ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គង់ សុ​ជាតិ​បង្ហាញ​សា​រមួយសំដៅ​ទៅ​អ្នក​ណា​! ទើប​ចាក់​ដោត​បែប​នេះ

3 ឆ្នាំ មុន
  • ភ្នំពេញ

អ្នក​នាង គង់ សុ​ជាតិ ចាប់តាំងពី​មុន​នេះ មាន​ព័ត៌មាន​ផ្ទុះ​រឿង លោក​ជា វិបុល និង ចាន់ កែវ​និមល…

អ្នក​នាង គង់ សុ​ជាតិ ចាប់តាំងពី​មុន​នេះ មាន​ព័ត៌មាន​ផ្ទុះ​រឿង លោក​ជា វិបុល និង ចាន់ កែវ​និមល មាន​បញ្ហា​រឿង​តំណែង កម្មវិធី មិន​ដែល​ត​តប អ្វី​អោយ​ជា​សញ្ញា​គិត សម្រាប់​ទស្សនិកជន​។ ទើបតែ​មុន​នេះ អ្នក​នាង បាន​សរសេរសារ​មួយ​ចំនួននៅ​លើ​បណ្តាញ​សង្គម​ផ្ទាល់ខ្លួន​ហើយ បង្កប់​នូវអត្ថន័យ​គួរសម ប្រដូច​ទៅ​អោយ​មនុស្ស​ម្នាក់ តាម​ការ​សន្និដ្ឋាន​។

ជុំវិញ​រឿង រ៉ាវ ចាន់ កែវ​និមល បន្ត​បាត់​វត្តមាន នៅ​ស្ថាប័ន​ធំ ហើយ​បែក​ដៃគូនៅ​តែ​មានការ​ជជែក​សួរនាំ ចង់​ដឹក​ថា​ចេញពី​ដើមចម​អ្វី បានជា​ឈាន​ដល់បំបែក​ដៃគូ​គ្នា ដែល​មានកម្ម​វិធី​កន្លង​មក​។

បើ​ក្រឡេក​ទៅ​មើល អ្នក​នាង គង់ សុ​ជាតិ វិញ​ឃើញ​ថា អ្នក​នាងបន្ត​ដឹក​ដៃ​ស្វាមី ដំណើរការ​កម្មវិធី តន្ត្រី​ផ្សាយ​ផ្ទាល់​មួយ កាលពី​ចុង​ស​ប្តា​ហ៍​កន្លង​ទៅ​ ។ ពួក​គេ​រំលេច​ឈុត បៃតងខ្ចី លក្ខណៈ​គូ​ស្នេ​ហ៍ ថតរូប​កាន់​ដៃ​គ្នា​ញញឹម ដូច​គូ​ស្នេ​ហ៍​គ្រា​ដំបូង​។

មិន​ទាន់​បាន​ប៉ុន្មាន​ផង ស្រាប់តែអ្នក​នាង គង់ សុ​ជាតិ បង្ហោះ​ពាក្យ​ជា​ច្រើន​ឃ្លា​ថា «​កុំ​ព្រោះតែ​ភាព​ច្រណែន ចង់​ឈ្នះ​ធ្វើ​អោយ​ដើរ​ផ្លូវខុស កុំ​ព្រោះតែ​ចង់បាន​ភាព​ជោគជ័យ​ត្រូវ​លះបង់​គ្រប់យ៉ាង​សូ​ម្បី​តែ​កេរ្តិ៍ខ្មាស់ ​ត្រូវ​ចាំថា​មនុស្ស​ក្លាហាន​អាច​លះបង់​គ្រប់យ៉ាង​ដើ​ម្បី​ទទួល​បាន​ភាព​ជោគជ័យ​តែ​មិនមែន​មាន​ន័យ​ថា​ ត្រូវ​លះបង់​សូ​ម្បី​តែ​កេរ្តិ៍ខ្មាស់​ដើម្បី​ទទួល​បាន​នូវ​ភាព​ជោគជ័យ​តែ​មួយមុខ​នោះ​ទេ»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ