ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អូស្ត្រាលី​កំពុង​សិក្សា​លទ្ធភាព​វិនិយោគ​ខ្សែ​សង្វា​ក់​ផលិតកម្ម​ស្រូវ អង្ករ នៅ​កម្ពុជា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អូស្ត្រាលី​បាន​កំពុង​តែ​សិក្សា​លទ្ធភាព​វិនិយោគ​ក្នុង​ខ្សែ​សង្វា​ក់​ផលិតកម្ម​ស្រូវ​-​អង្ករ​នៅ​កម្ពុជា ដើម្បី​ផ្គត់ផ្គង់​ទៅ​ទីផ្សារ​អូស្ត្រាលី ។ នេះ​បើ​តាម​លោក​ឯកអគ្គរាជទូត​អូស្ត្រាលី​នៅ​ប្រចាំ​នៅ​កម្ពុជា ។ ការ​លើក​ឡើង​របស់​លោក​ទូត​នេះ ធ្វើ​ឡើង​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ លោក…

រាជធានី​ភ្នំពេញ ៖ អូស្ត្រាលី​បាន​កំពុង​តែ​សិក្សា​លទ្ធភាព​វិនិយោគ​ក្នុង​ខ្សែ​សង្វា​ក់​ផលិតកម្ម​ស្រូវ​-​អង្ករ​នៅ​កម្ពុជា ដើម្បី​ផ្គត់ផ្គង់​ទៅ​ទីផ្សារ​អូស្ត្រាលី ។ នេះ​បើ​តាម​លោក​ឯកអគ្គរាជទូត​អូស្ត្រាលី​នៅ​ប្រចាំ​នៅ​កម្ពុជា ។

ការ​លើក​ឡើង​របស់​លោក​ទូត​នេះ ធ្វើ​ឡើង​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម នា​ព្រឹក​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០២០ ។ ទទួល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ​ឯកអគ្គរាជទូត​អូស្ត្រាលី ប្រចាំ​នៅ​កម្ពុជា ។

យោង​តាម​បណ្តាញ​សង្គម​របស់​ក្រសួងពាណិជ្ជកម្ម​លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ទទួល​ជួប​សម្ដែង​ការ​គួរសម​ជាមួយ​លោក ប៉ា​ប្លូ កាំ​ង (Pablo Kang) ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា បាន​លើក​ឡើង​ពី​សកម្មភាព​មួយ​ចំនួន​របស់​រដ្ឋាភិបាល​អូស្ត្រាលី ក្នុង​កិច្ចសហការ​ជាមួយនឹង​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ធានា​បាន​នូវ​លំនឹង​សេដ្ឋកិច្ច និង​ជីវភាព​សង្គម​ដល់​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ពី​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ក្នុង​នោះ​រួម​មានការ​ផ្ទេរ​ប្រាក់​តាម​រយៈ​ក្រុមហ៊ុន​វី​ង (WING) ជូន​ទៅ​ក្រុម​គ្រួសារ​ក្រីក្រ ក៏​ដូច​ជា​ការ​ផ្ដល់​ជូន​នូវ​រថយន្ត​សង្គ្រោះ​បន្ទាប់​ចំនួន​២០​គ្រឿង​ជូន​ចំពោះ​ក្រសួងសុខាភិបាល​កម្ពុជា ។

ក្រៅពី​នេះ​ផង​ដែរ រដ្ឋាភិបាល​អូស្ត្រាលី​ក៏​បាន​រៀបចំ និង​កំពុង​អនុវត្ត​គម្រោង​ដទៃ​ទៀត​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ អប់រំ យេ​ន​ឌ័​រ វិនិយោគ និង​ពាណិជ្ជកម្ម​ផង​ដែរ ។

ទាក់ទង​នឹង​ក្រសួងពាណិជ្ជកម្ម​លោក​ទូត​បាន​ជម្រាប​អំពី​សកម្មភាព​ដែល​រដ្ឋាភិបាល​អូស្ត្រាលី បាន​ជួយ​ដល់​ក្រសួងពាណិជ្ជកម្ម រួម​មានការ​ជំរុញ​ការ​អភិវឌ្ឍ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក និង​ជំនួយ​បច្ចេកទេស​ដល់​ការ​រៀបចំ​សេចក្ដីព្រាងច្បាប់​ស្ដី​ពី​ការ​ប្រកួតប្រជែង ។

លើស​ពី​នោះ​ទៀត អូស្ត្រាលី​ក៏​កំពុង​តែ​សិក្សា និង​គ្រោង​នឹង​បញ្ចប់​ការ​សិក្សា​នៅ​ឆ្នាំ​២០២១​នេះ នូវ​គម្រោង​ថ្មី​មួយ​ដែល​ផ្ដោត​លើ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច សម្របសម្រួល​វិនិយោគ និង​ពិពិធ​កម្ម​ពាណិជ្ជកម្ម​ផង​ដែរ ។

ចំណែក​លោក​រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម​ប៉ាន សូរ​សក្តិ​បាន​ថ្លែងអំណរគុណ​ចំពោះ​ការ​ផ្ដល់​ព័ត៌មាន​ជូន​ដោយ​ឯកអគ្គរាជទូត​អូស្ត្រាលី ក៏​ដូច​ជា ចំពោះ​ជំនួយ​នានា​ដែល​រដ្ឋាភិបាល​អូស្ត្រាលី បាន​ផ្ដល់​ជូន​ប្រទេស និង​ប្រជាជន​កម្ពុជា ។ កម្ពុជា និង​អូស្ត្រាលី ក៏​ជា​ភាគី​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​មួយ​ចំនួន​ដូច​ជា កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (RCEP) និង​អាស៊ាន​-​អូស្ត្រាលី និង​នូ​វែ​ល​ហ្សេ​ឡង់ (AANZ) ហើយ​កម្ពុជា និង​អូស្ត្រាលី នឹង​សហ​ការណ៍​គ្នា​ដើម្បី​ជំរុញ​ការ​បញ្ចប់ និង​អនុវត្ត​កិច្ចព្រមព្រៀង​ទាំងនោះ​ឲ្យ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ។

លោក​ក៏​បាន​ស្នើ​សុំ​ឲ្យ​អូស្ត្រាលី ពិនិត្យ​លទ្ធភាព​ជួយ​បន្ថែម​ទៀត​ក្នុង​សកម្មភាព​រួម​មាន លិខិត​បទដ្ឋាន​គតិ​យុ​ត្ត និង​ការ​អភិវឌ្ឍ​សមាសធាតុ​ផ្សេង​ៗ​ក្នុង​វិស័យ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក លិខិត​បទដ្ឋាន​គតិ​យុ​ត្តនៃ​ច្បាប់​ស្ដី​ពី​ការ​ប្រកួតប្រជែង​ក៏​ដូច​ជា ចូលរួម​អនុវត្ត​នូវ​អនុសាសន៍​នៃ​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជា ២០១៩-២០២៣ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ