ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជម្រុញ​​ប្រជា​ពលរដ្ឋ​​ឱ្យ​ចិញ្ចឹមសត្វ និង​ដាំ​ដំ​ណាំ​​ដើម្បី​លើកកម្ពស់​ជីវភាព​គ្រួសារ

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ មាន​ប្រសាសន៍​លើក​ឡើង​ក្នុង​ពិធី​សំណេះសំណាល និង​ចែក​ពូជ​កង្កែបដល់​កសិករ ដើម្បី​បណ្តុំ​អាជីវកម្ម​វារីវប្បកម្ម​របស់​មន្ទីរ​កសិកម្ម​ខេត្ត​ប៉ៃលិន កាលពី​ថ្ងៃ​ទី​១១ ឧសភា ២០២០ នៅ​ភូមិបរ​តាំង​ស៊ូ សង្កាត់​ប​រយ៉ា​ខា…

ខេត្ត​ប៉ៃលិន ៖ មាន​ប្រសាសន៍​លើក​ឡើង​ក្នុង​ពិធី​សំណេះសំណាល និង​ចែក​ពូជ​កង្កែបដល់​កសិករ ដើម្បី​បណ្តុំ​អាជីវកម្ម​វារីវប្បកម្ម​របស់​មន្ទីរ​កសិកម្ម​ខេត្ត​ប៉ៃលិន កាលពី​ថ្ងៃ​ទី​១១ ឧសភា ២០២០ នៅ​ភូមិបរ​តាំង​ស៊ូ សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន លោក​ផា​ន់ ចាន់​ធុ​ល អភិបាលខេត្ត បាន​ជម្រុញ​ឱ្យ​ប្រជាពលរដ្ឋ​ខិតខំ​ចិញ្ចឹមសត្វ និង​ដាំ​ដំណាំ​តាម​គេហដ្ឋាន ដើម្បី​លើកកម្ពស់​ជីវភាព​គ្រួសារ​ឱ្យ​ល្អ​ប្រសើរ​ឡើង ស្រប​ពេល​ជំងឺ​កូ​វី​ដ​១៩ កំពុង​កើត​មាន ដែល​ជា​បញ្ហា​ចម្បង​មួយ​បណ្តាល​ឱ្យ​ប្រជាពលរដ្ឋ​មិន​អាច​ចេញ​ទៅ​រកស៊ី​ប្រកប​របរ​ចិញ្ចឹមជីវិត ហើយ​ជួប​បញ្ហា​ខ្វះខាត​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​។

លោក​អភិបាលខេត្ត​បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា ដើម្បី​សម្រេច​គោលដៅ​លើ​ការ​ចិញ្ចឹម​កង្កែប​នេះ កសិករ​ត្រូវ​មាន​កិច្ចសហការ​ល្អជា​ក្រុម​បណ្តុំ​តាម​មូលដ្ឋាន​នីមួយ​ៗ និង​រៀបចំ​ផែនការ​ផលិត​ឱ្យ​ត្រូវ​តាម​រដូវ​កាល និង​តម្រូវការ​ទីផ្សារ​ផង​ដែរ ។ លើស​ពី​នោះ​ កសិករ​ត្រូវ​តែ​មាន​ឆន្ទៈ​លើ​ការ​ចិញ្ចឹម និង​ថែទាំ​ឱ្យ​បាន​ត្រឹមត្រូវ តាម​ការ​ណែនាំ និង​លក្ខណៈ​បច្ចេកទេស ។

នៅ​ក្នុង​ឱកាស​នោះ​ផង​ដែរ ​លោក​ ផា​ន់ ចាន់​ធុ​ល ក៏​បាន​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​សុខភាព ដោយ​រដូវ​នេះ​មាន​ភ្លៀង​ធ្លាក់​ច្រើន ដែល​ងាយ​បង្ក​ឱ្យ​កើត​ជម្ងឺ​ផ្សេង​ៗ ជា​ពិសេស​ត្រូវ​បានការ​ប្រុង​ប្រយ័ត្ន ចំពោះ​ជម្ងឺ​កូ​វីត​១៩ និង​ត្រូវ​ចូលរួម​ទប់ស្កាត់​ការ​រីក​រាលដាល ហើយ​បើ​មាន​បញ្ហា​អ្វី​កើតឡើង​ក្នុង​មូលដ្ឋាន ត្រូវ​រាយ​ការណ៍​ទៅ​មេឃុំ ឬ​​ចៅសង្កាត់ ដែល​នៅ​ជិត​ ដើម្បី​អោយ​ក្រុមការងារ​ចុះ​ជួយ​ឱ្យ​បាន​ឆាប់រហ័ស និង​ទាន់​ពេលវេលា ។

បើ​តាម​របាយការណ៍​របស់​លោក សាយ សុ​ផាត ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​បានអោយ​ដឹង​ថា បណ្តុំ​អាជីវកម្ម​ផលិតកម្ម​ចិញ្ចឹម​ត្រី​ ​កង្កែប ត្រូវ​បាន​អនុវត្ត​ដោយ​អង្ក​ការ EPDO និង PDAFF ចំនួន ១៧​បណ្តុំ រួម​មាន​៖ (​ត្រី​៥​បណ្តុំ និង​កង្កែប ១២​បណ្តុំ​) ស្មើនឹង​គ្រួសារ​កសិករ ៤៤៧​នាក់ ស្រី​១១៧​នាក់ ហើយ​អង្គ​ការ EPDO ដែល​កំពុង​អនុវត្តន៍ គឺ​បាន​គាំទ្រ កសិករ​គំរូ​ចំនួន​៨​ក្រុម មាន​សមាជិក​សរុប​ចំនួន ២៣៦​នាក់ (ស្រី​៨២​នាក់​) ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ