ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្លែក​ម្យ៉ាងដែរ​! ម៉ូ​ដស​ក់កូ​វី​ដ​១៩ កំពុង​ត្រូវប៉ាន់​បំផុត​ក្នុង​ប្រទេស​នេះ​(​វី​ដេ​អូ​)

3 ឆ្នាំ មុន

ប្រទេស​កេ​ន​យ៉ា ៖ តំបន់ Kibera ដែល​ជា​តំបន់​អនាធិបតេយ្យ​ធំ​បំផុត​របស់​ប្រទេស​កេ​ន​យ៉ា ពេល​នេះ​មាន​ម៉ូ​ដ​សក់​ចម្លង​តាម​រូបរាង​របស់​វីរុស SarsCov-2 ដែល​និយាយ​ឱ្យ​ស្រួល​ស្តាប់ គឺ​វីរុស​កូ​រ៉ូ​ណា​ថ្មី កំពុង​តែ​មានការ​ពេញ​និយម​ខ្លាំង​។…

ប្រទេស​កេ​ន​យ៉ា ៖ តំបន់ Kibera ដែល​ជា​តំបន់​អនាធិបតេយ្យ​ធំ​បំផុត​របស់​ប្រទេស​កេ​ន​យ៉ា ពេល​នេះ​មាន​ម៉ូ​ដ​សក់​ចម្លង​តាម​រូបរាង​របស់​វីរុស SarsCov-2 ដែល​និយាយ​ឱ្យ​ស្រួល​ស្តាប់ គឺ​វីរុស​កូ​រ៉ូ​ណា​ថ្មី កំពុង​តែ​មានការ​ពេញ​និយម​ខ្លាំង​។

ជាមួយនឹង​ចំនួន​អតិថិជន​ធ្លាក់​ចុះ និង​ប្រាក់​ចំណូល​របស់​ពួក​គេ​ធ្លាក់​ចុះ Kibera ត្រូវ​តែ​រក​វិធី​ដោះ​ទាល់​ពី​បញ្ហា​នេះ​។ នៅ​ពាក់កណ្តាល​នៃ​ពេល​រោគរាតត្បាត​កូ​វី​ដ​១៩ ជាងកាត់សក់​ខ្លះ​បាន​រក​ឃើញ​ការ​បំផុសគំនិត​សម្រាប់​ស្ទីល​ម៉ូ​ដ​សក់​ថ្មី ដែល​មាន​រាង​ដូច​វីរុស​ក្រោម​មីក្រូ​ទស្សន៍​។ ប៉ុន្តែ​វា​មិន​ត្រឹមតែ​អំពី​ការ​រចនា​ប៉ុណ្ណោះ​ទេ​។ ស្ទីល​ម៉ូ​ដ​សក់​ថ្មី​នេះ ក៏​មាន​តម្លៃ​ថោក​ជាង​ស្ទីល​ពេញ​និយម​ដទៃ​ទៀត​ដែរ ដោយ​វា​មាន​តម្លៃ​តិច​ជាង​១​ដុល្លារ ដែល​ធ្វើ​ឱ្យ​វា​ក្លាយជា​ជម្រើស​ដ៏​គួរ​ឱ្យ​ទាក់ទាញ​សម្រាប់​អតិថិជន​ដែល​មាន​បញ្ហា​សាច់ប្រាក់​។

ខណៈ​ដែល​ស្ទីល​ម៉ូ​ដ​សក់​ផ្សេង​ទៀត ដែល​ពេញ​និយម​នៅ​ក្នុង​តំបន់​អនាធិបតេយ្យ Kibera មាន​តម្លៃ​ពី ៣០០ ទៅ ៥០០​ហ្ស៊ី​ន​ស៊ី​ល (៣ ទៅ ៥ ដុល្លារ​) ម៉ូ​ដ​សក់​បែប​វីរុស​នេះ គឺ​មាន​តម្លៃ ០.៥​ដុល្លារ និង​មាន​ផ្តល់​ព័ត៌មាន​ស្តី​អំពី​ជំងឺ​កូ​វី​ដ​១៩​។

តាម​ពិត​ទៅ​ស្ទីល​ម៉ូ​ដ​សក់​បែប​នេះ គឺ​មាន​មក​ជា​យូរហើយ ដែល​មាន​ប្រភព​ពី​ប្រទេស​ប្រេ​ស៊ី​ល​និង​ចិន ហើយ​ក៏​មិនសូវ​ជា​ពេញ​និយម​ទៀត​ដែរ​។ តែ​ពេល​នេះ កូ​វី​ដ​បាន​ជួយ​ធ្វើ​ឱ្យ​វា​មាន​ដង្ហើម​មក​វិញ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ odditycentral (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ