ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុខ​ៗ​គង់ សុ​ជាតិ ចូល​ពេទ្យ​ក្រោយ​បោះសម្តី​ចាក់​ដោត​មួយ​ឃ្លា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខណៈ​ដែល​ថ្មី​ៗ​នេះ​ពិធី​ការិនី​ជួរ​មុខ​នៅ​កម្ពុជា​អ្នក​នាង គង់ សុ​ជាតិ ហាក់​លេងសម្តី​ច្រើន​លើ​បណ្តាញ​សង្គម បន្ទាប់​ពី​មាន​ព័ត៌មាន​ផ្ទុះ​រឿង​លោក​ជា វិបុល និង​ចាន់ កែវ​និមល…

រាជធានី​ភ្នំពេញ ៖ ខណៈ​ដែល​ថ្មី​ៗ​នេះ​ពិធី​ការិនី​ជួរ​មុខ​នៅ​កម្ពុជា​អ្នក​នាង គង់ សុ​ជាតិ ហាក់​លេងសម្តី​ច្រើន​លើ​បណ្តាញ​សង្គម បន្ទាប់​ពី​មាន​ព័ត៌មាន​ផ្ទុះ​រឿង​លោក​ជា វិបុល និង​ចាន់ កែវ​និមល មាន​បញ្ហា​រឿង​តំណែង​កម្មវិធី​ធំ​ៗ​នៅ​ស្ថានីយ៍ទូរទស្សន៍​ក្នុងស្រុក​នោះ​ស្រាប់តែ​សុខ​ៗ​អ្នក​នាង​បាន​ចូល​សម្រាក​នៅ​មន្ទីរពេទ្យ ដោយ​មិន​ទាន់​បានដឹង​លម្អិត​ថា តើ​អ្នក​នាង​មាន​បញ្ហា​សុខភាព​អ្វី​ធ្ងន់ធ្ងរ​ឬ​យ៉ាងណា ។

ក៏​ប៉ុន្តែ​រូបភាព​ដែល​អ្នក​នាង​គង់ សុ​ជាតិ ចូល​សម្រាក​ពេទ្យ ក៏​បង្ក​ឲ្យ​មានការ​សួរនាំ​ច្រើន​ថា តើ​មូលហេតុ​អី​បានជា​ធ្វើ​ឲ្យ​ពិធី​ការិនី​ចាស់វស្សា​រូប​នេះ ស្រាប់តែ​ធ្លាក់ខ្លួន​ឈឺ ហើយ​ដល់​ថ្នាក់​បញ្ជូន​សម្រាក​ពេទ្យ​ប៉ុន្មាន​ថ្ងៃ​មក​ងើយ ។

អ្នក​នាង​បាន​ចូល​ពេទ្យ​ភ្លាម​ៗ ក្រោយ​ចប់​ការ​ប្រគំ​តន្ត្រី​ភេសជ្ជៈ មួយ​នា​ចុង​អាទិត្យ​មុន ។ មាន​កត្តា​មួយ​ចំនួន​ដែល​ធ្វើ​អោយ​សុខភាព​របស់​គាត់​ចុះ​ខ្សោយ​ប្រឈម​លែង​បាន ។

មក​ទល់​ពេល​នេះ អ្នក​នាង គង់ សុ​ជាតិ បាន​ចាក​ចេញពី​មន្ទីរពេទ្យ​ហើយ ក្រោយ​ស្បើយ​ខ្លះ​ពី​ជំងឺ​ដោយ​មិន​ចាំ​យូរ​ទៀត ព្រោះ​អ្នក​នាង​ត្រូវ​ចូល​បម្រើ​ការងារ​នៅ​ធី​វី​ច្រើន​កម្មវិធី នា​ចុង​ស​ប្តា​ហ៍​នេះ ។

អ្នក​នាង​ហាក់​រីករាយ​តាម​ដែល​មើល​រូបភាព ព្រោះ​បាន​លោក ជា វិបុល​នៅ​ក្បែរ​មើលថែ ច្របាច់​ដៃជើង ។ ហើយ​ជា​ការ​រិ​ត​ចំណង​អោយ​កាន់តែ​មើលឃើញ​ច្បាស់​ទៀត​ថា ស្នេហា​រវាង​អ្នក​នាង និង​ស្វាមី​នៅ​រឹង​មាំ​បើ​ទោះជា​មានរឿង​ផ្ទុះ​ស្តី​ពី​សម្ព័ន្ធ​ស្នេហា​លេច​ឭ​បែប​ណា ។

នៅ​ពេល​សួរនាំ​ជុំវិញ រឿងរ៉ាវ​សម្រាកកាយ​នៅ​មន្ទីរពេទ្យ​ដល់​អ្នក​នាង​គង់ សុ​ជាតិ បាន​និយាយ​រួសរាយ​មក​វិញ​ថា «​បង​ឈឺ​មក​ពី​អស់កម្លាំង​ប៉ុន្មាន​ថ្ងៃមុន ការងារ​ច្រើន​រ៉ាប់រង ផ្សំ និង​អាកាសធាតុ​ក្តៅហែង ធ្វើ​អោយ​ងាយ​ឈឺ និង​អត់ងងុយ​»​។ ឥឡូវ​បានជា​ច្រើន​ហើយ​សម្រាក​នៅផ្ទះ​ញាំ​របស់​បំប៉ន សុខភាព​អោយ​ឆាប់​ជា រួច​ឡើង​ប៉ុ​ស្តី៍​បំពេញការងារ​ទៀត​» ។

យ៉ាងណា​នៅ​ពីក្រោយ រឿង​នេះ​មាន​គេ​លើក​ឡើង​ថា មូលហេតុ​ឈឺ​មក​ពី​អ្នក​នាង សុ​ជាតិ​ពិបាកចិត្ត​រឿង​គ្រួសារ​យូរ​មក​ហើយ ទើប​បាយ​មិនសូវ​បាន ហើយ​អត់ងងុយ គិត​ច្រើន​ទើប​បាក់កម្លាំង មុន​ពេល​ស្នេហា​ជះ​ពន្លឺ​មក​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ