ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូច ស៊ុន​និ​ច រំភើប​យ៉ាង​ខ្លាំង ពេល​ឃើញ​​សារ​ជូនពរ​ឲ្យ​នាង​ឆាប់​ជា​សះ​ស្បើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

អតីត​តារាចម្រៀង​ដ៏​ល្បីល្បាញ​នាង ទូច ស៊ុន​និ​ច បាន​សម្តែង​ក្តី​រំភើប​យ៉ាង​ខ្លាំង ត្បិត​នាង​បាន​ទទួល​សារ​ជូនពរ​ពី​ប្រិ​យ​មិត្ត​គាំទ្រ​ឲ្យ​នាង​ឆាប់​ជា​សះស្បើយ​ពី​ជំងឺ ក្រោយ​ពេល​ដែល​នាង​បាន​ជួប​រឿង​អ​កុស​ល្យ​វាយប្រហារ​ដោយ​ខ្មាន់កាំភ្លើង បណ្តាល​ឲ្យ​នាង​ក្លាយជា​ជន​ពិកា​សម្រាក​តែ​នៅ​លើ​គ្រែ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មកនេះ​។ យ៉ាងណា បើ​ទោះបីជា​កំពុង​សម្រាល​ព្យាបាល​ជំងឺ​នៅ​ឯ​ក្រៅប្រទេស​ក៏​ដោយ ក៏​នាង…

អតីត​តារាចម្រៀង​ដ៏​ល្បីល្បាញ​នាង ទូច ស៊ុន​និ​ច បាន​សម្តែង​ក្តី​រំភើប​យ៉ាង​ខ្លាំង ត្បិត​នាង​បាន​ទទួល​សារ​ជូនពរ​ពី​ប្រិ​យ​មិត្ត​គាំទ្រ​ឲ្យ​នាង​ឆាប់​ជា​សះស្បើយ​ពី​ជំងឺ ក្រោយ​ពេល​ដែល​នាង​បាន​ជួប​រឿង​អ​កុស​ល្យ​វាយប្រហារ​ដោយ​ខ្មាន់កាំភ្លើង បណ្តាល​ឲ្យ​នាង​ក្លាយជា​ជន​ពិកា​សម្រាក​តែ​នៅ​លើ​គ្រែ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មកនេះ​។

យ៉ាងណា បើ​ទោះបីជា​កំពុង​សម្រាល​ព្យាបាល​ជំងឺ​នៅ​ឯ​ក្រៅប្រទេស​ក៏​ដោយ ក៏​នាង ទូច ស៊ុន​និ​ច ក៏​នៅ​តែ​ផ្សារ​ភ្ជាប់​ជីវិត​ជាមួយនឹង​ប្រិ​យ​មិត្ត​គាំទ្រ​នៅ​ស្រុក​ខ្មែរ​តាម​រយៈ​ការ​បង្កើត​ជា Channel YouTube ផ្ទាល់ខ្លួន ដើម្បី​បង្ហោះ​បទ​ចម្រៀង​របស់​នាង និង​ជា​ការ​ឆ្លើយ​តប​ជាមួយ​មហាជន​ដែល​តែងតែ​ចង់​ដឹង​ពី​សុខទុក្ខ​របស់​នាង​។

ជា​ថ្មី​ម្តងទៀត អតីត​តារាចម្រៀង​ជួរ​មុខ​រូប​នេះ​ក៏​បាន​ផ្ញើ​ជា​សម្លេង​មក​កាន់​អ្នកគាំទ្រ ដោយ​បាន​សម្តែង​នូវ​ក្តី​រំភើប​យ៉ាង​ខ្លាំង ក្នុង​ពេល​ដែល​នាង​ទទួល​បាន​សារ​ជូនពរ​យ៉ាងច្រើន​ពី​ប្រិ​យ​មិត្ត​ដែល​ធ្លាប់​គាំទ្រ​នូវ​ទឹកដម​សំនៀង​របស់​នាង ក្នុង​ពេល​ដែល​សារ​ជូនពរ​នេះ បាន​ធ្វើ​ឲ្យ​នាង​កាន់តែ​មាន​ភាពរឹងមាំ​ថែម​មួយ​កម្រិត​ទៀត ក្នុង​ការ​តស៊ូ​ជម្នះ​ព្យាបាល​ជំងឺ​របស់​នាង​។

តាម​រយៈ​សារ​ដែល​នាង ទូច ស៊ុន​និ​ច បាន​បង្ហោះ​តាម Channel YouTube របស់​នាង​កាលពី​ពេល​ថ្មី​ៗ​នេះ​បាន​ឲ្យ​ដឹង​ថា រហូត​មក​ទល់​ពេល​នេះ នាង​នៅ​តែ​មានការ​នឹករលឹក​យ៉ាង​ខ្លាំង​មក​ដល់​បងប្អូន និង​ប្រិ​យ​មិត្ត​គាំទ្រ ហើយ​ក៏​សូម​អរគុណ​នូវ​រាល់​ការ​ខំ​មិន​មក Channel YouTube របស់​នាង ដើម្បី​សួរសុខទុក្ខ​ដល់​រូប​នាង​ជា​រៀង​រហូត​មក​។

នាង​បញ្ជាក់​ថា នាង​ពិតជា​រំភើប​យ៉ាង​ខ្លាំង​នូវ​ពេល​ដែល​នាង​បាន​ទទួល​នូវ​សារ​ជូនពរ​យ៉ាងច្រើន​ពី​បងប្អូន​ទាំង​ក្នុង និង​ក្រៅប្រទេស​ដែល​បាន​ផ្ញើ​សារ​សម្តែង​ក្តី​ស្រឡាញ់ និង​ការ​នឹករលឹក​មក​ដល់​រូប​នាង ជា​ពិសេស​នោះ​គឺ​បងប្អូន​តែងតែ​សុខទុក្ខ និង​ជូនពរ​ដល់​រូប​នាង​ឲ្យ​បាន​ឆាប់​ជា​សះ​ស្បើយ និង​បាន​ដើរ​រួច​ឡើង​វិញ​។

បើ​តាម​អ្នក​នាង ទូច ស៊ុន​និ​ច ដោយសារ​មួយ​រយៈ​នេះ នាង​ហាក់​មិន​មានការ​ខក​ខានមិនបាន​ឆ្លើយ​តប​ឲ្យ​ទាន់​ពេលវេលា​ចំពោះ​ប្រិ​យ​មិត្ត​ទាំងអស់​ដែល​បាន​ផ្ញើ​សារ​មក​រូប​នាង ដោយសារ​តែ​នាង​មាន​បញ្ហា​ផ្នែក​បច្ចេកទេស​លើ​កុំព្យូទ័រ ប៉ុន្តែ​ពេល​នេះ​បញ្ហា​នេះ​ត្រូវ​បាន​ដោះស្រាយ​ហើយ នាង​ក៏​បាន​ថ្លែងអំណរគុណ​សម្រាប់​ការ​គាំទ្រ​មក​លើ Channel YouTube របស់​នាង​។

គួ​រំលឹក​ថា អតីត​តារា​សម្តែង​ដ៏​ល្បីល្បាញ​នាង ទូច ស៊ុន​និ​ច ទូច ស៊ុន​និ​ច បាន​ធ្លាក់ខ្លួន​ពិការ​សម្រាក​តែ​លើ​គ្រែ​ក្នុងផ្ទះ​របស់​នាង​ក្នុង​ទីក្រុង Sacramento នៃ​រដ្ឋ California សហ​រដ្ឋ​អាមេរិក កាលពី​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០០៣ ខណៈ​ដែល​នាង​កំពុង​ដើរ​ចេញពី​ហាង​ទំនិញ​មួយ​កន្លែង​ជាមួយ​ម្ដាយ​របស់​នាង​។

បើ​ទោះបីជា​ធ្លាក់ខ្លួន​ពិកា និង​កំពុង​សម្រាក​ព្យាបាល​នៅ​បរទេស​ក៏​ដោយ ប៉ុន្តែ ទូច ស៊ុន​និ​ច ធ្លាប់​បាន​អះអាង​ថា នាង​នៅ​តែ​មាន​អារម្មណ៍​នឹក​ទៅ​ដល់​ស្រុក​ខ្មែរ​ជា​និច្ច ហើយ​នាង​នៅ​តែ​មាន​មហិច្ឆតា​ចង់​ធ្វើ​ជា​អ្នកចម្រៀង និង​ជា​គ្រូបង្រៀន​នៅ​ស្រុក​ខ្មែរ ដែល​ជា​អាជីព​របស់​នាង​ពី​មុន​មក ដែល​ពេល​ខ្លះ​នាង​អផ្សុក​ក៏​ច្រៀង​លេង​ម្នាក់ឯង​នៅ​លើ​គ្រែ​ក៏​មាន​។

អតីត​កំពូល​តារាចម្រៀង និង​ជា​សាស្ត្រាចារ្យ​អក្សរសាស្ត្រ​ខ្មែរ​ដ៏​ល្បីល្បាញ​នាង ទូច ស៊ុន​និ​ច ត្រូវ​បាន​គេ​ទទួលស្គាល់​ថា ជាតា​រា​ដែល​មាន​សម្លេង​ពីរោះ​លំដាប់​ជួរ​មុខ និង​រូប​សម្រស់​ស្រស់​ស្អាត​បែប​ធម្មជាតិ លើស​ពី​នេះ​ទៅ​ទៀត នាង​គឺជា​តារា​ម្នាក់​តែង​ប្រកាន់​ប្រពៃណី​ខ្ជាប់ខ្ជួន នូវ​ការ​ស្លៀក​ពាក់​តាម​បែប​ប្រពៃណី​ខ្មែរ មិន​ដែល​ស្លៀកពាក់​សិច​ស៊ី​ម្តងណា​ឡើយ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ