ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១១​ថ្ងៃ រឹត​បន្ដឹង​ច្បាប់​ចរាចរណ៍ រក​ឃើញ​យានយន្ត​ល្មើស​ជាង​១៩,០០០​ករណី

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នាយ​ឧត្ដមសេនីយ៍ ហ៊ឹ​ម យ៉ា​ន អគ្គស្នងការ​រង​នគរបាល​ជាតិ បាន​ថ្លែង​ថា លទ្ធផល​នៃ​ការ​រឹត​បន្ដឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នៅ​ទូ​ទាំង​ប្រទេស គិត​ត្រឹម​រយៈពេល​១១​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​០១…

រាជធានី​ភ្នំពេញ ៖ នាយ​ឧត្ដមសេនីយ៍ ហ៊ឹ​ម យ៉ា​ន អគ្គស្នងការ​រង​នគរបាល​ជាតិ បាន​ថ្លែង​ថា លទ្ធផល​នៃ​ការ​រឹត​បន្ដឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នៅ​ទូ​ទាំង​ប្រទេស គិត​ត្រឹម​រយៈពេល​១១​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​០១ ខែឧសភា គឺ​បាន​ត្រួតពិនិត្យ​រក​ឃើញ​ករណី​ល្មើ​សមាន​ដល់ ១៩,០០៤​ករណី ក្នុង​នោះ ករណី​ល្មើស​ដោយ​ម៉ូតូ​មាន​ចំនួន ១៤,២៧១​ករណី ចំពោះ​ករណី​ល្មើស លើ​រថយន្ដ ឬ​យានយន្ដ​គ្រប់​ប្រភេទ​មាន​ចំនួន ៤,៧៣៣​ករណី ។

នាយ​ឧត្ដមសេនីយ៍ ហ៊ឹ​ម យ៉ា​ន ថ្លែង​អោយ​ដឹង​បែប​នេះ ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដី​ពី​ការ​រឹត​បន្ដឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នៅ​ទូ​ទាំង​ប្រទេស នា​រសៀល​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០២០ នៅ​ទីស្ដីការក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ។

នាយ​ឧត្ដមសេនីយ៍ លោក​បាន​បញ្ជាក់​ថា ក្នុង​ចំណោម​បទល្មើស​ដោយ​ម៉ូតូ មាន​ករណី​យានយន្ដ​អត់​ស្លាក​លេខ មាន​ចំនួន​១០​ភាគរយ និង​ករណី​ល្មើស​ភ្លើង​សញ្ញា ស្លាក​សញ្ញា​ចរាចរណ៍ មាន​ចំនួន​៨​ភាគរយ និង​បញ្ហា​ស្រវឹង មាន​ចំនួន ២​ភាគរយ និង​ករណី​មិន​ពាក់មួក​សុវត្ថិភាព​ក្នុង​ការ​បើកបរ​ម៉ូតូ គឺ​មាន​ប្រមាណ ៧៦​ភាគរយ ក្នុង​ចំណោម​អ្នក​ជិះ​ម៉ូតូ​ទាំងអស់ ។ ក្រៅពី​នេះ មាន​ករណី​ទូរស័ព្ទ ពេល​កំពុង​បើកបរ ការ​ដឹក​លើស​ចំណុះ​ជាដើម ។

ចំពោះ​រថយន្ដ​វិញ បទល្មើស​ដែល​ច្រើន​ជាងគេ គឺ​ការ​មិន​ពាក់​ខ្សែ​ក្រ​វ៉ា​ត់ គឺ​មាន​រហូត​ដល់​៤៨​ភាគរយ និង​ល្មើស​ល្បឿន​មាន​២៦​ភាគរយ ល្មើស​សញ្ញា​ចរាចរណ៍​មាន​៦​ភាគរយ ដឹក​លើស​ចំណុះ​៦​ភាគរយ ទូរស័ព្ទ​ក្នុង​ពេល​បើកបរ​មាន​ចំនួន​៦​ភាគរយ ។ ដោយឡែក​ករណី​គ្មាន​ប័ណ្ណបើកបរ មាន​ចំនួន​៤​ភាគរយ អត់​ស្លាក​លេខ និង​ប្រើប្រាស់​គ្រឿង​ស្រវឹង​មាន​ចំនួន ៣​ភាគរយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ