វីតាមីន D គឺចាំបាច់ណាស់សម្រាប់សុខភាពរាងកាយ។ សារធាតុចិញ្ចឹមនេះ គឺសំខាន់សម្រាប់មុខងារប្រព័ន្ធភាពស៊ាំ ពង្រឹងសុខភាពឆ្អឹង និងទប់ស្កាត់ការរលាក។ មួយក្នុងចំណោមវិធីដ៏ល្អបំផុតដើម្បីទទួលបានវីតាមីន D គឺការដាក់ឱ្យស្បែកត្រូវពន្លឺព្រះអាទិត្យ។…
វីតាមីន D គឺចាំបាច់ណាស់សម្រាប់សុខភាពរាងកាយ។ សារធាតុចិញ្ចឹមនេះ គឺសំខាន់សម្រាប់មុខងារប្រព័ន្ធភាពស៊ាំ ពង្រឹងសុខភាពឆ្អឹង និងទប់ស្កាត់ការរលាក។ មួយក្នុងចំណោមវិធីដ៏ល្អបំផុតដើម្បីទទួលបានវីតាមីន D គឺការដាក់ឱ្យស្បែកត្រូវពន្លឺព្រះអាទិត្យ។ ទោះជាយ៉ាងណាការរួមបញ្ចូលអាហារមានផ្ទុកសម្បូរទៅដោយវីតាមីន D ក្នុងរបបអាហារប្រចាំថ្ងៃក៏ជាអ្វីដែលអ្នកគួរធ្វើផងដែរ។ ប៉ុន្តែថា តើអាហារអ្វីខ្លះទៅមានផ្ទុកសម្បូរទៅដោយវីតាមីន D ? ខាងក្រោមវេបសាយសុខភាពយើងនឹងបង្ហាញឱ្យដឹងពីអាហារទាំងនោះ ៖
ក្រៅពីជាប្រភពដ៏ប្រសើរបំផុតមួយនៃវីតាមីន D ហើយនោះ អាហារសមុទ្រនេះក៏មានផ្ទុកសម្បូរទៅដោយជាតិដែកដែលជួយផលិតកោសិកាគ្រាប់ឈាមក្រហម ព្រមទាំងម៉ាញ៉េស្យូមដែលល្អសម្រាប់សសៃប្រសាទនិងសាច់ដុំផងដែរ។
៤. ឈីស
វីតាមីន D មានផ្ទុកនៅក្នុងឈីសច្រើនជាងទឹកដោះគោ។ ការទទួលទានឈីសក្នុងកម្រិតមធ្យម គឺល្អណាស់ដើម្បីបំពេញតម្រូវការវីតាមីន D ប្រចាំថ្ងៃ។ ឈីសក៏ជាប្រភពដ៏ល្អនៃប្រូតេអ៊ីន កាល់ស្យូម ម៉ាញ៉េស្យូម ផូស្វ័រ ស័ង្កសី វីតាមីន A វីតាមីន B2 និងវីតាមីន B12 ផងដែរ។
ចែករំលែកព័តមាននេះ