ភ្លៀងមួយមេព្រឹកនេះ ឡានទំនើបមួយ​គ្រឿង​​ខ្ទេច​​​ក្បាល​


រាជធានីភ្នំពេញ ៖ ខណៈភ្លៀងបានបង្អុរមកមួយមេទាំងព្រឹកនោះ ដើម​ក្ងោកមួយ​ដើម​បាន​បាក់​សង្កត់​លើ​រថយន្ត​មួយ​​គ្រឿង​យ៉ាងដំណំ ស្ថិត​​តាម​បណ្ដោយផ្លូវរង្វង់​មូល​វត្ត​ភ្នំ ត្រង់ចំណុច​ទល់មុខ​នឹង​អគ្គិស​នី​កម្ពុជា ក្នុងសង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ​ ក្នុងពេល​មេឃ​ភ្លៀងលាយជាមួួ​យខ្យល់​បោកបក់​យ៉ាង​ខ្លាំងនោះ ។

ហេតុការណ៍​នេះ​​បាន​កើតឡើងកាលពី​វេលា​ម៉ោង៦​ព្រឹកថ្ងៃ​ទី​១៣​ ឧសភា ​​នេះ តែចាត់ទុកជាសំណាង​ល្អ​មួយ ដែលមិនប៉ះពាល់​អាយុជីវិតអ្នក​ដំណើរ​។ ដូច្នេះ សូមបងប្អូន​មានការប្រុងប្រយ័ត្នឱ្យខ្ពស់ ចំពោះ​សុវត្ថិភាព ពិសេស​​ក្នុង​រដូវ​មានភ្លៀងធ្លាក់នេះផងដែរ​ ​។

សូមបញ្ជាក់ថា តាំងពីព្រឹក​ព្រលឹម​ថ្ងៃ​ទី​១៣ ​ឧសភា ​​នេះ មេឃ​​បាន​បង្អុ​រ​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​ចំ​កណ្តាល​ក្រុង​ភ្នំពេញ ធ្វើ​ឱ្យ​តាម​បណ្តា​ដងផ្លូវ​មួយ​ចំនួន​ត្រូវ​លិចលង់​ដោយសារ​ទឹកភ្លៀង ហើយ​ព្រោះតែ​ប្រព័ន្ធ​លូ​មាន​ការ​ស្ទះ ជា​ហេតុ​ធ្វើ​ឱ្យ​ទឹក​ហូរ​ចូល​ទៅ​ក្នុង​លូ​មិន​ទាន់​នោះ​ទេ ។

ជាក់ស្តែង​ ទិដ្ឋភាព​នៅ​តាម​ខាង​មុខ​រោងចក្រ QMI មុខ​ផ្សារ​ឯករាជ្យ​២ ស្ថិត​នៅ​ក្នុង​សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន មាន​កំណាត់​ផ្លូវ​មួយ​កំណាត់​ត្រូវ​បាន​ទឹក​លិច​ត្រឹម​ជង្គង់ បណ្តាល​ឱ្យ​យានយន្ត​ធ្វើ​ដំណើរ ក៏​ដូច​ជា​ម៉ូតូ​ត្រូវ​រលត់​កណ្តាល​ទឹក​ធ្វើ​ឱ្យ​ម្ចាស់​ចុះ​បណ្តើរ​ម៉ូតូ​របស់​ខ្លួន​កាត់​តាម​ទឹកតែ​ម្តង មិន​ត្រឹម​ប៉ុណ្ណោះ នៅ​តាម​ដងផ្លូវ​នានា ត្រូវ​បាន​គេ​ឃើញ​ថា សុទ្ធតែ​ទឹក និង​មាន​សំរាម​អណ្តែត​ពេញ​ដងផ្លូវ​តែ​ម្តង​។

ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ