ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំណាច​នៃ​ការ​ចាត់ចែង​លុយ​ត្រូវ​ត្រឹមត្រូវ​នឹង​ក្លាយជា​សេដ្ឋី

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ទីប្រឹក្សា​សេដ្ឋកិច្ច​មួយ​រូប​នៅ​កម្ពុជា​បាន​លើក​ឡើង​ថា​អំណាច​នៃ​កា​ចាត់ចែងលុយ​ត្រូវ​ត្រឹមត្រូវ​នឹង​ធ្វើ​ឲ្យ​អ្នក​ចៀស​ផុត​ពី​ភាព​ក្រីក្រ ជា​ពិសេស​ការ​មាន​ទស្សនៈវិស័យ​ច្បាស់លាស់​នៅ​ក្នុង​ការ​វិនិយោគ ។ លោក ង៉ែត ជូ ដែល​ជា​អ្នកជំនាញ​ខាង​អចល​ទ្រព្យ​នៅ​កម្ពុជា​និង​ជាទី​ប្រឹក្សា​សេដ្ឋកិច្ច​លេចធ្លោ​មួយ​រូប​បាន​លើក​ឡើង​ថា នៅ​អាយុ​១៩​ឆ្នាំ (​ក្នុង​កំឡុង​ឆ្នាំ​១៩៧៧)…

រាជធានី​ភ្នំពេញ​៖ ទីប្រឹក្សា​សេដ្ឋកិច្ច​មួយ​រូប​នៅ​កម្ពុជា​បាន​លើក​ឡើង​ថា​អំណាច​នៃ​កា​ចាត់ចែងលុយ​ត្រូវ​ត្រឹមត្រូវ​នឹង​ធ្វើ​ឲ្យ​អ្នក​ចៀស​ផុត​ពី​ភាព​ក្រីក្រ ជា​ពិសេស​ការ​មាន​ទស្សនៈវិស័យ​ច្បាស់លាស់​នៅ​ក្នុង​ការ​វិនិយោគ ។

លោក ង៉ែត ជូ ដែល​ជា​អ្នកជំនាញ​ខាង​អចល​ទ្រព្យ​នៅ​កម្ពុជា​និង​ជាទី​ប្រឹក្សា​សេដ្ឋកិច្ច​លេចធ្លោ​មួយ​រូប​បាន​លើក​ឡើង​ថា នៅ​អាយុ​១៩​ឆ្នាំ (​ក្នុង​កំឡុង​ឆ្នាំ​១៩៧៧) កូនប្រុស​របស់​កំពូល​អ្នក​វិនិយោគ លោក វ៉ា​រិ​ន បា​ហ្វេ គឺ​លោក ភី​ធ័​រ បា​ហ្វេ បាន​ទទួល​មរតក​ពី​ការ​លក់​ដីចម្ការ​របស់​ជីតា​ចំនួន​៩​ម៉ឺន​ដុល្លា​។ លោក​មិន​បាន​ដក​ប្រាក់​ដែល​ជា​មរតក​នោះ​យក​ទៅ​ចាយ​ទេ ផ្ទុយ​ទៅ​វិញ​ប្រាក់​នោះ​បាន​វិនិយោគ​លើ​ភាគហ៊ុន​ក្រុមហ៊ុន ប៊ើ​ក​សែ​ហា​ថា​វេ​ដែល​ជា​ក្រុមហ៊ុន​របស់​ឪពុក​លោក​។ មក​ដល់​បច្ចុប្បន្ន​ភាគហ៊ុន​នៃ​ប្រាក់​វិនិយោគ​៩​ម៉ឺន​ដុល្លា​នោះ​មាន​តម្លៃ​ជាង​២០០​លាន​ដុល្លា​។ ក្នុង​រយៈពេល​៤៣​ឆ្នាំ (១៩៧៧-២០២០) ទុន​វិនិយោគ​របស់​គាត់​មាន​កំណើន​តម្លៃ​ផ្គួប​ប្រចាំឆ្នាំ (Compound Annual Growth Rate) ១៩,៦៣%​។

នៅ​ពេល​ចោទ​ជា​សំណួរ​ថា​តើ​មាន​ជំរើស​នៃ​ការ​វិនិយោគ​ដ៏​មាន​ប្រសិទ្ធិ​ភាព​បែប​នេះ​ណាខ្លះ​នៅ​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន​នោះ លោក ង៉ែត ជូ បាន​បញ្ជាក់​ថា​ការ​វិនិយោគ​លើ​វិស័យ​អចល​ទ្រព្យ ការ​វិនិយោគ​លើ​វិស័យ​ដីធ្លី ហើយ​ដីធ្លី​នោះ​ទៀត​សោត​គឺ​អាច​វិនិយោគ​លើ​វិស័យ​កសិកម្ម​ក្លាយ​ដីធ្លី​ទៅ​ជា​ការ​កសិដ្ឋាន​ចិញ្ចឹមសត្វ ឬ​ដាំ​ដំណាំ​ដូច​ជា​ដូងក្រអូប ដែល​មាន​តម្រូវការ​ទីផ្សារ​ខ្ពស់ ដែល​ការណ៍​នេះ​នឹង​ជួយ​លោក​អ្នក​ឲ្យ​ទទួល​បាន​ផល​ចំណូល​ពី​ដំណាំ​ផ្សេង​ៗ ហើយ​ក៏​ជួយ​ឲ្យ​តម្លៃ​ដីធ្លី​បាន​ថ្លៃ​ផង​ដែរ ក៏​ប៉ុន្តែ​ដើម្បី​ឲ្យ​ការ​វិនិយោគ​នេះ​សម្រេច​ជោគជ័យ​ទៅ​បាន គឺ​ទាមទារ​ឲ្យ​មានការ​សិក្សា​និង​មាន​យុទ្ធសាស្ត្រ​ច្បាស់លាស់ មិនមែន​លឺ​តែ​គេ​ថា​ហើយ​ធ្វើ​តាម​នោះ​ទេ ។

លោក​បាន​បន្ត​ថា «​ជម្រើស​មួយទៀត​គឺ​ការ​វិនិយោគ​ទៅ​លើ​ផ្សារ​ហ៊ុន​។ ទោះបីជា​ផ្សារ​ហ៊ុន​នៅ​កម្ពុជា​ហាក់ដូចជា​ថ្មី​មែន ហើយ​ក្រុមហ៊ុន​ចុះបញ្ជី​នៅ​មាន​កម្រិត តែ​នៅ​មាន​ក្រុមហ៊ុន​ចុះបញ្ជី​កាន់តែ​ច្រើន​ឡើង​ៗ ដូច្នេះ​វិស័យ​នេះ​នឹង​រីក​ចម្រើន​ទៅ​ថ្ងៃ​អនាគត ។ តែ​អ្វី​ដែល​ជា​បញ្ហា​នោះ​គឺថា​នៅ​កម្ពុជា​យើង មនុស្ស​មួយ​ចំនួន​ពេលធ្វើការ​វិនិយោគ​គឺ​ចង់​ឃើញ​លទ្ធផល​ភ្លាម​ៗ ដូច្នេះ​គាត់​យល់​ថា​ទីផ្សារ​ហ៊ុន​វា​អត់​ទាន់​ល្អ តែ​សម្រាប់​ខ្ញុំ​អ្នក​វិនិយោគ​គួរតែ​មាន​ចក្ខុវិស័យ​មើល​ឲ្យ​បាន​ឆ្ងាយ មិនមែន​ទាល់តែ​វិស័យ​នោះ​រីក​ចម្រើន​ហើយ​ទើប​ហក់​ចូល​នោះ​ទេ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ