ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុទ្ធសាស្ត្រ «​ចតុកោណ​» ដំណាក់កាល​ទី ៤ គឺ​កសាង​មូលដ្ឋាន​ឆ្ពោះទៅ​សម្រេច​ចក្ខុវិស័យកម្ពុជា​ឆ្នាំ ២០៥០

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុទ្ធសាស្ត្រ «​ចតុកោណ​» ដំណាក់កាល​ទី ៤ របស់​រាជរដ្ឋាភិបាល នីតិ​កា ល​ទី ៦…

រាជធានី​ភ្នំពេញ ៖ យុទ្ធសាស្ត្រ «​ចតុកោណ​» ដំណាក់កាល​ទី ៤ របស់​រាជរដ្ឋាភិបាល នីតិ​កា ល​ទី ៦ នៃ​រដ្ឋ​សភាជាតិ គឺ​បង្កើត​ឡើង​ដើម្បី​កំណើន​ការងារ សមធម៌ និង​ប្រសិទ្ធភាព ក​សា ង​មូលដ្ឋាន​ឆ្ពោះទៅ​សម្រេច​ចក្ខុវិស័យ​កម្ពុជា ឆ្នាំ ២០៥០ ។ នៅ​ក្នុង​យុទ្ធសាស្ត្រ​ដំណាក់​កា ល​ថ្មី​នេះ​រាជរដ្ឋាភិបាល​បាន​កំណត់​យក «​គោលដៅ​យុទ្ធសាស្ត្រ ៤» និង «​វិស័យ​អាទិភាព ៤» ជា​ការ​ប្តេជ្ញា​ចិត្ត ។ នេះ​បើ​យោង​តាម​មន្ត្រី​អ្នកនាំពាក្យ​នៃ​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា ។

លោក អ៊ឹម វុ​ត្ថា

លោក អ៊ឹម វុ​ត្ថា សមាជិក​និ​យ័​ករ​ទូរគមនាគមន៍​កម្ពុជា និង​ជា​អ្នកនាំពាក្យ​នៃ​និយ័តករ​ទូរគមនាគមន៍​កម្ពុជា បាន​បញ្ជាក់​ថា​គោលដៅ​យុទ្ធសាស្ត្រ ៤ ដែល​ទី ១ ធានា​ឲ្យ​បាន​កំ ណើ​ន​សេដ្ឋកិច្ច​ក្នុង​អត្រា​មធ្យម​ប្រចាំឆ្នាំ​ក្នុង​រង្វង់ ៧% ប្រកបដោយ​ចីរភាព និង​ធន់​នឹង​វិបត្តិ តាម​រយៈ​ការ​ធ្វើ​ពិពិធ​កម្ម​មូលដ្ឋាន​សេដ្ឋកិច្ច​ថ្មី​ៗ ដោយ​ទូលំទូលាយ និង​មាន​ភាព​ប្រកួត ប្រជែង​ជាមួយនឹង​ការ​រក្សា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច តាម​រយៈ​ការ​គ្រប់គ្រង​អត្រា​អតិផរណា ឲ្យ​នៅ​ទាប ការ​ធានា​ស្ថិរភាព​អត្រា​ប្តូរ​ប្រាក់ ការ​ខិតខំ​បង្កើន​ទុនបម្រុង​ជា​ប្រចាំ និង​ការ​គ្រប់ គ្រង​បំណុល​សាធារណៈ​ឲ្យ​បាន​ហ្មត់ចត់ ។

ទី ២ បង្កើត​ការងារ​ឲ្យ​បាន​កាន់តែ​ច្រើន ទាំង​បរិមាណ ទាំង​គុណភាព ជូន​ដល់​ប្រជាពលរដ្ឋ ពិសេស​សម្រាប់​ស្រទាប់​យុវជន​តាម​រយៈ​ការ​ផ្តល់​ជំនាញ ព័ត៌មាន​ទីផ្សារ​ការងារ ការ​កែ លម្អ​លក្ខខណ្ឌ​ការងារ ការ​លើកកម្ពស់​សកម្មភាព​ធុរកិច្ច និង​ជំរុញ​ការ​វិនិយោគ ទាំង​ក្នុង ប្រទេស និង​ក្រៅប្រទេស ។

ទី ៣ សម្រេច​ឲ្យ​បាន​នូវ​គោលដៅ​នៃ​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ ឲ្យ​ស្ថិត​នៅ​ក្នុង​រង្វង់​អត្រា ទាប​ជាង ១០% ការពារ​មិន​ឲ្យ​ភាព​ក្រី​ក្រវិល​ត្រលប់​មក​វិញ ដោយ​ផ្តោត​លើ​ការ​លើកកម្ពស់ ការ​ចូលរួម​ក្នុង​យន្តការ​ទីផ្សារ ការ​អនុវត្ត​គោលនយោបាយ​គាំពារ​សង្គម ការ​កាត់​បន្ថយ បន្ទុក​ជីវភាព​រស់នៅ និង ការ​ផ្តល់​សេវា​សាធារណៈ​ប្រកបដោយ​គុណភាព និង​ការ​កាត់ បន្ថយ​គម្លាត​សង្គម និង​ទី ៤ បន្ត​ពង្រឹងសមត្ថភាព និង​អភិបាលកិច្ច​នៃ​ស្ថាប័នរដ្ឋ ទាំង​ថ្នាក់ ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ដើម្បី​ធានា​ឲ្យ​បាន​នូវ​ប្រសិទ្ធភាព និង​ស័ក្តិ​សិទ្ធ​ភាព​នៃ​សេវា សាធារណៈ សំដៅ​បម្រើប្រជាជន​ឲ្យ​បាន​កាន់តែ​ប្រសើរ​ឡើង ក៏​ដូច​ជា​ការ​លើកកម្ពស់ បរិ​យា កាស​ធុរកិច្ច និង​បរិស្ថាន​អំណោយផល​សម្រាប់​ការ​វិនិយោគ ។

លោក អ៊ឹម វុ​ត្ថា ឱ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​យុទ្ធសាស្ត្រ «​ចតុកោណ​» របស់​រាជរ​ដ្ឋា​ភិ​បា ល​ក្រៅពី​មាន​យុទ្ធសាស្ត្រ​សំខាន់​ៗ ក៏​បាន​កំណត់​វិស័យ​អាទិភាព​ចំនួន ៤ ទៅ​តាម​ចតុ​កោ ណ​នីមួយ​ៗ​របស់​ខ្លួន ។ លោក​បាន​លើក​ឡើង​ថា វិស័យ​អាទិភាព​ទាំង ៤ សម្រាប់​ចតុ​កោ ណ​ទី ១ ការ​អភិវឌ្ឍន៍​ធនធានមនុស្ស រួម​មានការ​ពង្រឹងគុណភាព​វិស័យ​អប់រំ វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​, ការ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​, ការ​លើកកម្ពស់​សេវា​សុខភាព សាធារណៈ និង​អាហារូបត្ថម្ភ និង ការ​ពង្រឹង​សមភាព​យេ​ន​ឌ័​រ និង​ការ​គាំពារ​សង្គម ។

ចតុកោណ​ទី ២ -​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច រួម​មាន ការ​កែ​លម្អ​ប្រព័ន្ធ​ឡូ​ជី​ស្ទីក ការ​លើក កម្ពស់​កា​រត​ភ្ជាប់​ផ្នែក​ដឹក​ជញ្ជូន ថាមពល និង​ឌី​ជី​ថ​ល​, ការ​អភិវឌ្ឍន៍​នៃ​កំណើនសេដ្ឋកិច្ច គន្លឹះ និង​ថ្មី​ៗ, ការ​រៀបចំ​ខ្លួន​សម្រាប់​សេដ្ឋកិច្ច​ឌី​ជី​ថ​ល និង​ឆ្លើយ​តប​នឹង​ប​ដិ​វ​ត្តិ​ន៍​ឧស្សា ហ​កម្ម​ទី ៤ និង​ការ​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ និង​ធនាគារ ។

ចតុកោណ​ទី ៣ -​ការ​លើក​ស្ទួយ​វិស័យ​ឯកជន និង​ការងារ រួម​មាន ការ​អភិវឌ្ឍ​ទីផ្សារ​ការ ងារ​, ការ​លើក​ស្ទួយ​សហគ្រាស​ធុន​តូច និង​មធ្យម និង​សហគ្រិនភាព​, ការ​រៀបចំ និង​អនុវត្ត ភាព​ជា​ដៃគូ​វិស័យ​សាធារណៈ និង​ឯកជន ព្រមទាំង ការ​ពង្រឹង​ការ​ប្រកួតប្រជែង ។

ចតុកោណ​ទី ៤ -​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន រួម​មាន ការ​លើក​ស្ទួយ វិស័យ​កសិកម្ម និង​ការ​អភិវឌ្ឍ​ជនបទ​, ការ​ពង្រីក​ការ​គ្រប់គ្រង​ធនធានធម្មជាតិ និង​វប្បធម៌ ដោយ​ចីរភាព​, ការ​ពង្រឹង​ការ​គ្រប់គ្រង​នគរូបនីយកម្ម និង​ការ​ធានា​ចីរភាព​បរិស្ថាន និង​ការ រៀបចំ​ខ្លួន​ឆ្លើយ​តប​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ។

លោក​បន្ត​ថា ក្នុង​ន័យ​នេះ តើ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និយ័ត​ករ​ទូរ​គម​នា គម​ន៍​កម្ពុជា និង​ប្រតិបត្តិ​ករ​ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន ព្រមទាំង បុគ្គល​ពាក់ព័ន្ធ​នឹង​វិស័យ​នេះ ត្រូវ​រៀបចំ​សកម្មភាព​ការងារ​ដូច​ម្តេច​ខ្លះ ដើម្បី​ចូលរួម​ជាមួយ រាជរដ្ឋាភិបាល ធ្វើ​ឲ្យ​សម្រេច​បាន​ទៅ​លើ​គោលដៅ​យុទ្ធសាស្ត្រ និង​វិស័យ​អាទិភាព​ពាក់ ព័ន្ធ ដូច​បាន​រៀបរាប់​ខាងលើ?

លោក អ៊ឹម វុ​ត្ថា មាន​ប្រសាសន៍​ថា «​តាម​គំនិត​ខ្ញុំ​ផ្ទាល់​ទេ បាន​ពិនិត្យ​ឃើញ​ថា ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​កម​កម្ពុជា ( បទ ន​ទក​) និង​ប្រតិបត្តិ​ករ ត្រូវ​ដាក់ ចេញ​នូវ​ផែនការ​សកម្មភាព​ពាក់ព័ន្ធ​វិស័យ​អាទិភាព​ក្នុង​វិស័យ​របស់​ខ្លួន រួម​មាន ៖ ១- ការ អភិវឌ្ឍ​ធនធានមនុស្ស លើ​ជំនាញ​វិទ្យាសាស្ត្រ​និ ង​បច្ចេកទេស​ពាក់ព័ន្ធ​នឹង​វិស័យ​ទូរ​គម​នា គម​ន៍ បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន ។ ២ – ចូលរួម​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច តាម​រយៈ ការ​លើកកម្ពស់​លើ​កា​រត​ភ្ជាប់​ឌី​ជី​ថ​ល (​បណ្តាញ​អ៊ី​ន​ធឺ​ណេ​ត​ល្បឿន​លឿន និង​សន្តិសុខ បណ្តាញ​) ដែល​ជា​ឧបករណ៍​ធានា​ក្នុង​ការ​រៀបចំ​ខ្លួន​សម្រាប់​សេដ្ឋកិច្ច​ឌី​ជី​ថ​ល និង​ឆ្លើយ តប​នឹង​ប​ដិ​វ​ត្តិ​ឧស្សាហកម្ម​ជំនាន់​ទី ៤.០ ។

៣- ចូលរួម​ការ​លើក​ស្ទួយ​វិស័យ​ឯកជន តាម​រយៈ​រៀបចំ​គោលនយោបាយ ផែនការ​អភិវឌ្ឍ និង​ច្បាប់​បទដ្ឋាន​គតិ​យុ​ត្ពិ​ពាក់ព័ន្ធ​នានា និង​ធ្វើ​និយ័ត​កម្ម ដើម្បី​ធានា និង​ការ​ទាក់ទាញ វិស័យ​+​ឯកជន​/​ប្រតិបត្តិ​ករ​វិស័យ​ទូរគមនាគមន៍​/​ប​ច្ទេ​ក​វិទ្យា​គមនាគមន៍ និង​ព័ត៌មាន សប្បាយចិត្ត​ចូលរួម និង ៤ – រៀបចំ​ធ្វើ​ច្បាប់ គោលនយោបាយ និង​និយ័ត​កម្ម​លើ​ការ​គ្រប់ គ្រង​ធនធាន​កម្រ​វិស័យ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​/​ទូរគមនាគមន៍ រួម​មាន វិសាល គម​ន៍​ហ្វ្រេ​កង់​ស៍​វិទ្យុ លេខ​ទូរស័ព្ទ​/​លេខ​ទូរគមនាគមន៍ និង​អា​ស័​យ​ដ្ឋា​ន​អេ​ឡិ​ក​ត្រូ​និក ដើម្បី​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន សម្រាប់​វិស័យ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ