តម្លៃ​ភ្លើងអគ្គិសនី​នៅ​តែ​បញ្ហា​ចម្បង​សម្រាប់​ផលិតកម្ម​ស្រូវ​អង្ករ​កម្ពុជា


រាជធានី​ភ្នំពេញ ៖ អគ្គលេខាធិការ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បានឱ្យ​ដឹង​ថា ការ​ប្រកួត​ប្រែ​ជែង​របស់​កម្ពុជា ក្នុង​វិស័យ​ស្រូវ​អង្ករ ឬ​ផលិត​ស្រូវ​អង្ករ​នេះ បើ​ពាក់ព័ន្ធ​កត្តា​ពូជស្រូវ និង​គុណភាព​គឺ​កម្ពុជា​ឈ្នះ​គេ ប៉ុន្តែ​កត្តាផលិតកម្ម គឺ​នៅ​ចាញ់​គេ​ដោយសារ​តម្លៃ​ផលិតកម្ម គឺ​នៅ​ថ្លៃ​ពិសេស​ថ្លៃ​ផលិត ។

លោក លន់ យ៉េ​ង អគ្គលេខាធិការ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​មាន​ប្រសាសន៍​ថា «​បញ្ហា​ធំ​បំផុត​របស់​យើង គឺ​ថ្លៃ​ភ្លើងអគ្គិសនី​ដែល​ជា​កត្តា​ចម្បង​របស់​យើង បើ​ប្រៀបធៀប​ទៅ និង​បណ្តា​ប្រទេស​ជិតខាង ឬ​នៅ​ក្នុង​តំបន់ គឺ​ថ្លៃ​អគ្គិសនី​នៅ​យើង​ខ្ពស់​ឆ្ងាយ ។ លើស​ពី​នេះ​គុណភាព​នៃ​ការ​ផ្គត់ផ្គង់​ភ្លើងអគ្គិសនី​នៅ​មាន​បញ្ហា​ច្រើន ហើយ​ការ​ដឹក​ជញ្ជូន​នៅ​មាន​តម្លៃ​ថ្លៃ​» ។

តាម​លោក​អគ្គលេខាធិការ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​វិស័យ​ស្រូវ​អង្ករ​កម្ពុជា​ទទួល​បានការ​សម្របសម្រួល​ពាណិជ្ជកម្ម​របស់​ក្រសួងពាណិជ្ជកម្ម និង​ក្រសួង​ពាក់ព័ន្ធ​ជួយ​ជ្រោមជ្រែង​ច្រើន ហើយ​ផ្តល់​អាទិភាព​ដល់​វិស័យ​ស្រូវ​អង្ករ​នេះ​មុនគេ ។

យោង​តាម​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ថ្មី​ៗ​នេះ ក្រសួងពាណិជ្ជកម្ម​បាន​រៀបចំ​កិច្ចប្រជុំ​ពិភាក្សា​លើ​របាយការណ៍​សិក្សា​អំពី​ថ្លៃដើម​ផលិតកម្ម និង​នាំ​ចេញ​អង្ករ​កម្ពុជា ហើយ​គម្រោង​សិក្សា​ថ្លៃដើម​ផលិតកម្ម និង​នាំ​ចេញ​អង្ករ​កម្ពុជា​នេះ ត្រូវ​បាន​ស្នើ​ឡើង​ដោយ​ក្រសួងពាណិជ្ជកម្ម ក្រោម​កិច្ចសហការ និង​គាំទ្រ​ផ្នែក​បច្ចេកទេស និង​ហិរញ្ញវត្ថុ​ពី​អង្គការ «​កម្មវិធី​ខ្សែ​ច្រ​វ៉ា​ក់​តម្លៃ​កសិកម្ម​កម្ពុជា​» ឬ​កា​វ៉ា​ក់ (CAVAC) ដែល​គម្រោង​នេះ​មាន​បំណង​រក​ឱ្យ​ឃើញ​ពី​បញ្ហា​ប្រឈម​ឧត្តមភាព ឬ​លទ្ធភាព​ពង្រឹង​ភាព​ប្រកួតប្រជែង​បច្ចុប្បន្ន​របស់​វិស័យ​ស្រូវ​-​អង្ករ​កម្ពុជា ។

ការ​សិក្សា​បាន​ផ្តោត​សំខាន់​លើ​ភាព​ប្រកួតប្រជែង​វិស័យ​ស្រូវ​-​អង្ករ​កម្ពុជា​ដោយ​វិភាគ​លើ​ខ្សែ​ច្រ​វ៉ា​ក់​តម្លៃ​របស់​វិស័យ​ស្រូវ​-​អង្ករ ចាប់តាំងពី​ការ​បង្កបង្កើន​ផល កា​រស​ម្ងួ​ត និង​កិន​រហូត​ដល់​ការ​នាំ​ចេញ​ដែល​រួម​ទាំង​ការ​ដឹក​ជញ្ជូន និង​ការ​រត់ការ​ឯកសារ សម្រាប់​ការ​នាំ​ចេញ​ទៅ​កាន់​ប្រទេស​គោលដៅ (​នាំ​ចូល​) នៅ​សហភាព​អឺរ៉ុប និង​បណ្តា​ប្រទេស​ផ្សេង​ទៀត​។

របាយការណ៍​នៃ​លទ្ធផល​សិក្សា​នេះ នឹង​ផ្សព្វផ្សាយ​ជូន​វិស័យ​ឯកជន និង​បណ្តា​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ សំដៅដាក់​ចេញ​ផែនការ និង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ស្រូវ​-​អង្ករ​កម្ពុជា និង​ឈាន​ទៅ​ចាប់​យក​ទីផ្សារ​អង្ករ​ក្រៅប្រទេស​។

បើ​តាម​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​គូសបញ្ជាក់​ថា​«​ការ​ពិភាក្សា​ផ្តោត​លើ​ផ្នែក​ពាក់ព័ន្ធ​សំខាន់​ៗ​ដែល​ប៉ះពាល់​ដល់​តម្លៃ​នាំ​ចេញ​អង្ករ​កម្ពុជា រួម​មាន​៖ អគ្គិសនី ដឹក​ជញ្ជូន​ពី​ឃ្លាំង​ទៅ​កំពង់​ផែ ថ្លៃ​ចំណាយ​នៅ​កំពង់​ផែ ចំណាយ​លើ​ការ​នាំ​ចេញ ថ្លៃ​ដឹក​ជញ្ជូន​ពី​កំពង់​ផែ​ទៅ​ប្រទេស​គោលដៅ (​នាំ​ចូល​) និង​ចំណាយ​ពាក់ព័ន្ធ​ផ្សេង​ៗ​ទៀត​»៕

ព័ត៌មាន​ជាតិ

Sponsored News

១១:១១ | ក្នុងស្រុក

លក់ដាច់ខ្លាំងសាហាវអតិថិជនពេញៗហាង ព្រោះតម្លៃផ្អើលទីផ្សារ 279$ តែសមត្ថភាពលំដាប់ A អេមមួយកំប្លេ ថតស្អាតបែប AI បួនគ្រាប់ទំហំ 48MP RAM ក៏ធំ 8GB ROM ក៏ធំ 128GB ថ្មក៏ខ្លាំង 5000mAh (មានវីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ