ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បើក​​ឆាក​លី​គ​កំពូល​កូរ៉េ​ខាងត្បូងភ្លាម ទាក់​ទាញ​​​អ្នក​ទស្សនា​អន​ឡាញជាង៣​លាន​នាក់

3 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងត្បូង​៖ លី​គ​បាល់ទាត់​អាជីព​របស់​ប្រទេស​កូរ៉េ​ខាងត្បូង ដែល​បាន​ចាប់ផ្តើម​រដូវ​កាល​ថ្មី​របស់​ខ្លួន​កាលពី​ស​ប្តា​ហ៍​មុន បន្ទាប់​ត្រូវ​បាន​ពន្យារពេល​ក្រោយ​មានការ​ផ្ទុះ​ឡើង​នៃ​វីរុស​កូ​វី​ដ​-១៩​ក្នុង​ប្រទេស​នេះ បាន​ទទួល​ការ​ចាប់អារម្មណ៍​ពី​សំណាក់​អ្នកគាំទ្រ​ជុំវិញ​ពិភពលោក ។ ជាក់ស្តែង​ការ​ប្រកួត​បើក​រដូវ​កាល ២០២០ នៃ​លី​គ​កំពូល​កូរ៉េ​ខាងត្បូង (K…

ប្រទេស​កូរ៉េ​ខាងត្បូង​៖ លី​គ​បាល់ទាត់​អាជីព​របស់​ប្រទេស​កូរ៉េ​ខាងត្បូង ដែល​បាន​ចាប់ផ្តើម​រដូវ​កាល​ថ្មី​របស់​ខ្លួន​កាលពី​ស​ប្តា​ហ៍​មុន បន្ទាប់​ត្រូវ​បាន​ពន្យារពេល​ក្រោយ​មានការ​ផ្ទុះ​ឡើង​នៃ​វីរុស​កូ​វី​ដ​-១៩​ក្នុង​ប្រទេស​នេះ បាន​ទទួល​ការ​ចាប់អារម្មណ៍​ពី​សំណាក់​អ្នកគាំទ្រ​ជុំវិញ​ពិភពលោក ។

ជាក់ស្តែង​ការ​ប្រកួត​បើក​រដូវ​កាល ២០២០ នៃ​លី​គ​កំពូល​កូរ៉េ​ខាងត្បូង (K League 1) រវាង​ក្រុម Jeonbuk Hyundai Motors នឹង​ក្រុម Suwon Samsung Bluewings កាលពី​ថ្ងៃ​សុក្រ ដែល​ធ្វើ​ឡើង​ដោយ​គ្មាន​អ្នកគាំទ្រ​ក្នុង​កីឡដ្ឋាន (Closed Door) ត្រូវ​បាន​ផ្សាយ​បន្ត​ផ្ទាល់​តាម​រយៈ​បណ្តា​ញ​សង្គម Twitter និង Youtube ដែល​មាន​អ្នក​ទស្សនា​សរុប​រហូត​ដល់​ទៅ ៣,៦​លាន​នាក់​នៅ​ទូ​ទាំង​ពិភពលោក ។

បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ពី​គេហទំព័រ Arirang របស់​កូរ៉េ​ខាងត្បូង​បាន​ឲ្យ​ដឹង​ថា មនុស្ស​ប្រហែល ៣,៤ លាន​នាក់​បាន​ទស្សនា​នៅ​លើ​បណ្តាញ​សង្គម Twitter និង​ប្រមាណ​ជា ២៣៤,០០០ នាក់​ផ្សេង​ទៀត​បាន​ទស្សនា​នៅ​លើ Youtube ។

នេះ​គ្រាន់តែ​ជា​ចំនួន​អ្នក​ទស្សនា​លើ​បណ្តា​យ​សង្គម​ទាំង​២​តែ​ប៉ុណ្ណោះ ដោយ​ទាន់​រាប់​បញ្ចូល​ទាំង​អ្នក​ទស្សនា​លើ​កញ្ចក់​ទូរទស្សន​នៅឡើយ ស្រប​ពេល​ដែល​លី​គ​កំពូល​របស់​កូរ៉េ​ខាងត្បូង​មួយ​នេះ បាន​លក់​សិទ្ធិ​ផ្សាយ​ជុំវិញ​ពិភពលោក នៅ​ប្រទេស​សរុប​ចំនួន ៣៦ ផ្សេង​គ្នា​នៅ​រដូវ​កាល​ថ្មី​នេះ ។

សូម​បញ្ជាក់​ថា​ ការ​ប្រកួត​រវាង​ក្រុម​ទាំង​បាន​បញ្ចប់​ទៅ​ដោយ Jeonbuk Hyundai Motors បាន​យកឈ្នះ​ដោយ​លទ្ធផល ១-០ ដែល​ជា​ការ​តែ​ត​បញ្ចូល​ទី​ដោយ​ខ្សែប្រយុទ្ធ Lee Dong-Gook នៅ​នាទី ៨៤ ។ ដោយឡែក​គិត​ត្រឹម​ការ​ប្រកួត​ស​ប្តា​ហ៍​ទី​១ ដែល​បាន​បញ្ចប់​កាលពី​ថ្ង​ស​អាទិត្យ​កន្លង​ទៅ ក្រុម Ulsan Hyundai កំពុង​ឈរ​នៅ​កំពូល​តារាង​បណ្តោះអាសន្ន បន្ទាប់​ពី​យកឈ្នះ​លើ​ក្រុម Sangju Sangmu ដោយ​លទ្ធផល ៤-០ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ