ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផលិតផល​ខ្មែរ​ច្រើន​មុខ​នឹង​ដាក់​តាំង​លក់​ក្នុង​ម៉ាត 7- Eleven គ្រោង​បើក​នៅ​កម្ពុជា​ឆាប់​នេះ

3 ឆ្នាំ មុន

បាងកក​៖ ចាត់ទុកជា​ដំនឹង​ល្អ​មួយ​សម្រាប់​កម្ពុជា ព្រោះ​ហាង​លក់ទំនិញ​ដ៏​ល្បីល្បាញ​របស់​អា​មេ​រិ​ក 7-Eleven ដែល​គ្រោង​បើក​នៅ​កម្ពុជា​នៅ​ចុងឆ្នាំ​២០២០ នឹង​មាន​បុគ្គលិក​ខ្មែរ​ជា​ច្រើន​បម្រើ​ការងារ​នៅ​ហាង​ទាំងនោះ ជា​ពិសេស​តាម​កិច្ចសន្យា​ទៀត​សោត​គឺ​នឹង​មាន​ដាក់​លក់​ផលិតផល​ខ្មែរ​ឱ្យ​បាន ៥០ ភាគរយ​នៅ​តាម​ហាង​នីមួយ​ៗ ។…

បាងកក​៖ ចាត់ទុកជា​ដំនឹង​ល្អ​មួយ​សម្រាប់​កម្ពុជា ព្រោះ​ហាង​លក់ទំនិញ​ដ៏​ល្បីល្បាញ​របស់​អា​មេ​រិ​ក 7-Eleven ដែល​គ្រោង​បើក​នៅ​កម្ពុជា​នៅ​ចុងឆ្នាំ​២០២០ នឹង​មាន​បុគ្គលិក​ខ្មែរ​ជា​ច្រើន​បម្រើ​ការងារ​នៅ​ហាង​ទាំងនោះ ជា​ពិសេស​តាម​កិច្ចសន្យា​ទៀត​សោត​គឺ​នឹង​មាន​ដាក់​លក់​ផលិតផល​ខ្មែរ​ឱ្យ​បាន ៥០ ភាគរយ​នៅ​តាម​ហាង​នីមួយ​ៗ ។

ក្រុមហ៊ុន 7-Eleven នៅ​សហរដ្ឋអាមេរិក​បាន​ប្រកាស​កាលពី​ស​ប្តា​ហ៍​មុន​ថា ក្រុមហ៊ុន​ដែល​ទទួល​បាន​សិទ្ធិ​អាជីវកម្ម​លើ​ហាង​ទំនិញ​ប្រ៊ែ​ន 7-Eleven គឺ​ក្រុមហ៊ុន CP ALL (Cambodia) Co., Ltd. ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន CP ALL Public Company Limited របស់​ប្រទេស​ថៃ​។

ជាក់ស្តែង​នៅ​រសៀល​ថ្ងៃ​ចន្ទ ទី​១១ ខែឧសភា កន្លង​ទៅ​ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​ថៃ ឯកឧត្តម អ៊ូ​ក សោភ័ណ បាន​ជួប​ពិភាក្សា​ជាមួយ​លោក Chairoj Tiwatmuncharoen អនុប្រធាន​ជាន់ខ្ពស់​ក្រុមហ៊ុន CP ALL Plc. និង​ជា​អគ្គនាយក​ក្រុមហ៊ុន CP ALL (Cambodia) Co., Ltd អំពី​គម្រោង​វិនិយោគ​ហាង​លក់ទំនិញ 7-Eleven នៅ​ក្នុង​ប្រទេស​កម្ពុជា និង បាន​ស្នើ​សុំ​ក្រុមហ៊ុន​គោរព​ពាក្យ​សន្យា «​គឺ​ប្រើប្រាស់​បុគ្គលិក​ខ្មែរ​ឱ្យ​បាន​ច្រើន និង​ដាក់​លក់​ផលិតផល​ខ្មែរ​ឱ្យ​បាន ៥០%» ។

ជា​ការ​ឆ្លើយ​តប លោក Chairoj បាន​គូសបញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ក្រុមហ៊ុន ក្នុង​ការ​អនុវត្ត​ពាក្យ​សន្យា​ខាងលើ និង​បាន​ស្នើ​សុំ​ស្ថានទូត​កម្ពុជា ជួយ​សម្របសម្រួល​ផ្តល់​ព័ត៌មាន​អំពី​ផលិតផល​ខ្មែរ ជា​ពិសេស​អាហារ​កែ​ច្នៃ និង​អាហារ​ក្រៀម ដើម្បី​ក្រុមហ៊ុន​សិក្សា និង​ដាក់​បញ្ចូល​ក្នុង​បញ្ជី​មុខទំនិញ​សម្រាប់​លក់​នៅ​ក្នុង​សាខា​ដំបូង ដែល​គ្រោង​នឹង​បើក​នៅ​ចុងឆ្នាំ​នេះ​។

គួរ​បញ្ចា​ក់​ផង​ដែរ ក្រុមហ៊ុន CP ALL គ្រោង​នឹង​បើកហាង​ទំនិញ 7-Eleven នៅ​ចុងឆ្នាំ​២០២០ នៅ​កម្ពុជា​និង​គ្រោង​បើក​ច​ម្លោះ​ពី ៧០០ ទៅ ១០០០​សាខា នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា ក្នុង​រយៈពេល​៥​ឆ្នាំ​ដំបូង​៕

កែសម្រួលដោយ