ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កា​ណា​ដា ចាប់ដៃ​នឹង​ក្រុមហ៊ុន​ចិន ផលិត​​វ៉ាក់សាំង​កូ​វី​ដ​១៩

3 ឆ្នាំ មុន

ប្រទេស​កា​ណា​ដា ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ក្រុមប្រឹក្សា​ស្រាវជ្រាវ​ជាតិ​កា​ណា​ដា បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រ៍ថា ខ្លួន​នឹង​សហការ​ជាមួយ​ក្រុមហ៊ុន​ចិន CanSino Biologics…

ប្រទេស​កា​ណា​ដា ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ក្រុមប្រឹក្សា​ស្រាវជ្រាវ​ជាតិ​កា​ណា​ដា បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រ៍ថា ខ្លួន​នឹង​សហការ​ជាមួយ​ក្រុមហ៊ុន​ចិន CanSino Biologics Inc. ដែល​ជា​ក្រុមហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​មួយ​ចំនួន​នៅ​លើ​ពិភពលោក ដែល​មក​ដល់​ពេល​នេះ​មាន​វ៉ាក់សាំង​កូ​វី​ដ​១៩​កំពុង​ធ្វើតេស្ត​សាកល្បង​លើ​ទីផ្សារ​។ ភាព​ជា​ដៃគូ​អាច​ឱ្យ​គេ​មើលឃើញ​ពី​ការ​ដាក់​វ៉ា​ក់​ស៊ាំ​ង​របស់​ក្រុមហ៊ុន​នេះ ធ្វើ​ជា​វ៉ាក់សាំង​ប្រើ​សាកល្បង​លើ​មនុស្ស​ក្នុង​ប្រទេស​កា​ណា​ដា​។

លោក Iain Stewart ប្រធាន​ក្រុមប្រឹក្សា​ស្រាវជ្រាវ​ជាតិ​កា​ណា​ដា (NRC) មាន​ប្រសាសន៍​ថា​៖ «​ក្រុមហ៊ុន​វ៉ាក់សាំង​នេះ មាន​ក្តី​សង្ឃឹម​ខ្ពស់​។ រហូត​ដល់​ពេល​យើង​មាន​វ៉ាក់សាំង​សម្រាប់​កូ​វី​ដ​១៩ ដែល​មាន​ប្រសិទ្ធភាព​ហើយ វីរុស​នេះ​នឹង​បន្ត​បាត់​មុខ​ពី​គ្រប់កន្លែង​នៅ​ក្នុង​ប្រទេស​»​។

យោង​តាម​សេចក្តីថ្លែងការណ៍​របស់ NRC ក្រុមហ៊ុន CanSino បាន​ទទួល​ការ​យល់ព្រម​ពី​ប្រទេស​ចិន​ឱ្យ​ផលិត​វ៉ាក់សាំង​កូ​វី​ដ​១៩ កាលពីដើម​ឆ្នាំ​នេះ​។ នោះ​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​នេះ សាកល្បង​ធ្វើតេស្ត​លើ​មនុស្ស​នៅ​ក្នុង​ប្រទេស​ចិន​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រុមហ៊ុន​នេះ គឺជា​ក្រុមហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ផ្សេង​ទៀត តិច​បំផុត នៅ​លើ​ពិភពលោក ដែល​មាន​សិទ្ធ​ធ្វើតេស្ត​លើ​មនុស្ស សម្រាប់​វ៉ាក់សាំង​បង្កា​ជំងឺ​ថ្មី​នេះ​។ កន្លង​មក NRC ក៏​ធ្លាប់​បាន​សហការ​ជាមួយនឹង​ក្រុមហ៊ុន​នេះ ផលិត​វ៉ាក់សាំង​សម្រាប់​ជំងឺ​អេ​បូ​ឡា ផង​ដែរ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ