ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹមរយៈពេល​១ថ្ងៃ ផាកពិន័យ​យានយន្ត​ល្មើស​ច្បាប់​ចរាចរណ៍​ជាង​១​ពាន់​​គ្រឿង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រយៈពេល​១​ថ្ងៃ នៅ​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០២០​នេះ នគរបាល​ចរាចរណ៍​ទូ​ទាំង​ប្រទេស បាន​រក​ឃើញ​យានយន្ត​ល្មើស​ចំនួន​១,២១៦​គ្រឿង ក្នុង​នោះ មាន​ម៉ូតូ​៨៩០​គ្រឿង…

រាជធានី​ភ្នំពេញ ៖ រយៈពេល​១​ថ្ងៃ នៅ​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០២០​នេះ នគរបាល​ចរាចរណ៍​ទូ​ទាំង​ប្រទេស បាន​រក​ឃើញ​យានយន្ត​ល្មើស​ចំនួន​១,២១៦​គ្រឿង ក្នុង​នោះ មាន​ម៉ូតូ​៨៩០​គ្រឿង និង​រថយន្ត ៣២៦​គ្រឿង ។

យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​បាន​ឲ្យ​ដឹង​ថា ៖ សម្រាប់​បទល្មើស​ម៉ូតូ គឺ​ភាគច្រើន​មិន​ពាក់មួក​សុវត្ថិភាព និង​ល្មើស​ផ្សេង​ៗ​។ ដោយឡែក​បទល្មើស​រថយន្ត ភាគច្រើន​អត់​ខ្សែក្រវាត់ បើក​លើស​ល្បឿន ផ្ទុក​លើស​ចំណុះ និង​មិន​គោរព​ភ្លើង​សញ្ញា​។​

បើ​សរុប​យានយន្ត​ល្មើស​ទាំង​រយៈពេល​១២​ថ្ងៃ (​ថ្ងៃ​ទី​១-១១ ខែឧសភា​) មាន​ចំនួន ២០,៨៩៦​រឿង ក្នុង​នោះ​ម៉ូតូ​ចំនួន​១៥,៣៨៨​គ្រឿង និង​រថយន្ត​៥,៥០៨​គ្រឿង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ