ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រោះតែហេតុផលមួយ ធ្វើ​ឱ្យ​កីឡាករ​Sebastian Vettel ​ដើរ​ចេញពី​ក្រុមហ៊ុន Ferrari

3 ឆ្នាំ មុន

អ្នក​ប្រណាំង​រថយន្ត Formula 1 ជនជាតិ​អា​ល្លឺ​ម៉​ង់ Sebastian Vettel នឹង​ដើរ​ចេញពី​ក្រុមហ៊ុន Ferrari នៅ​ចុងឆ្នាំ​នេះ បន្ទាប់​ពី​កិច្ចចរចា​លើ​កុងត្រា​រវាង​ភាគី​ទាំង​២…

អ្នក​ប្រណាំង​រថយន្ត Formula 1 ជនជាតិ​អា​ល្លឺ​ម៉​ង់ Sebastian Vettel នឹង​ដើរ​ចេញពី​ក្រុមហ៊ុន Ferrari នៅ​ចុងឆ្នាំ​នេះ បន្ទាប់​ពី​កិច្ចចរចា​លើ​កុងត្រា​រវាង​ភាគី​ទាំង​២ មិន​ចុះសម្រុង​គ្នា ។

កីឡាករ Sebastian Vettel

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Ferrari (Formula 1) លោក Mattia Binotto បាន​បញ្ជាក់ អំពី​ការ​សម្រេចចិត្ត​នេះ បន្ទាប់​ពី​ក្រុមហ៊ុន​មិន​អាច​ផ្តល់​តាម​សំណើ​របស់ Sebastian បាន​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ការ​ពិភាក្សា​សម្រេច​ដើរ​ដល់​ចំណុច​នេះ ។

កីឡាករ Sebastian Vettel

នៅ​មិន​ទាន់​មានការ​បញ្ជាក់​ណាមួយ​ចំពោះ​កីឡាករ Sebastian Vettel ថា​តើ​រូបគេ នឹង​ចូលរួម​ជាមួយ​ក្រុមហ៊ុន​មួយ​ណា​នៅឡើយ​ទេ ខណៈ​ប្រភព​មួយ​បាន​និយាយ​ថា ក្រុមហ៊ុន Mercedes កំពុង​ចាប់អារម្មណ៍​ចង់បាន​កីឡាករ​រូប​នេះ​មក​ចាប់​ដៃគូ​ជាមួយ​កីឡាករ​អង់គ្លេស Lewis Hamilton ។

កីឡាករ Sebastian Vettel និងមិត្តភក្តិ​

ដោយឡែក​តាម​ពាក្យ​ចចាមអារ៉ាម​មួយ​ចំនួន ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន​ជា​ច្រើន​បាន​ឲ្យ​ដឹង​ថា កីឡាករ​អេ​ស្ប៉ា​ញ Carlos Sainz ដែល​បច្ចុប្បន្ន​កំពុង​បើក​ឲ្យ​ក្រុមហ៊ុន McLaren កំពុង​ស្ថិត​ក្នុង​ចំណោម​កីឡាករ ដែល​អាច​នឹង​មក​ជំនួស​កៅអី​របស់ Vettel ។

កីឡាករ​ Carlos Sainz

សូម​ជម្រាប​ជូន​ថា ក្នុង​អាជីព​ជា​អ្នក​ប្រណាំង​រថយន្ត Formula 1 កីឡាករ Sebastian Vettel បាន​បើក​ឲ្យ​ក្រុមហ៊ុន​ចំនួន ៤ រួម​មាន BMW Sauber (2006–2007), Toro Rosso (2007–2008), Red Bull (2009–2014) និង Ferrari (2015–2020) ។ រូបគេ​ធា្ល​ប់​ឈ្នះ​ពានរង្វាន់​ជា​ច្រើន ព្រមទាំង​ពានរង្វាន់​ពិភពលោក (Formula 1 World Championship) ៤​ឆ្នាំ​ជាប់​គ្នា​ពោល​នៅ​ឆ្នាំ ២០១០ រហូត​ដល់​ឆ្នាំ ២០១៣ ៕ (ដកស្រង់​ចេញពី Theguardian)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ