ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្រោយ​បាត់ឡានអស់១ម៉ោង ម្ចាស់គ្មានសង្ឃឹម តែបែរជារកឃើញវិញ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ បុរស​ជា​អ្នកលក់​គុយទាវ​ម្នាក់​ ខណៈ​ទុក​រថយន្ត​១​គ្រឿង​នៅ​ក្បែរ​ផ្ទះ​ហើយ​រវល់​ចូល​ទៅ​ហូប​បាយ​នៅ​ខាង​ក្នុ​ផ្ទះ ​ស្រាប់តែ​​ជនសង្ស័យ​១​ក្រុម​ធ្វើ​សកម្មភាព​លួច​យក​ទៅ​បាត់​ស្រមោល ពេល​នោះ​គាត់​គ្មាន​សង្ឃឹមថា​នឹង​អាច​រក​ឃើញ​រថយន្ត​នោះ​ឃើញ​វិញ​ឡើយ​។ ចំណែក​ក្រុម​​ជនសង្ស័យ​​វិញ​ក្រោយ​ពេល​លួច​បាន​សម្រេច​ក៏​បាន​បើក​យក​រថយន្ត​នោះ​ទៅ​ឈប់​នៅ​ក្បែរ​គំនរ​​សំរាម​​មួយ​កន្លែង​ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រ​ហែ​៥០០​ម៉ែត្រ​ប៉ុណ្ណោះ​ពី​ផ្ទះ​​របស់​​ម្ចាស់​រថយន្ត​ រួច​បាន​ដោះ​ដូរ​ស្លាក​លេខ ​និង​រុះរើ​តាប​ប្លូ​រ​ និង​ប្រព័ន្ធ​ភ្លើង​…

រាជធានី​ភ្នំពេញ​ ៖ បុរស​ជា​អ្នកលក់​គុយទាវ​ម្នាក់​ ខណៈ​ទុក​រថយន្ត​១​គ្រឿង​នៅ​ក្បែរ​ផ្ទះ​ហើយ​រវល់​ចូល​ទៅ​ហូប​បាយ​នៅ​ខាង​ក្នុ​ផ្ទះ ​ស្រាប់តែ​​ជនសង្ស័យ​១​ក្រុម​ធ្វើ​សកម្មភាព​លួច​យក​ទៅ​បាត់​ស្រមោល ពេល​នោះ​គាត់​គ្មាន​សង្ឃឹមថា​នឹង​អាច​រក​ឃើញ​រថយន្ត​នោះ​ឃើញ​វិញ​ឡើយ​។ ចំណែក​ក្រុម​​ជនសង្ស័យ​​វិញ​ក្រោយ​ពេល​លួច​បាន​សម្រេច​ក៏​បាន​បើក​យក​រថយន្ត​នោះ​ទៅ​ឈប់​នៅ​ក្បែរ​គំនរ​​សំរាម​​មួយ​កន្លែង​ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រ​ហែ​៥០០​ម៉ែត្រ​ប៉ុណ្ណោះ​ពី​ផ្ទះ​​របស់​​ម្ចាស់​រថយន្ត​ រួច​បាន​ដោះ​ដូរ​ស្លាក​លេខ ​និង​រុះរើ​តាប​ប្លូ​រ​ និង​ប្រព័ន្ធ​ភ្លើង​ ។​ ប៉ុន្តែ​សំណាងល្អ​​ត្រូវ​បាន​កម្លាំង​នគរបាល​ល្បាត​ប្រទះ​ឃើញ​មានការ​សង្ស័យ​ក៏​បាន​ចូល​ទៅ​បម្រុង​សួរនាំ​ ស្រាប់តែ​ក្រុម​ជនសង្ស័យ​​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​ ហើយ​នគរបាល​ក៏​បាន​ដកហូត​យក​រថយន្ត​ខាងលើ​រួច​ប្រគល់​ជូន​ម្ចាស់​ដើម​វិញ​។

ហេតុការណ៍ខាងលើ​​នេះ​​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០២០ នៅ​ចំណុច​ខាងក្រោយ​ផ្សារ​ឯករាជ្យ​១ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវលំ​ ក្នុងភូមិ​ត្រពាំង​ថ្លឹង​១ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

រថយន្ត​​មួយគ្រឿង​ដែល​ត្រូវ​ជនសង្ស័យ​លួច​យក​នោះ​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2R-7217 ហើយ​ត្រូវ​បាន​ក្រុម​ជនសង្ស័យ​ប្ដូរ​ដាក់​ស្លាក​លេខ ​ភ្នំពេញ​ 2BD-9025 ជំនួស​វិញ​។ រថយន្ត​​មួយគ្រឿង​នេះ​ជា​កម្មសិទ្ធិ​របស់​បុរស​ម្នាក់​ឈ្មោះ កាន គឹ​ម ទី អាយុ​៤៩​ឆ្នាំ មុខរបរ​លក់​គុយទាវ រស់នៅ​ក្នុង​បុរី​ឡុ​ង​នី ភូមិ​ត្រពាំង​ថ្លឹង​១ សង្កាត់​ចោម​ចៅ​ទី​១​។

មន្ត្រី​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​១​មួយ​រូប​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​មុន​កើតហេតុ បុរស​ខាងលើ​បាន​បើករថយន្ត​ចេញពីផ្ទះ​នៅ​ម្ដុំ​ពោធិ៍​ចិន​តុង​ឆ្ពោះទៅ​កាន់​ផ្ទះ​មួយទៀត​នៅ​បុរី​ឡុ​ង​នី លុះ​ពេល​ទៅ​ដល់​បាន​ចត​ឡាន​ទុក​នៅ​ក្បែរ​ផ្ទះ​រួច​បាន​ទៅ​ហូប​បាយ​នៅ​ខាងក្នុង​ផ្ទះ ​ខណៈនោះ​​មាន​​ក្រុម​ជនសង្ស័យ​​ចូល​ទៅ​ធ្វើ​សកម្មភាព​លួច​បើក​យក​ទៅ​បាត់​ស្រមោល ហើយ​ប្រហែល​១​ម៉ោង​ក្រោយមក ទើប​ម្ចាស់​ដឹង​បាត់​ហើយ មានការ​ភ្ញាក់ផ្អើល​ឆោ​​​ឡោ​តាម​រក​មិនឃើញ​ឡើយ ហើយ​គាត់​ក៏​គ្មាន​សង្ឃឹមថា​នឹង​រក​ឃើញវិញ​​ដែរ​។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ចំណែក​ក្រុម​ជនសង្ស័យ ​ក្រោយ​ពី​លួច​បាន​សម្រេច​ហើយ​ក៏​បាន​បើក​យក​ទៅ​ឈប់​នៅ​ត្រង់​ចំណុច​គំនរ​សំរាម​​ខាងក្រោយ​ពេទ្យ​ឯករាជ្យ រួច​បាន​សម្ងំ​ដោះ​ប្ដូរ​ស្លាក​លេខ​ ព្រមទាំង​រុះរើ​តាប​ប្លូ​រ​ និង​ប្រព័ន្ធ​ភ្លើង​ដែល​ទំនង​រក​មើល​ក្រែង​រថយន្ត​នេះ​មាន​ភ្ជាប់​ប្រព័ន្ធ​តាមដាន​GPS ។ ​រីឯ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​១​មុន​បានដឹង​ថា​រថយន្ត​ខាងលើ​ត្រូវ​​ជនសង្ស័យ​លួច​ ​គឺនៅ​​ខណៈ​ពេល​ចេញ​ល្បាត​ពួនស្ទាក់​បទល្មើស​នៅ​ក្នុង​មូលដ្ឋាន លុះ​​ទៅ​ដល់​ត្រង់​ចំណុច​ខាងក្រោយ​ពេទ្យ​ឯករាជ្យ​នោះ​ក៏​បាន​ប្រទះ​ឃើញ​ភ្លើង​ពិល​ពី​ចម្ងាយ​ក៏​ចូល​ទៅ​មើល​ ​លុះ​ពេល​ចូល​ទៅ​ដល់​ជិត ​ទើប​ឃើញ​មាន​រថយន្ត​១​គ្រឿង​ ហើយដោយ​មានការ​សង្ស័យ​ក៏​ចូល​ទៅ​ពិនិត្យ​មើល ​ស្រាប់តែ​ជនសង្ស័យ​២​នាក់​នាំ​គ្នា​រត់​ចេញពី​រថយន្ត​គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព ហើយ​ក៏​ឃើញ​មាន​អត្តសញ្ញាណប័ណ្ណ​និង​កាត​ធនាគារ​នៅ​ក្រោម​រថយន្ត​នោះ​ផង​ដែរ​។

នគរបាល​បាន​បញ្ជាក់​ថា ក្រោយ​ពី​មានការ​ភ្ញាក់ផ្អើល​មួយសន្ទុះ ទើប​ឃើញ​បុរស​ដែល​ជា​ម្ចាស់​រថយន្ត​ទៅ​ដល់ ប៉ុន្តែ​ពេល​ទៅ​ដល់​ភ្លាម​ គាត់​មិន​ច្បាស់​ថា​ជា​រថយន្ត​របស់​គាត់​ឡើយ ​ព្រោះតែ​​ជនសង្ស័យ​​បាន​ប្ដូរ​ស្លាក​លេខ​ថ្មី​ផ្សេងទៀត​ លុះ​ក្រោយមក​គាត់​ពិនិត្យ​ទៅ​លើ​ប័ណ្ណ​ឆៀករថយន្ត​ ព្រមទាំង​អត្តសញ្ញាណប័ណ្ណ និង​ឯកសារ​ដ​ទៃ​ទៀត​ទើប​ប្រាកដ​ថា​ជា​រថយន្ត​របស់​គាត់​ ។​ បន្ទាប់​មក​រថយន្ត​នោះ​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​១​នាំ​យក​ទៅ​រក្សា​ទុក​រហូត​ដល់​វេលា​ម៉ោងជាង​១​រសៀល​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០២០ ទើប​ប្រគល់​ជូន​បុរស​ដែល​ជា​ម្ចាស់​រថយន្ត​វិញ​ ក្រោយ​ពេល​ដែល​គាត់​នាំ​យក​ឯកសារ​ពាក់ព័ន្ធ​នានា​ទៅ​ដាក់​ពាក្យបណ្ដឹង​តាម​ច្បាប់​រួច​មក​៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ