ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុី​រ៉​ង់​អនុញ្ញាត​ឲ្យ​បើក​ព្រះ​វិហារ​ទាំងអស់​វិញ

3 ឆ្នាំ មុន

ប្រទេស​អុី​រ៉​ង់ ៖ ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​អុី​រ៉​ង់ IRIB រាយការណ៍​នា​ថ្ងៃ​ទី​១១ ឧសភា ថា រាល់​ព្រះ​វិហារ​ទាំងអស់​នៅ​​​អុី​រ៉​ង់​ត្រូវ​បើក​ឡើង​វិញ នា​ថ្ងៃ​ទី​១២ ឧសភា…

ប្រទេស​អុី​រ៉​ង់ ៖ ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​អុី​រ៉​ង់ IRIB រាយការណ៍​នា​ថ្ងៃ​ទី​១១ ឧសភា ថា រាល់​ព្រះ​វិហារ​ទាំងអស់​នៅ​​​អុី​រ៉​ង់​ត្រូវ​បើក​ឡើង​វិញ នា​ថ្ងៃ​ទី​១២ ឧសភា ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​បន្ធូរបន្ថយ​ថែម​ទៀត​ការ​រិ​ត​ត្បិត​នានា សំដៅ​ទប់​ការ​ឆ្លង​រាលដាល​ខ្លាំង​នៃ​វីរុស COVID-19 ។

ការ​សម្រេច​នោះ​របស់​រដ្ឋាភិបាល​​អុី​រ៉​ង់ កើត​មាន​ ខណៈ​តំបន់​មួយ​ចំនួន​របស់​ប្រទេស​កំពុង​ជួប​ប្រទះ​ការ​កើន​ខ្ពស់​ប្រចាំ​ថ្ងៃ​នៃ​ការ​ឆ្លង ។

កាលពីថ្ងៃ​ទី​៨ ឧសភា បន្ទាប់​ពី​ការ​កាត់​ផ្ដាច់​២​ស​ប្ដា​ហ៍ ការសូត្រធម៌​អាច​ធ្វើ​ឡើង​វិញ​ក្នុង​ទីក្រុង​អុី​រ៉​ង់ ប្រមាណ​ជា​១៨០ ដែល​ចាត់​ទុ​​កថា ​មិនសូវ​មាន​គ្រោះថ្នាក់​ខ្លាំង​នៃ​ការ​ឆ្លង​វីរុស ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ