អ្នកលក់​ទំនិញ​តាម​អន​ឡាញ​នៅ​ពេល​ខាង​មុខ​អាច​នឹង​មិន​ស្រួល​ដូច​បច្ចុប្បន្ន​ទេ


រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន​គេ​សង្កេត​ឃើញ ការ​លក់ទំនិញ ឬ​ផលិតផល​តាម​អន​ឡាញ តាម​រយៈ​បណ្តាញ​ទំនាក់​ទំ​ង​សង្គម​ហ្វ៊េ​ស​ប៊ុ​ក​សម្រាប់​កម្ពុជា គឺ​មាន​ច្រើន​គួរ​ឱ្យ​កត់សម្គាល់ ពិសេស​ក្នុង​កាលៈទេសៈ​កម្ពុជា​ជួប​វិ​បត្ត​ជំងឺ​កូ​វី​ដ ១៩ នេះ មិន​ថា​អ្នកលក់​គ្រឿងសម្អាង​នោះ ទេ សូ​ម្បី​តែ​បន្លែ​ផ្លែ​ឈើ គឺ​មាន​លក់​នៅ​តាម​អន​ឡាញ​ផង​ដែរ ។

ទន្ទឹម​នឹង​ការ​លក់​តាម​អន ឡាញ តាម​គ្នា​កើត​មាន​ច្រើន ហើយ​បញ្ហា​ចោទ​រវាង​អ្នកលក់ និង​អ្នកទិញ​ផលិតផល ឬ​ទំ​និ ញ​ក៏​មាន​បញ្ហា​កើត​ច្រើន​ផង​ដែរ​ពាក់ព័ន្ធ​ការ​ផ្តល់​សេវា​ក៏​ដូច​ជា​គុណភាព​ផលិតផល​មិន​ដូច​ទៅ​នឹង​ការ​បង្ហាញ​លក់​តាម​អន​ឡាញ ។ ដូច្នេះ​តើ​ការ​លក់ទំនិញ​តាម​អន​ឡាញ នៅ​ពេល ខាង​មុខ​អាច​នឹង​មិន​ស្រួល​ដូច​បច្ចុប្បន្ន ឬទេ?

តាម​អ្នកជំនាញ​ខាង​សេដ្ឋកិច្ច​យល់​ថា ការ​លក់ទំនិញ​តាម​អន​ឡាញ​គួរ​ធ្វើ​ឱ្យ​វា​ទៅ ជា​ផ្លូវការ​ដើម្បី​ផ្តល់​ទំនុកចិត្ត​ដល់​អ្នកទិញ ។ តែ​ដើម្បី​ឱ្យ​អ្នកទិញ​មាន​ទំនុកចិត្ត​កាន់តែ​ខ្លាំង ទាមទារ​ឱ្យ​មានការ​គាំំ​ទ្រ​ពី​រាជរដ្ឋាភិបាល និង​មានការ​តាមដាន​ត្រួតពិនិត្យ​ពី​អាជ្ញាធរ​រាជ រដ្ឋាភិបាល ។ ខណៈ​កម្ពុជា​បាន​បង្កើត​ច្បាប់​ស្តី​ពី​ការ​ការ​អ្នក​ប្រើប្រាស់​ក៏​ដូច​ជា​ច្បាប់​ស្តី​ពី ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និក ។

លោក ង៉ែត ជូ អ្នកជំនាញ​ខាង​សេដ្ឋកិច្ច​បានឱ្យ​ដឹង​ថា « ការ​ពិត​ទៅ​ការ​លក់ទំនិញ តាម​អន​ឡាញ​នេះ​យើង​គួរ​ធ្វើ​ឱ្យ​វា​ឱ្យទៅ​ជា​ផ្លូវការ​ដើម្បី​ផ្តល់​ទំនុកចិត្ត​ដល់​អ្នកទិញ ។ បើ យើង​ទិញ​ទំនិញ​អន​ឡាញ​តាម​ក្រុមហ៊ុន​ធំ​ៗ​វា​តែងតែមាន​នីតិវិធី និង​មានការ​ទទួលខុស ត្រូវ អ៊ីចឹង​វា​អាច​ជួយ​កាត់​បន្ថយ​បញ្ហា​របស់​បុគ្គល​បាន​» ។

លោក​ឱ្យ​ដឹង​ទៀត ការ​ទិញ​ទំ និ​ញ​តាម​អន​ឡាញ​តាម​បុគ្គល មិនសូវ​យល់​ពី​ផល ប៉ះពាល់ និង​ប្រភព​ទំនិញ តែបើ​ជា​ក្រុម ហ៊ុន​គេ​មាន​ទទួលខុសត្រូវ មាន​សមត្ថភាព​វាយ តម្លៃ​អាច​កាត់​បន្ថយ​បញ្ហា​បាន​ច្រើន ។ តែ​សម្រាប់​អ្នកលក់​តាម​អន​ឡាញ​ជា​លក្ខណៈ ឯកជន​តូចតាច គឺ​ពួក​គាត់​រកស៊ី​តែ​មួយ ចាយ​ទៅ​ថ្ងៃ​ខាង​មុខ​ទៀត​អាច​នឹង​ឈប់​លក់ ។
លោក​បាន​លើក​ឡើង​ថា ការ​លក់​តាម​អន​ឡាញ នេះ ទាមទារ​ការ​គាំទ្រ​ពី​រាជរដ្ឋាភិបាល និង​មាន​តាមដាន​ត្រួតពិនិត្យ​ពី​អាជ្ញាធរ​រដ្ឋាភិបាល ។

ដោយឡែក​លោក អ៊ឹម វុ​ត្ថា មន្ត្រី​អ្នកនាំពាក្យ​និយ័ត​ករ​នៃ​ទូ​គមនាគមន៍​កម្ពុជា បាន ឱ្យ​ដឹង​ថា ដើម្បី​ដោះស្រាយ​បញ្ហា​ចោទ​រវាង​អ្នកលក់ និង​ទិញ​នៅ​តាម​អន​ឡាញ​សម្រាប់ អ្នកលក់ និង​អ្នកទិញ គឺ​មាន​តែ​ការ​អនុវត្ត​តាម​ច្បាប់​ស្តី​ពី​សេដ្ឋកិច្ច​អេ​ឡិច​ត្រូវ​និក​, ការ​អនុវត្ត ច្បាប់​ស្តី​ពី​ការពារ​ទំនិញ​ក្លែងក្លាយ និង​ច្បាប់​ស្តី​ពី​កិច្ច​ការពារ​អ្នក​ប្រើប្រាស់ ។ ច្បាប់​ទាំងនេះ បាន​អនុម័ត​រួច​ហើយ ។

លោក អ៊ឹម វុ​ត្ថា ឱ្យ​ដឹង​ទៀត​ថា ការ​លក់​ទិញ​តាម​អន​ឡាញ​បង្ក​ឱ្យ​មានការ​ទូទាត់ តាម​អន​ឡាញ គឺ​ការ​បង្កើត​ឱ្យ​មាន​មាត់ច្រក​ទូទាត់​ជាតិ​មួយ​ប៉ុន្តែ​ប្រព័ន្ធ​មាត់ច្រក​នេះ​មិន ទាន់​បង្កើត​បាន​នៅឡើយ​នោះ​ទេ ។

ចំពោះ​លោក ស៊ា​ង ថៃ មន្ត្រី​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​បានឱ្យ​ដឹង​ថា​ច្បាប់ E-commerce ជាមួយ​និង​ច្បាប់​ស្តី​ពី​កា​ការពារ​អ្នក​ប្រើប្រាស់​រដ្ឋសភា​បាន​អនុម័ត​ហើយ​មាន ព្រះ​ម​ហាស​ក្សត្រ​បាន​ឡាយ​ព្រះ​ហត្ថលេខា​ឱ្យ​អនុវត្ត និង​ចូល​ជា​ធរមាន​ក្នុង​ខែ ៥ នេះ ។ ប៉ុន្តែ​អាច​ត្រូវ មាន​អនុក្រឹត្យ ឬ​ប្រកាស​អន្តរក្រសួង​ដើម្បី​អនុវត្ត​មាត្រា​មួយ​ចំនួន​ទៀត ។

លោក​បន្ត​ថា «​ច្បាប់​នេះ​នឹង​ការពារ​អ្នក​ប្រើប្រាស់ ។ ត្រូវ​ឱ្យ​អ្នកលក់​តាម​អន​ឡាញ ត្រូវ​ទៅ​ចុះបញ្ជី​ត្រឹមត្រូវ ។ កន្លង​ទៅ​ដោយសារ​ច្បាប់​ទាំងនេះ​មិន​ទាន់​បាន​ចូល​ជា​ធរមាន គាត់​អាច​ធ្វើការ​លក់​តាម​អន​ឡាញ​បាន ប៉ុន្តែ​នៅ​ពេល​យើង​មានច្បាប់​ទម្លាប់​, មាន​ប្រកាស​, មាន​អនុក្រឹត្យ​ត្រឹមត្រូវ គឺ​ត្រូវ​ឱ្យ​គាត់​មក​ចុះបញ្ជី​នៅ​ក្រសួងពាណិជ្ជកម្ម និង​ក្រសួង​ពាក់ព័ន្ធ ។ អ៊ីចឹង​គាត់ (​អ្នកលក់​អន​ឡាញ​) នឹង​មាន​ចំណង​ចង​ដោយ​ច្បាប់ បើសិនជា​គាត់​លក់​របស់ ឱ្យ​គេ​ផ្សព្វផ្សាយ​ថា​អ៊ីចេះ តែ​លក់​ឱ្យ​គេ​អ៊ីចុះ អ៊ីចឹង​ត្រូវ​មានការ​ទទួលខុសត្រូវ ព្រោះ​គាត់ បាន​ចុះបញ្ជី​ត្រឹមត្រូវ យើង​មាន​អាសយដ្ឋាន អាច​ចុះ​ទៅ​ផាកពិន័យ​គាត់​បាន​» ។ លោក​បា ន​សង្កត់ធ្ងន់​ថា «​នៅ​ពេល​មាន​អនុក្រឹត្យ ឬ​ប្រកាស​អន្តរក្រសួង ទាក់ទង​និង​ច្បាប់​ខាងលើ អ្វី​ៗ​នឹង​វារ​លូន​ទៅ​តាម​ផ្លូវច្បាប់​»​។

សូម​បញ្ជាក់​ផង​ដែរ​ថា កន្លង​មក​អ្នកទិញ​ទំនិញ​តាម​អន​ឡាញ​តែង​ជួប​ប្រទះ​បញ្ហា មួយ​ចំនួន ដែល​ពេល​យក​ទំនិញ​មក​ឱ្យ​គឺ​ខុស​រូបរាង និង​គុណភាព មិន​ដូច​ការ​បង្ហាញ​លក់ ពេល​ឡាយ​នៅ​តាម​បណ្តាញ​សង្គម នាំ​ឱ្យ​មានការ​មិន​សប្បាយ​ពី​អ្នកបញ្ជា​ទិញ ។ ប៉ុន្តែ ទន្ទឹម​នឹង​នោះ អ្នកទិញ​មួយ​ចំនួន​ក៏​បាន​បង្ក​ជា​បញ្ហា​ដល់​អ្នកលក់​ដូច​គ្នា​ដែរ ដែល​អ្នកទិញ ខ្លះ​បញ្ជា​ទិញ​ហើយ វេច​ខ្ចប់​រួច​ហើយ ដល់​ពេល​ទាក់ទង​ដឹក​ទំនិញ​យក​ទៅ​ឱ្យ​បែរជា​បិទ ទូរស័ព្ទ​មិន​អាច​ទាក់ទង​បាន​ក៏​មាន​ដែរ ៕

ព័ត៌មាន​ជាតិ

Sponsored News

១១:១១ | ក្នុងស្រុក

លក់ដាច់ខ្លាំងសាហាវអតិថិជនពេញៗហាង ព្រោះតម្លៃផ្អើលទីផ្សារ 279$ តែសមត្ថភាពលំដាប់ A អេមមួយកំប្លេ ថតស្អាតបែប AI បួនគ្រាប់ទំហំ 48MP RAM ក៏ធំ 8GB ROM ក៏ធំ 128GB ថ្មក៏ខ្លាំង 5000mAh (មានវីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ