ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទី​សុខាភិបាល​ខេត្តស្ទឹងត្រែង​ពង្រឹង​យន្តការ​លុបបំបាត់​ជំងឺគ្រុនចាញ់

3 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ​៖ មន្ទីរ​សុខាភិបាល​ខេត្ត​ស្ទឹងត្រែង​បាន​ចុះ​ពង្រឹង​យន្តការ​លុបបំបាត់​​ជំងឺ​គ្រុនចាញ់ តាម​រយៈ​ការ​ផ្តល់​មុង​ជ្រលក់​ថ្នាំ​បន្ថែម​ជូន​ប្រជា​ពល​រដ្ឋ នៅ​មុន​រដូវភ្លៀង​ធ្លាក់​ដើម្បី​ការ​ពារ​មូស​ខាំ ​ដែល​បណ្តាល​ឱ្យ​កើត​​ជំងឺ​គ្រុនចាញ់​ ឬ​​គ្រុន​​ឈាម​ជាដើម ។ អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តស្ទឹងត្រែង និង​ជា​ប្រធាន​អន្តរា​គម​ន៍​ប្រយុទ្ធ​ប្រឆាំង​…

ខេត្តស្ទឹងត្រែង ​៖ មន្ទីរ​សុខាភិបាល​ខេត្ត​ស្ទឹងត្រែង​បាន​ចុះ​ពង្រឹង​យន្តការ​លុបបំបាត់​​ជំងឺ​គ្រុនចាញ់ តាម​រយៈ​ការ​ផ្តល់​មុង​ជ្រលក់​ថ្នាំ​បន្ថែម​ជូន​ប្រជា​ពល​រដ្ឋ នៅ​មុន​រដូវភ្លៀង​ធ្លាក់​ដើម្បី​ការ​ពារ​មូស​ខាំ ​ដែល​បណ្តាល​ឱ្យ​កើត​​ជំងឺ​គ្រុនចាញ់​ ឬ​​គ្រុន​​ឈាម​ជាដើម ។

អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តស្ទឹងត្រែង និង​ជា​ប្រធាន​អន្តរា​គម​ន៍​ប្រយុទ្ធ​ប្រឆាំង​ និង​ជម្ងឺឆ្លង លោក​វេជ្ជបណ្ឌិត ទ​ន វុ​ទ្ធី ​បាន​បញ្ជាក់​ថា មន្ទីរ​សុខាភិបាល​បាន​ផ្តល់​មុង​ជ្រលក់​ថ្នាំ​ជូន​ប្រជាពលរដ្ឋ​នៅ​តាម​ភូមិ ឃុំ បន្ថែម​នៅ​មុន​ពេល​រដូវ​ភ្លៀង​ធ្លាក់ ។​

លោក​វេជ្ជបណ្ឌិត​បាន​​បន្ត​ទៀត​ថា នេះ​ជា​យន្តការ​បង្ការ​កុំ​ឲ្យ​កើត​មាន​​ជំងឺ​ឆ្លង និង​ណែនាំ​ពួក​គាត់​ឲ្យ​បង្កើន​ស្មារតី​ចូលរួម​លប់​បំបាត់​​ជំងឺ​គ្រុនចាញ់ ទទួល​បាន​ជោគជ័យ​តាម​ផែនការ​យុទ្ធសាស្ត្រ​របស់​ក្រសួងសុខា​ភិបាល​នៅ​ឆ្នាំ​២០២៥​ ដើម្បី​លប់​បំបាត់​ជម្ងឺគ្រុនចាញ់​គ្រប់​សណ្ឋាន​ធ្វើ​ឱ្យ (​កម្ពុជា​គ្មាន​អ្នក​បាត់បង់ជីវិត​ដោយ​ជម្ងឺគ្រុនចាញ់​)​។

លោក​កែវ ប៊ុ​ន​ឈឿ​ន មេ​ភូមិ​ហាង​ខូ​បាន​ ​បញ្ជាក់​ថា ​កិច្ច​ការងារ​បង្ការ​នេះ ​យើង​សង្កេត​ឃើញ​មាន​មន្ត្រី​មណ្ឌល​សុខភាព​សហ​ការ​ជាមួយ​មន្ត្រី​សុខភាព​ភូមិ ចុះ​ស្រង់​ស្ថិតិ​តាម​គ្រួសារ​សា​ជា​ថ្មី ដើម្បី​ផ្តល់​មុង​បន្ថែម​ ព្រោះ​នៅ​តាម​គ្រួសារ​ខ្លះ​មាន​សមាជិក​កើនឡើង ខ្លះ​បំបែក​គ្រួសារ និង​ខ្លះ​ទៀត​មុង​ចាស់​ខូច​ត្រូវ​ផ្លាស​ប្តូរ​។

លោកមេភូមិហាងខូបាន ​អះអាងបន្ត​​ថា​ នេះ​ជា​យុទ្ធ​សាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព ព្រោះ​ប្រជាពលរដ្ឋ​មួយ​ចំនួន​រស់នៅ​ទី​ជនបទ​មាន​ករណី​ប្រឈម​ខ្លាំង​ទៅ​នឹង​ការ​កើត​ជម្ងឺគ្រុនចាញ់​ និង​គ្រុន​ឈាម ហើយ​បងប្អូន​ប្រជាពលរដ្ឋ​យើង​ពេល​មាន​អា​ការៈ​ក្តៅខ្លួន ​ត្រូវ​​រួសរាន់​មក​កាន់​មណ្ឌល​សុខភាព​​។

ស្រី្ត​ម្នាក់​ឈ្មោះ​ វា សុំ​លី​ន តំណាង​ប្រជា​ពលរដ្ឋ​បាន​អះអាង​ថា​ ចាប់តាំងពី​ឆ្នាំ​២០១៣​មក​ មន្ទីរ​សុខាភិបាល ​ខេត្ត​រៀបចំ​ឲ្យ​មាន​អ្នក​ស្ម័គ្រចិត្ត​ភូមិ​ជួយ​អប់រំ​ប្រជាពលរដ្ឋ​ចេះ​ថែទាំ​សុខ​ភាព​ខ្លួនឯង​ កាត់​បន្ថយ​ជំនឿ​អរូបិយ​បាន​ច្រើន ​ហើយ​បច្ចុប្បន្ន​នៅ​ពេល​ឈឺ​​ថ្កាត់​ ពួក​គាត់​មក​រក​សេវា​សុខភាព​បាន​ត្រឹមត្រូវ​និង​បាន​នាំ គ្នា​ដេក​ក្នុង​មុង​ជ្រលក់​ថ្នាំ​ជា​ប្រចាំ​ផង​ដែរ​។

សូម​បញ្ជាក់​ថា ​ខេត្តស្ទឹងត្រែង​មាន​ភូមិ​ចំនួន​១២៨-​ឃុំ​ចំនួន​៣០ សង្កាត់​ចំនួន​៤-​ក្រុង​១ -​ស្រុក​៥ ហើយ​បច្ចុប្បន្ន​មាន​ប្រជាពលរដ្ឋ​រស់នៅ​៣៤.៦២៧​គ្រួសារ​-​ស្មើនិង​ចំនួន​មនុស្ស​១៥៩.៥៦៥​នាក់​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ