ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូច ស្រី​លក្ខណ៍ ព្រម​ទទួលស្គាល់​ជីវិត​បែក​ប្តី​ក្លាយជា​អ្នក​មេម៉ាយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រយៈពេល​ច្រើន​ខែ​មក​ហើយ ដែល​អារម្មណ៍​ពិត​របស់ ទូច ស្រី​លក្ខណ៍ ចាក់​ដោត​ទៅ​ដោយ​ភាព​តប់ប្រមល់ ព្រោះ​ក្នុង​សេចក្តី​ពិត​នៃ​ចិត្ត​របស់​អ្នក​នាង និង​ជីវិត​ប្តី​ប្រពន្ធ​បាន​បំបែក​គ្នា​យូរ​ទៅ​ហើយ​។ ចំណែក​រឿងរ៉ាវ​មួយ​នេះ…

រាជធានី​ភ្នំពេញ ៖ រយៈពេល​ច្រើន​ខែ​មក​ហើយ ដែល​អារម្មណ៍​ពិត​របស់ ទូច ស្រី​លក្ខណ៍ ចាក់​ដោត​ទៅ​ដោយ​ភាព​តប់ប្រមល់ ព្រោះ​ក្នុង​សេចក្តី​ពិត​នៃ​ចិត្ត​របស់​អ្នក​នាង និង​ជីវិត​ប្តី​ប្រពន្ធ​បាន​បំបែក​គ្នា​យូរ​ទៅ​ហើយ​។ ចំណែក​រឿងរ៉ាវ​មួយ​នេះ មិន​មាន​អ្នក​ណា​ហ៊ាន​ជជីក​សួរនាំ​នាង​ឡើយ បើ​ទោះ​ខំ​ញញឹម តែ​ខាងក្នុង​អាច​ថា​មិនល្អ​។

ទូច ស្រី​លក្ខណ៍ រមែង​បង្ហាញ​នូវ​ភាព​ស្រស់ស្រាយ​ជាមួយ​កូនប្រុស កម្រ​បង្ហោះ​សន្លឹក​រូបថត​ណា​ដែល​មានការ​ពាក់ព័ន្ធ​ជាមួយ​ស្វាមី​ជនជាតិ​បរទេស​ដូច​មុន​។ ជុំវិញ​បញ្ហា​ស្នេហា មានការ​រង្គោះ​រង្គើ បានក​កើតឡើង​យូរ​ទៅ​ហើយ ដោយ​មាន​ម្តងម្កាល​មានការ​លេចឮ​ព័ត៌មាន​ដែរ ប៉ុន្តែ​អ្នក​នាង​នៅ​តែ​ខិតខំ​ការពារ​ភាពរឹងមាំ​នៃ​គូជីវិត​ប្តី​ប្រពន្ធ​។ រួច​ក្រោយមក​ក៏ កម្រ​នូវ​ភាព​ផ្អែមល្ហែម​ដាក់​គ្នា រវាង​ស្វាមី គឺ​ឃើញ​តែ​នាង​នៅ​ជាប់​ជា​និច្ច​ជាមួយ​កូនប្រុស បណ្តូលចិត្ត​ទៅ​វិញ​។

យ៉ាងណា ទើបតែ​មានការ​ចាប់អារម្មណ៍ ដែល​អ្នក​នាង​បាន​សរសេរ​ពាក្យពេចន៍​ច្បាស់​ៗ លើ​បណ្តាញ​សង្គម​នាង​ថា «​មេម៉ាយ​ទឹកភ្នែក​តែ​មួយ​ភ្លែត​ទេ ឈឺចាប់​តែ​មួយ​ភ្លែត តែបើ​រស់នៅ​គ្មាន​ក្តី​សុខ គ្មាន​សុភមង្គល ទទួល​រង​ការ​ឈឺចាប់ ទឹកភ្នែក​រហូត​ដល់​ថ្ងៃ​ស្លាប់ សួរ​ថា​ជីវិត​រស់នៅ​ដើម្បី​អ្នក​ណា ដើម្បី​ខ្លួនឯង ឬ​ក៏​ដើម្បី​តែ​ខ្លាច​គេ​និយាយ​ថា មេម៉ាយ។

​អ្នក​នាង​បាន​សរសេរ​បន្តថា​ ក្រោកឈរ​ទៅ មេម៉ាយ​គ្មាន​អ្វី​ត្រូវ​ខ្លាច​នោះ​ទេ អ្វី​ដែល​ខ្លាច​បំផុត​គឺ​រស់នៅ​កុហក​ខ្លួនឯង​ថា ខ្លួនឯង​មាន​ក្តី​សុខ និង​សុភមង្គល រស់នៅ​ឱ្យ​ថ្លៃថ្នូរ​ឱ្អោ​យ​ស្អាត មាន​មុខរបរ​រកស៊ី មានការ​ងារ​ធ្វើ គ្មាន​អ្នក​ណា​គេ​ហ៊ាន​មក​មើលងាយ​យើង​ទេ ទោះ​បើ​គេ​មើលងាយ មុន​នឹង​ក្រោយ​គេ គង់តែ​ខ្មាស​យើង​ដោយ​ឯកឯង​វា​ជា​ការ​ពិត​»៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ