ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ប្រុស​ម្នាក់​កំពុង​រត់​លេង​ក្នុង​រោង​ការ ស្រាប់តែ​សម្ល​ក្តៅ​គគុក​ស្រោច​ពេញ​​ខ្លួន

3 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ក្មេង​ប្រុស​ម្នាក់​ត្រូវ​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ធ្វើការ​សង្គ្រោះ បន្ទាប់​ពី​បាន​រត់​លេង​នៅ​ក្នុង​រោងការ ក៏​ស្រាប់តែ​ទៅ​ប៉ះ​នឹង​អ្នក​លើក​ម្ហូប បណ្តាល​ឱ្យ​កំពប់​រលាក​ទឹក​សម្ល​ដែល​កំពុង​ក្តៅ​ស្រោច​លើ​ខ្លួន​តែ​ម្តង ហើយដោយ​អាកា​រៈ​ធ្ងន់ធ្ងរ​ពេក ក្រុម​គ្រូពេទ្យ​ខេត្ត​ក៏​បញ្ជូន​បន្ត​ទៅ​កាន់​មន្ទីរពេទ្យ​នៅ​ភ្នំពេញ​វិញ ដើម្បី​សង្គ្រោះ​បន្ត​។…

ខេត្តកំពង់ស្ពឺ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ក្មេង​ប្រុស​ម្នាក់​ត្រូវ​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ធ្វើការ​សង្គ្រោះ បន្ទាប់​ពី​បាន​រត់​លេង​នៅ​ក្នុង​រោងការ ក៏​ស្រាប់តែ​ទៅ​ប៉ះ​នឹង​អ្នក​លើក​ម្ហូប បណ្តាល​ឱ្យ​កំពប់​រលាក​ទឹក​សម្ល​ដែល​កំពុង​ក្តៅ​ស្រោច​លើ​ខ្លួន​តែ​ម្តង ហើយដោយ​អាកា​រៈ​ធ្ងន់ធ្ងរ​ពេក ក្រុម​គ្រូពេទ្យ​ខេត្ត​ក៏​បញ្ជូន​បន្ត​ទៅ​កាន់​មន្ទីរពេទ្យ​នៅ​ភ្នំពេញ​វិញ ដើម្បី​សង្គ្រោះ​បន្ត​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​៨​និង​30​នាទី ថ្ងៃ​ទី​11 ខែឧសភា ឆ្នាំ​2020 នៅ​ចំណុច​ភូមិ​សំបួរ សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។

សេចក្តីរាយការណ៍​បន្ត​ថា ក្មេង​ប្រុស​រង​គ្រោះ​ខាងលើ​នេះ​មានឈ្មោះ ហេង គឹ​ម​ឆេ​ង អាយុ ៤​ឆ្នាំ រស់នៅ​ជាមួយ​ឪពុក​ម្ដាយ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។

បើ​តាម​សាច់ញាតិ​ក្មេង​រង​គ្រោះ​បាន​ថា មុន​កើតហេតុ ក្រុម​គ្រួសារ​របស់​គាត់​បាន​ទៅ​ចូលរួម​នៅ​ក្នុង​ពិធី​មង្គលការ​មួយ ក្នុងភូមិ​សំបួរ សង្កាត់​ច្បារមន ពេល​ដែល​ក្រុម​គ្រួសារ​កំពុង​តែ​អង្គុយ​ហូប​ធម្មតា ក្មេង​ប្រុស​រង​គ្រោះ​បាន​រត់​លេង​នៅ​ក្នុង​រោង​ចុះឡើង​ចុះឡើង​។

ប្រភព​ដដែល​បន្ត​ថា ស្រប​ពេល​ដែល​ក្មេង​ប្រុស​រង​គ្រោះ​កំពុង​តែ​រត់​លេង​សប្បាយ​នោះ ក៏​មាន​អ្នក​លើក​ម្ហូប​បាន​លើក​សម្ល​ដែល​កំពុង​តេ​ក្តៅ ដើរមក​ដាក់​នៅ​តុ​របស់​ភ្ញៀវ ប៉ុន្តែ​គាប់​ជួន​នោះ ក្មេង​ប្រុស​រង​គ្រោះ​ក៏​រត់​ទៅ​បុក​ប៉ះ​អ្នក​លើក​ម្ហូប បណ្ដាល​ឲ្យ​កំពប់​សម្ល​ស្រោច​ពីលើ​ខ្លួន​ក្មេង​ប្រុស​រង​គ្រោះ​តែ​ម្តង បណ្តាល​ឱ្យ​រលាក​ពេញ​ខ្លួន​បែប​នេះ​ទៅ​។

ក្រោយ​ពេល​កើតហេតុ ឪពុក​ម្ដាយ​បាន​បញ្ជូន​ក្មេង​រង​គ្រោះ មក​កាន់​មន្ទីរពេទ្យ​ខេត្ត ដើម្បី ធ្វើការ​ជួយ​សង្គ្រោះ ប៉ុន្តែ​ក្រោយ​ពេលធ្វើការ​សង្គ្រោះ​បឋម និង​ពិនិត្យ​រួច ឃើញ​ថា អាកា​រៈ​របស់​ក្មេង​រង​គ្រោះ​ហាក់​ធ្ងន់ធ្ងរ ពេល​នោះ​ក៏​ក្រុម​គ្រូពេទ្យ​ក៏​សម្រេចចិត្ត​បញ្ជូន​ទៅ​កាន់​រាជធានី​ភ្នំពេញ និង​បាន​ណែនាំ​ឱ្យ​ឪពុក​ម្ដាយ និង​គ្រួសារ​នាំ​ក្មេង​ប្រុស​រង​គ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ផង​ដែរ​។

ស្រប​ពេល​នោះ ក្រុម​គ្រូពេទ្យ​បាន​សំណូមពរ​ដល់​ឪពុក​ម្ដាយ​ចូលរួម​ក្នុង​ពិធី​មង្គលការ ឬ​ពិធី​អ្វី​ផ្សេង​ៗ បើ​មានកូន​តូច​ៗ​យក​ទៅ​ជាមួយ សូម​មានការ​ប្រុង​ប្រយ័ត្ន និង​មើលថែ​ឱ្យ​បាន​ដិត​ដល់​ផង ចៀសវាង​ជួប​គ្រោះ​អកុសល​ដូច​ក្មេង​ប្រុស​រង​គ្រោះ​រូប​នេះ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ