ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកស្តាយ​បំផុត ! រោងល្ខោន​សុវណ្ណ​ភូមិត្រូវបាន​រុះរើហើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

បន្ទាប់​ពី​រោងល្ខោន​សុវណ្ណ​ភូមិ​បាន​ប្រកាស​បិទ​ជា​ផ្លូវការ​ដោយសារ​គ្មាន​លទ្ធភាព​អាច​បន្ត​បាន​នោះ នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែឧសភា​នេះ រោងល្ខោន​ដ៏​កំសត់ និង​មាន​វ័យ​ចំណាស់​មួយ​នេះ​ត្រូវ​បាន​រុះរើ​ចេញ​ជា​បណ្តើ​រហើយ ។ នេះ​បើ​យោង​តាម​ប្រភព​ពី​ហ្វេ​ស​ប៊ុ​ក​ផេ​ក​របស់​សមាគម​សិល្បៈ​សុវណ្ណ​ភូមិ ។ បន្ទាប់​ពី​មានការ​បង្ហោះ​រូបភាព​នៃ​ការ​រុះរើ​រោងល្ខោន​សុវណ្ណ​ភូមិ​មួយ​នេះ មហាជន​ជា​ច្រើន​នៅ​លើ​បណ្តាញ​សង្គម​បាន​ចូលរួម​សោក​យ៉ាង​ខ្លាំង…

បន្ទាប់​ពី​រោងល្ខោន​សុវណ្ណ​ភូមិ​បាន​ប្រកាស​បិទ​ជា​ផ្លូវការ​ដោយសារ​គ្មាន​លទ្ធភាព​អាច​បន្ត​បាន​នោះ នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែឧសភា​នេះ រោងល្ខោន​ដ៏​កំសត់ និង​មាន​វ័យ​ចំណាស់​មួយ​នេះ​ត្រូវ​បាន​រុះរើ​ចេញ​ជា​បណ្តើ​រហើយ ។ នេះ​បើ​យោង​តាម​ប្រភព​ពី​ហ្វេ​ស​ប៊ុ​ក​ផេ​ក​របស់​សមាគម​សិល្បៈ​សុវណ្ណ​ភូមិ ។

បន្ទាប់​ពី​មានការ​បង្ហោះ​រូបភាព​នៃ​ការ​រុះរើ​រោងល្ខោន​សុវណ្ណ​ភូមិ​មួយ​នេះ មហាជន​ជា​ច្រើន​នៅ​លើ​បណ្តាញ​សង្គម​បាន​ចូលរួម​សោក​យ៉ាង​ខ្លាំង ដោយ​បាន​លើក​ឡើង​ថា មិន​គួរ​ណា​រោងល្ខោន​ដ៏​ចំណាស់​មួយ​នេះ មិន​អាច​រក​អ្នក​ឧបត្ថម្ភ ដើម្បី​ដំណើរការ​បាន​ទៀត​ទាល់តែ​សោះ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា សមាគម​សិល្បៈ​សុវណ្ណ​ភូមិ បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​១៩៩៤ ហើយ​រហូត​មក​ដល់​ពេល​នេះ គឺ​មាន​រយៈ​២៦​ឆ្នាំ​មក​ហើយ ដោយ​ផ្តោត​សំខាន់​ទៅ​លើ​ការ​សម្តែង និង​ថែរក្សា​វប្បធម៌​ដូនតា ដែល​មាន​ដូច​ជា ល្ខោនស្បែក​តូច ល្ខោនស្បែក​ធំ និង​ខោល​ជាដើម ប៉ុន្តែ​ដោយសារ​ពេល​នេះ​មិន​មាន​លទ្ធភាព​ថែរក្សា​បន្ត​ទៀត​បាន ទើប​សមាគម​សិល្បៈ​សុវណ្ណ​ភូមិ សម្រេច​បិទ​ចោល​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ