ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រប​ខ័​ណ្ឌ Superliga របស់​ដា​ណឺ​ម៉ាក​ក្លាយ​ជាលី​គ​ទី​២​នៅ​អឺរ៉ុប​ចាប់ផ្តើម​ឡើង​វិញ​ចុងខែ​នេះ

3 ឆ្នាំ មុន

ប្រទេស​ដា​ណឺ​ម៉ាក​ ៖ ក្រប​ខណ្ឌ​កំពូល​ដា​ណឺ​ម៉ាក Superliga នឹង​ចាប់ផ្តើម​សកម្មភាព​ប្រកួតប្រជែង​រដូវ​កាល​នេះ​ឡើង​វិញ នៅ​ថ្ងៃ​ទី ២៨ ខែ ឧសភា​ បន្ទាប់​ពី​ត្រូវ​ផ្អាក​អស់​រយៈពេល…

ប្រទេស​ដា​ណឺ​ម៉ាក​ ៖ ក្រប​ខណ្ឌ​កំពូល​ដា​ណឺ​ម៉ាក Superliga នឹង​ចាប់ផ្តើម​សកម្មភាព​ប្រកួតប្រជែង​រដូវ​កាល​នេះ​ឡើង​វិញ នៅ​ថ្ងៃ​ទី ២៨ ខែ ឧសភា​ បន្ទាប់​ពី​ត្រូវ​ផ្អាក​អស់​រយៈពេល ២​ខែ​កន្លង​មក ដោយសារ​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​កូ​វី​ដ​-១៩ ក្នុង​ប្រទេស​មួយ​នេះ ។

កាលពី​ថ្ងៃ​ច័ន្ទ​រដ្ឋាភិបាល​ដា​ណឺ​ម៉ាក បាន​ឈាន​ចូល​គោលការណ៍​ដំណាក់កាល​ទី​២ នៃ​ការ​បន្ធូរបន្ថយ​ច្បាប់​ស្តី​ពី​ការ​ចាក់សោរ​ប្រទេស​អំឡុង​ពេល​មាន​វិបត្តិ​នេះ ។

ដំណឹង​នេះ​មាន​ន័យ​ថា​ក្រប​ខណ្ឌ Superliga នឹង​ក្លាយ​ជាលី​គ​បាល់ទាត់​អាជីព​ទី​២​ក្នុង​ទ្វីបអឺរ៉ុប ដែល​ចាប់ផ្តើម​ការ​ប្រកួតប្រជែង​ឡើង​វិញ​ក្នុង​ខែ​នេះ បន្ទាប់​ពី​ក្រប​ខណ្ឌ Bundesliga និង Bundesliga 2 របស់​អា​ល្លឺ​ម៉​ង់​ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​១៦ ខែឧសភា ខាង​មុខ​នេះ ។

សមាគម​លី​គ​បាល់ទាត់​ដា​ណឺ​ម៉ាក បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ច័ន្ទ​ថា រដូវ​កាល​នេះ​នឹង​ចាប់ផ្តើម​ឡើង​វិញ ដោយ​គ្មាន​អ្នកគាំទ្រ​នៅ​ក្នុង​កីឡាដ្ឋាន ហើយ​គេ​រំពឹង​ថា​យុទ្ធនាការ​នេះ នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី ២៩ ខែ កក្កដា ។

ក្រឡេក​មក​កាន់​តារាង​ពិន្ទុ​វិញ ក្រុម Midtjylland កំពុង​ឈរ​នៅ​កំពូល​តារាង​ដោយ​មាន ៦២​ពិន្ទុ​ដាច់​ក្រុម​លេខ​២ Copenhagen ចំនួន ១២ ពិន្ទុ​មុន​ពេល​លី​គ​ត្រូវ​បាន​ផ្អាក​ដោយសារ​ការ​រាតត្បាត​នៃ​វីរុស​កូ​វី​ដ​-១៩ ។

ប្រទេស​ដា​ណឺ​ម៉ាក គិត​ត្រឹម​ថ្ងៃ​ទី ១២ ខែ ឧសភា មាន​អ្នក​ឆ្លង​វីរុស​កូ​វី​ដ​-១៩​ចំនួន ១០,៥១៣​ករណី ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​សរុប​ចំនួន ៥៣៣​នាក់ ស្រប​ពេល​ដែល​អ្នកជា​សះស្បើយ​មាន​ចំនួន ៨,៣២៨​នាក់ ៕ (ដកស្រង់​ចេញពី Eurosports)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ