ទិដ្ឋភាព​ភ្លៀង​បង្អុល​​ធ្លាក់​យ៉ាង​ខ្លាំង​កណ្តាល​​ក្រុង​ភ្នំពេញ នា​ព្រឹក​នេះ ​(វីដេអូ)


រាជធានី​ភ្នំពេញ ៖ បើតាម​សេចក្តីរាយការណ៍​បឋម​បាន​ឱ្យ​ដឹងថា មុ​ន​នេះ​បន្តិច នា​ព្រឹក​ព្រលឹម​​ថ្ងៃទី​១៣ ខែ​ឧសភា ឆ្នាំ​២០២០​នេះ មេឃ​ស្រទុំ​​​បាន​បង្អុល​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​ចំ​កណ្តាល​ក្រុង​ភ្នំពេញ ធ្វើ​ឱ្យ​តាម​បណ្តា​ដង​ផ្លូវ​មួយ​ចំនួន​ត្រូវ​លិច​លង់​​ដោយ​សារ​ទឹក​ភ្លៀង ហើយ​ព្រោះតែ​ប្រព័ន្ធ​លូ​មាន​ការ​ស្ទះ ជាហេតុ​​​ធ្វើ​ឱ្យ​ទឹក​ហូរ​ចូល​​ទៅ​ក្នុង​លូ​មិន​ទាន់​នោះទេ ។

ជាក់​ស្តែង​ទិដ្ឋ​ភាព​​​នៅតាម​ខាង​មុខ​រោង​ចក្រ​ QMI មុខ​ផ្សារ​ឯក​រាជ្យ​២ ស្ថិត​នៅ​ក្នុង​សង្កាត់​ចោម​ចៅ​ទី៣ ខណ្ឌ​ពោធិ៍​សែន មាន​កំណាត់​ផ្លូវ​​មួយ​កំណាត់​​ត្រូវបាន​ទឹក​លិច​ត្រឹម​ជង្គង់​ បណ្តាល​ឱ្យ​យាន​យន្ត​ធ្វើ​ដំណើរ ក៏ដូចជា​ម៉ូតូ​​​ត្រូវ​​រលត់កណ្តាល​ទឹក​​​ធ្វើ​ឱ្យ​ម្ចាស់​​ចុះ​​​បណ្តើរ​ម៉ូតូ​​របស់​ខ្លួន​កាត់​តាម​ទឹក​តែម្តង មិនត្រឹម​ប៉ុណ្ណោះ​ ​នៅ​តាម​ដង​ផ្លូវ​នានា ត្រូវ​បាន​​គេ​ឃើញថា ​សុទ្ធ​តែ​​ទឹក​ និង​​មាន​សំរាម​អណ្តែត​ពេញ​ដង​ផ្លូវ​តែម្តង។

មិនត្រឹម​តែ​ប៉ុណ្ណោះ​​​នៅចំណុច​មហាវិថី​សហព័ន្ធ​​រុស្ស៊ី និង​តាម​បណ្តា​ផ្លូវ​មួយ​ចំនួន​ទៀត​ក៏​មាន​ការ​លិច​លង់​ផងដែរ ។

គួរ​បញ្ជាក់ថា នៅវេលលាប្រមាណ​ម៉ោង​៦ព្រឹក​នេះ ភ្លៀង​បាន​បង្អុល​ធ្លាក់​យ៉ាង​ខ្លាំង​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​តែម្តង បណ្តាល​ឱ្យ​តាម​ដង​ផ្លូវនានា​​មាន​ការ​លិច​លង់​តែម្តង ។ (កែ​សម្រួលដោយ ៖ បុប្ផា)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ