រះ​នាង​ទទួល​បានការ​គាំទ្រ​ជា​ច្រើន ។ ចំណែក​រូប​ស​ម្ជ​ស្ស​របស់​ព្រះ​នាង​តូច គឺ​ពិតជា​ស្រស់​ស្អាត ពី​ធម្មជាតិ​ពិត​ៗ រួម​ផ្សំ​នឹង​ស្នាមញញឹម​ស្រស់​សោភា ។

https://www.facebook.com/JennaNorodomkh/videos/651023355477063/

ក្រៅពី​ទេព​កោស​ស្យ​ខ្ពស់​ក្នុង​ការ​បកស្រាយ​បទ​ចម្រៀង ព្រះ​នាង​ក៏​ទទួល​បានការ​ស្ងើចសរសើរ​ពី​មហាជន​នោះ សម្រាប់​ការ​សម្តែង​កាយវិការ​បែប​បុរាណ ការ​រាំ​ចម្រៀង​តាម​បែប​ខ្មែរ​បុរាណ ឬ​ក៏​ស្ទា​យ​កូរ៉េ ជា​ពិសេស​នោះ​ការ​បង្ហាញ​ម៉ូ​ដ ជាដើម​។ ដោយសារ​តែ​មានការ​ទទួល​បាន​គាំទ្រ​ជា​ច្រើន​ពី​សំណាក់​មហាជន ក៏​បាន​ជម្រុញ​ឲ្យ​ព្រះ​នាង​ខិតខំ​ស្វែងរក​អ្វី​ដែល​ថ្មី​បន្ថែម​ទៅ​ដល់​អ្នកគាំទ្រ​។

ជាក់ស្តែង​កាលពី​ពេល​ថ្មី​នេះ ព្រះ​នាង​តូច តូច ជេន​ណា បាន​បង្កើត​នូវ​រសជាតិ​ថ្មី​ជូន​ដល់​អ្នកគាំទ្រ ដោយ​ព្រះ​នាង​បាន​ចេញ​នូវ​បទ​ចម្រៀង​ថ្មី​មួយ​បទ​ដែល​មាន​ចំណងជើង​ថា «​កង្កែប​រាំ​វង្ស​» និង​បាន​ច្រៀង​ជាមួយនឹង 12ME ដែល​មាន​លក្ខណៈ​ចង្វាក់​ប្រពៃណី​រាំវង់ ជា​ពិសេស​នោះ​គឺ ថែម​ទាំង​មាន​ជា​គំនូ​វជី​វច​ល​បែប 3D តុ​ត្ត​កា​លាយឡំ​នៅ​ក្នុង​នោះ​ផង​ដែរ កាន់តែ​ធ្វើ​អោយ​បទ​ចម្រៀង​មួយ​នេះ​កាន់​អស្ចារ្យ​ថែម​ទៀត​។

គួរ​បញ្ចា​ក់​ផង​ដែរ​ថា ព្រះ​នាង​តូច នរោត្តម ជេន​ណា ជា​បុត្រី​ទី ២ របស់​ព្រះ​ម្ចាស់​ក្ស​ត្រី​បុ​ប្ជា​រី និង​ជា​ចៅលួត​របស់​ព្រះ​កុរ​ណ ព្រះ​បាទ​សម្តេចព្រះ​នរ​រា​ត្តម សីហ​នុ​ ។ ​ព្រះ​បរម​រតន​កោដ្ឋ ហើយ​ព្រះ​នាង​ទើបតែ​មាន​ព្រះ​ជន្ម ៨ វស្សា​ក្នុង​ឆ្នាំ​២០២០នេះ ៕

កែសម្រួលដោយ