ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមបាល់ទាត់​ស្ត្រី​​ពាក្យ​ប្ដឹង​សហព័ន្ធ​រឿង​​ទទួល​បាន​ប្រាក់​​មិន​ស្មើ​ក្រុម​បាល់​ទាត់​​បុរស

3 ឆ្នាំ មុន

សហ​រដ្ឋ​អាមេរិក ៖ ក្រុមបាល់ទាត់​ស្ត្រី​អា​មេ​រិ​ក​ប្រមាណ​២៨​នាក់បាន​ដាក់​ពាក្យ​ប្តឹង​សហព័ន្ធ​របស់​ខ្លួន​ទៅ​កាន់តុលាការ​ជុំវិញ​ការ​បាត់ប្រាក់​ឧបត្ថម្ភ​ចំនួន ៦៦លាន​ដុល្លារ​ស្មើ​ទៅ​នឹង​ក្រុម​បុរស ទៅ​លើ​ជ័យជម្នះ​ដែល​ពួក​គេ​ធ្វើ​បាន​កាលពី​ឆ្នាំ​២០១៩ កន្លង​ទៅ​។ លោកស្រី Molly Levinson អ្នកនាំពាក្យ​ក្រុមបាល់ទាត់​ស្ត្រី​អា​មេ​រិ​កបាន​ថ្លែងប្រាប់BBC​នៅ​ថ្ងៃ​ម្សិលមិញ​ថា…

សហ​រដ្ឋ​អាមេរិក ៖ ក្រុមបាល់ទាត់​ស្ត្រី​អា​មេ​រិ​ក​ប្រមាណ​២៨​នាក់បាន​ដាក់​ពាក្យ​ប្តឹង​សហព័ន្ធ​របស់​ខ្លួន​ទៅ​កាន់តុលាការ​ជុំវិញ​ការ​បាត់ប្រាក់​ឧបត្ថម្ភ​ចំនួន ៦៦លាន​ដុល្លារ​ស្មើ​ទៅ​នឹង​ក្រុម​បុរស ទៅ​លើ​ជ័យជម្នះ​ដែល​ពួក​គេ​ធ្វើ​បាន​កាលពី​ឆ្នាំ​២០១៩ កន្លង​ទៅ​។

លោកស្រី Molly Levinson អ្នកនាំពាក្យ​ក្រុមបាល់ទាត់​ស្ត្រី​អា​មេ​រិ​កបាន​ថ្លែងប្រាប់BBC​នៅ​ថ្ងៃ​ម្សិលមិញ​ថា ពាក្យបណ្តឹង​ត្រូវ​បាន​បញ្ជូន​ទៅ​ដល់​ដៃ​តុលា​កាលពី​ថ្ងៃ​សុក្រស​ប្តា​ហ៍​មុន​រួច​ហើយ ដើម្បី​ស្វែងរក​ប្រាក់​ចំនួន ៦៦​លាន​ដុល្លារ​បន្ថែម​ទៀត​ក្រោម​ការ​គ្រប់គ្រងដោយ Equal Pay Act ដែល​ជា​ប្រាក់​ឧបត្ថម្ភ​ស្មើនឹង​បុរស​។

អ្នកនាំពាក្យ​ខាងលើ​បាន​ថ្លែង​ថា មូលនិធិ Equal Pay មាន​ន័យ​ថា ក្រុមបាល់ទាត់​ស្ត្រី​អា​មេ​រិ​ក​ត្រូវ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ស្មើនឹង​ក្រុមបាល់ទាត់​បុរស​ដែរ​ទៅ​លើ​ជ័យជម្នះ​ដូច​គ្នា​និង​ក៏​ត្រូវ​បាន​លើកទឹកចិត្ត​បន្ថែម​ទៀត​ដែរ ប្រសិនបើឈ្នះ​ចាប់ពី​២​ប្រកួត​ឡើង​ទៅ​។

កន្លង​មក សហព័ន្ធ​កីឡាបាល់ទាត់​អា​មេ​រិ​ក USSF បាន​ឧបត្ថម្ភ​ប្រាក់​ដល់​ក្រុមបាល់ទាត់​ស្ត្រី​អា​មេ​រិ​ក តិច​ជាង​ក្រុម​បុរស ក្នុង​ចំណោមជ័យជម្នះ​ដូច​គ្នា ដែល​ធ្វើ​ឲ្យ​កីឡាការិនី​ខ្សែប្រយុទ្ធ​ដែល​ឈ្នះ​ពាន​បាល់​មាស និង​ស្បែកជើងមាស​កាលពី World Cup 2019 នៅ​ប្រទេស​បារាំង​នោះ​សរសេរ​បង្ហោះ​នៅ​លើ Twitter របស់​ខ្លួន​ថា យើង​នៅ​តែ​បន្ត​ធ្វើការ​តវ៉ា​ចំពោះ​ភាព​លំអៀង​មួយ​នេះ​ទៀត។

គួរ​បញ្ជាក់​ផង​ដែរ​ថា បាល់ទាត់​ស្ត្រី​អា​មេ​រិ​កបាន​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​១ ពិភពលោក​ក្នុង FIFA ដែល​បាន​ឈ្នះ​ជើងឯក World Cup​ចំនួន​៤​ដង​ច្រើន​ជាងគេ ក្នុង​នោះ​ក៏​ធ្លាប់​ឈ្នះ​មេដាយមាស​នៅ Olympic Games ចំនួន​៥​សម័យកាល​ថែម​ទៀត​ផង ។

ចំណែក​ផ្នែក​បុរស​មិន​ដែល​ឈ្នះ​សូ​ម្បី​តែ​១​ដង អស់​ណាស់​ត្រឹម​ឡើង​ដល់​វគ្គ​៨​ក្រុម​កាលពី World Cup 2002 និង​ជាប់​លេខ​៣ ម្តង​កាល​ឆ្នាំ​១៩៣០ តែ​ប៉ុណ្ណោះ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ