ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លុយជប៉ុនមានប្រៀបជាងលុយខ្មែរ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ប្រាក់យ៉េនជប៉ុនថ្ងៃនេះបានបង្ហាញពីភាពខ្លាំងរបស់ខ្លួនធៀបនឹងប្រាក់រៀលខ្មែរ ។ ដូច្នេះសម្រាប់អ្នកនិយមចាយប្រាក់យ៉េន សូមមកដឹងពីអត្រាប្រែប្រួលនេះ ។ ធនាគារ ជាតិនៃកម្ពុជា នៅថ្ងៃទី…

រាជធានីភ្នំពេញ ៖ ប្រាក់យ៉េនជប៉ុនថ្ងៃនេះបានបង្ហាញពីភាពខ្លាំងរបស់ខ្លួនធៀបនឹងប្រាក់រៀលខ្មែរ ។ ដូច្នេះសម្រាប់អ្នកនិយមចាយប្រាក់យ៉េន សូមមកដឹងពីអត្រាប្រែប្រួលនេះ ។ ធនាគារ ជាតិនៃកម្ពុជា នៅថ្ងៃទី ១៣ខែឧសភា ឆ្នាំ ២០២០នេះឱ្យដឹងថា ១០០យ៉េនជប៉ុនទិញចូល ៣៨២១ រៀល លក់ចេញ ៣៨៥៩ រៀល ដែលកាលពីថ្ងៃម្សិលមិញទិញចូលត្រឹមតែ ៣៨១២ រៀល និងលក់ចេញតែ ៣៨៥០ រៀលប៉ុណ្ណោះ ។

នៅថ្ងៃដដែលនេះដែរ សូមមកតាមដានហាងឆេងប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេស ឯទៀតដែលរួមមាន ៖ ១ដុល្លារអាមេរិកស្មើនឹង ៤០៩៥ រៀល និង ១អឺរ៉ូទិញចូល ៤៤៤៥ រៀល លក់ចេញ ៤៤៨៩ រៀល ហើយ ១ដុល្លារអូស្ត្រាលីទិញចូល ២៦៥០ រៀល លក់ចេញ ២៦៧៧ រៀល ។

ទន្ទឹមនេះដែរ ១យន់ចិនទិញចូល ៥៧៨ រៀល លក់ចេញ ៥៨៤ រៀល និង ១០០វុនកូរ៉េទិញ ចូល ៣៣៤ រៀល លក់ចេញ ៣៣៧ រៀល ខណៈដែល ១ដុល្លារសាំងហ្គាពួរទិញចូល ២៨៨៨ រៀល លក់ចេញ ២៩១៧ រៀល ។ ជាមួយគ្នានេះ ១បាតថៃទិញចូល ១២៧ រៀល លក់ចេញ ១២៩ រៀល ចំពោះប្រាក់ដុងវៀតណាម គឺ ១០០០ដុងទិញចូល ១៧៦ រៀល និងលក់ចេញ ១៧៧ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ