ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុី​តា​លី​បន្ត​បិទ​វិហារ​អុី​ស្លា​ម រហូត​ដល់​ចប់​បុណ្យ​តម​អាហារ

3 ឆ្នាំ មុន

ប្រទេស​អុីតា​លី ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា សហភាព​សហគមន៍​អុី​ស្លា​ម​នៅ​អ៊ី​តា​លី (UCOII) បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រ៍ថា វិហារ​អ៊ី​ស្លា​ម នៅ​ក្នុង​ប្រទេស​អ៊ី​តា​លី…

ប្រទេស​អុីតា​លី ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា សហភាព​សហគមន៍​អុី​ស្លា​ម​នៅ​អ៊ី​តា​លី (UCOII) បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រ៍ថា វិហារ​អ៊ី​ស្លា​ម នៅ​ក្នុង​ប្រទេស​អ៊ី​តា​លី នឹង​នៅ​តែ​បិទ​រហូត​ដល់​ចប់​បុណ្យ​រ៉ា​ម៉ា​ដាន ដែល​ជា​បុណ្យ​តម​អាហារ​របស់​សាសនិក​អ៊ី​ស្លា​ម​។ បុណ្យ​នេះ នឹង​ចប់​នៅ​ថ្ងៃ​ទី​២៣ ខែឧសភា ខាង​មុខ​នេះ​។

លោក Yassine Lafram ដែល​ជានា​យក UCOII បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​៖ «​នេះ​គឺជា​ជំរើស​របស់​សហគមន៍​របស់​យើង​ដែល​បាន​បង្ហាញ​ជំហរ​របស់​ពួក​គេ​ប្រកបដោយ​ទំនួល​ខុស​ត្រូវ និង​ពិចារណា​លើ​ជីវិត​របស់​ប្រជាជន​ដែល​ងាយ​រង​គ្រោះ​បំផុត​នៅ​ក្នុង​វិហារ​អ៊ី​ស្លា​ម​»​។

UCOII ក៏​បាន​ជំរុញ​ឱ្យ​វិហារ​អ៊ី​ស្លា​ម​ដទៃ​ទៀត ត្រូវ​បិទទ្វារ​បន្ទប់​អធិស្ឋាន រហូត​ដល់​ថ្ងៃ​បញ្ចប់​នៃ​បុណ្យ​រ៉ា​ម៉ា​ដាន ហើយ​បាន​បន្ថែម​ទៀត​ថា ខ្លួន​នៅ​តែ​មិន​ទាន់​ទទួល​បានការ​ណែនាំ​ណាមួយ​ពី​រដ្ឋាភិបាល​ទាក់ទង​នឹង​ការ​បើក​ការ​ប្រារព្ធ​ពិធី​សាសនា​នៅ​ថ្ងៃ​ទី​១៨ ខែឧសភា​។

សហ​គម​អ៊ី​ស្លា​ម​មិន​ទទួល​បានការ​ការពារ​ខ្លាំង​ពី​រដ្ឋ​ទេ ព្រោះ​រដ្ឋ​មិន​ទាន់​បាន​ធ្វើ​កិច្ចព្រមព្រៀង​ជាមួយនឹង​ខាង​អ៊ី​ស្លា​ម​។ នេះ​ធ្វើ​ឱ្យ​សហគមន៍​ផ្សេង​ៗ​គ្នា​នៅ​ក្នុង​តំបន់​កាន់តែ​ងាយ​រង​គ្រោះ ដោយ​ថា មិន​មានច្បាប់​ច្បាស់លាស់​ទាក់ទង​នឹង​កន្លែង​គោរព​បូជា​ទេ​។ ដោយសារ​តែ​ហេតុផល​នេះ ខាង​សហ​គម​មិន​ចាំ​ទាល់តែ​ចេញ​សេចក្តីណែនាំ​របស់​រដ្ឋាភិបាល​នោះ​ទេ​។ ពោល​គឺ​ពួក​គេ​សម្រេច​មិន​ហ៊ាន​ធ្វើបុណ្យ​នៅ​ថ្ងៃ​ទី​១៨ ខែឧសភា ហើយ​បន្ត​រក្សា​ភាព​មាន​ទំនួល​ខុស​ត្រូវ​របស់​ពួក​គេ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​ពេល​នេះ អ៊ី​តា​លី​មាន​ករណី​ឆ្លង​សរុប ២២១,២១៦​ករណី ករណី​ឆ្លង​ថ្មី ១៤០២​ករណី ករណី​បាត់បង់​ជីវិត​សរុប ៣០,៩១១​ករណី ករណី​បាត់បង់​ជីវិត​ថ្មី ១៧២​ករណី និង ករណី​ជា​សះស្បើយ​សរុប ១០៩,០៣៩​ករណី​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ