ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុទ្ធនាការ​ចុះ​បា.ញ់ថ្នាំ​សម្លា.ប់​មេរោគ​កូ​វី​ដ​១៩​តាមគោលដៅជាច្រើន​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ​​

3 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ ក្រុម​សង្គ្រោះ​មេឃ​ពណ៌​ខៀវ​របស់​ប្រទេស​ចិន​បាន​បើក​យុទ្ធនាការ​​ចុះ​បាញ់ថ្នាំ​សម្លាប់​មេរោគ​កូ​វី​ដ​-១៩ តាម​គោលដៅ​ជា​ច្រើន​កន្លែង​ ក្នុង​ក្រុង​សួង​និង​ស្រុក​ពញាក្រែក ​កាលពី​​ព្រឹក​ថ្ងៃ​ទី ១១​ឧសភា ឆ្នាំ​​២០២០ ។ ​ថ្វី​ដ្បិត​ខេត្ត​​ត្បូងឃ្មុំ​មិន​ទាន់​រក​ឃើញ​អ្នកជំងឺ​ថ្មី​ក៏​ពិតមែន…

ខេត្ត​ត្បូងឃ្មុំ ៖ ក្រុម​សង្គ្រោះ​មេឃ​ពណ៌​ខៀវ​របស់​ប្រទេស​ចិន​បាន​បើក​យុទ្ធនាការ​​ចុះ​បាញ់ថ្នាំ​សម្លាប់​មេរោគ​កូ​វី​ដ​-១៩ តាម​គោលដៅ​ជា​ច្រើន​កន្លែង​ ក្នុង​ក្រុង​សួង​និង​ស្រុក​ពញាក្រែក ​កាលពី​​ព្រឹក​ថ្ងៃ​ទី ១១​ឧសភា ឆ្នាំ​​២០២០ ។ ​ថ្វី​ដ្បិត​ខេត្ត​​ត្បូងឃ្មុំ​មិន​ទាន់​រក​ឃើញ​អ្នកជំងឺ​ថ្មី​ក៏​ពិតមែន តែ​ស្ថាប័ន​ជំនាញ​សុខាភិបាល​​​អំពាវនាវ​ឱ្យ​​ប្រជាពលរដ្ឋ​ត្រូវ​ធ្វើ​អនាម័យ​ឲ្យ​បាន​ជាប់​ជា​ប្រចាំ​ផងដែរ ។

លោក​វេជ្ជបណ្ឌិត​កែវ វណ្ណៈ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ ​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា នៅ​ក្នុង​ខេត្ត​ត្បូងឃ្មុំ​នា​ពេល​កន្លង​មក​ ប្រជាពលរដ្ឋ​ដែល​កើត​ជំងឺ​កូ​វី​ដ​-១៩ មាន​ចំនួន​៤​នាក់​ ​ប៉ុន្តែ​ពួក​គាត់​បានជា​សះ ស្បើយ​អស់​ហើយ ​រហូត​មក​ដល់​ពេល​នេះ​មិន​មាន​អ្នក​កើត​ថ្មី​នោះ​ទេ​។ រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​១១​ ឧសភា ​ឆ្នាំ​​២០២០ ក្រុម​សង្គ្រោះ​មេឃ​ពណ៌​ខៀវ​របស់​​ប្រទេស​ចិន​បាន​ចុះ​មក​បង្រៀន​ដល់​ក្រុម​គ្រូពេទ្យ​ខ្មែរ​ឲ្យ​ចេះ​បាញ់ថ្នាំ​សម្លាប់​មេរោគ​នៅ​តាម​ទីតាំង​ ក្នុង​នោះ​រួម​មាន​ដូច​ជា​ចំណតរថយន្ត​ក្រុង​សួង ផ្សារ​ក្រុង​សួង និង​បាន​បន្តដំណើរ​បេសកកម្ម​ទៅ​បាញ់ថ្នាំ​សម្លាប់​មេរោគ​នៅ​ព្រះ​វិហារ​ក្នុង​ឃុំ​កោង​កាង ស្រុក​ពញាក្រែក និង​​បន្ត​បាញ់ថ្នាំ​សម្លាប់​មេរោគ​នៅ​ផ្សារ​ស្ទឹង ក្នុងស្រុក​ពញា​ក្រែ​ក​ដែរ​ ។ ​នេះ​ជា​កាយវិការ​មនុស្ស​ធម៌​របស់​មហាមិត្ត​ចិន​ដែល​បាន​ជួយ​ដល់​ប្រទេស​កម្ពុជា​ជា​បន្តបន្ទាប់​។

​លោក​កេង ប៊ុ​ន​ណា អភិបាលរង​ខេត្ត​ត្បូងឃ្មុំ​ បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ដែរ​ថា រដ្ឋាភិបាល​ចិន​បាន​ចាត់​ទុក​កម្ពុជា​គឺជា​មិត្ត​ដែកថែប និង​បាន​ផ្ដល់​ជំនួយ​មនុស្សធម៌​ផ្នែក​បរិក្ខារ​​ពេទ្យ​ដើម្បី​រួមចំណែក​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វី​ដ​-១៩យ៉ាង​ផុលផុស ហើយ​បាន​​ចាត់​ឱ្យ​​ក្រុម​​សង្គ្រោះ​មេឃ​ពណ៌​ខៀវ​របស់​ប្រទេស​ចិន​ចុះ​មក​បាញ់ថ្នាំ​សម្លាប់​មេរោគ​តាម​តំបន់​ទីប្រជុំជន​នៅ​ក្នុង​ទឹកដី​ខេត្ត​ត្បូងឃ្មុំ​បានជា​ច្រើន​កន្លែង​ ។ ​ជាមួយ​នោះ ​លោក​ក៏​សូម​ឱ្យ​ក្រុម​បេសកកម្ម​របស់​ក្រុម​​សង្គ្រោះ​មេឃ​ពណ៌​ខៀវ​របស់ប្រទេសចិន​​ទទួល​បាន​​ភាព​ជោគជ័យ​១០០ ភាគរយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ហើយ​ក៏​សូម​ឱ្យ​ចំណង​សាមគ្គី​ភាព​រវាង​កម្ពុជា​ចិន​កាន់តែ​ស្អិតរ​មួ​ត​បន្ថែម​ទៀត​។​

ស្ត្រីជា​អាជីវករ​លក់​ត្រី​​ម្នាក់​ឈ្មោះ​សេង ស៊ី​ម​ហួរ អាយុ​៦១​ឆ្នាំ នៅ​ផ្សារ​ក្រុង​សួង ប្រាប់​ឲ្យ​ដឹង​ថា​ គាត់​​​បាន​​ប្រកប​របរ​នេះ​តាំងពី​ឆ្នាំ​១៩៨១មកម៉្លេះ​ កាល​នោះ​ផ្សារ​សួង​នៅ​ប្រក់​ធាងដូងនៅឡើយ​ ហើយ​មនុស្ស​ម្នា​ក៏​មិនសូវ​សំបូរ​ប៉ុន្មាន​ដែរ ប៉ុន្តែ​មក​ដល់​សព្វ​ថ្ងៃនេះ​ ផ្សារ​សួង​បាន​រីកធំ​ជាង​មុន​ និង​មាន​ដំបូល​ប្រក់​ស័ង្កសី​ត្រឹមត្រូវ​ល្អ​ជាង​មុន​។

ស្ត្រី​ជា​អាជីវករ​លក់​ត្រី​​ខាងលើ​បាន​ប្រាប់​បន្ត​ថា​ មក​ដល់​ឆ្នាំ​២០២០ គ្រា​ដែល​ប្រទេស​កម្ពុជា​បាន​រកឃើញ​អ្នក​កើត​​ជំងឺ​កូ​វី​ដ១៩​ ថ្វី​​ដ្បិត​​មិន​មាន​ចំនួន​ច្រើន​ដូច​ប្រទេស​គេ គឺ​ដោយសារ​តែ​រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​ព្យាបាល​បានជា​សះ​ស្បើយ​ស្ទើរតែ​ទាំងអស់​ ។ ​ជាមួយ​នោះ​ គាត់​ក៏​បាន​ប្រកាន់​ភ្ជាប់​​នូវការ​ធ្វើ​​អនា​ម័យ​ ដោយ​​មាន​អាល់កុល​សម្រាប់​លាងដៃ​ និង​ម៉ាស​សម្រាប់​ពាក់ ពេល​ដែល​ដើរ​កន្លែង​ប្រជុំជន​។

ស្ត្រី​ជា​អាជីវករ​លក់​ត្រី​​ខាងលើ​បាន​ប្រាប់​បន្ត​ទៀត​ថា​​ គាត់​ក៏​បាន​ប្រាប់​ឱ្យ​សមាជិក​ក្រុម​គ្រួសារ​ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​កុំឱ្យ​ឆ្លង​ជម្ងឺ​កូ​វី​ដ១៩ ហើយ​រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១១​ ឧសភា ឆ្នាំ​​២០២០ ក្រុម​សង្គ្រោះ​មេឃ​ពណ៌​ខៀវ​​របស់ប្រទេសចិន​បាន​ចុះ​មក​បាញ់ថ្នាំ​សម្លាប់​មេរោគ​​នៅ​ក្នុង​ផ្សារ​ក្រុង​សួងបាន​ធ្វើ​ឲ្យ​​អាជីវ​ករ​លក់ដូរ​ទាំងអស់​ រួម​ទាំង​ប្រជាពលរដ្ឋ​សំដែង​នូវ​​ក្តី​​សប្បាយ​រីករាយ​ និង​មាន​ភាព​កក់ក្តៅ​មួយ​កម្រិត​។​នេះ​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​របស់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ជួយ​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​​មូលដ្ឋាន​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ