ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​អង់គ្លេស មិនសូវ​សង្ឃឹម​​ខ្ពស់​លើ​វ៉ាក់សាំង​កូ​វី​ដ​១៩ នោះ​ទេ

3 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា នាយក​រដ្ឋមន្ត្រី​អង់គ្លេស លោក Boris Johnson បាន​និយាយ​ថា…

ប្រទេស​អង់គ្លេស ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា នាយក​រដ្ឋមន្ត្រី​អង់គ្លេស លោក Boris Johnson បាន​និយាយ​ថា លោក​សង្ឃឹមថា​ចក្រភព​អង់គ្លេស​នឹង​ទទួល​បាន​វ៉ាក់សាំង​សម្រាប់​កូ​វី​ដ​១៩ ខណៈ​ដែល​លោក​បាន​ទទួល​ព័ត៌មាន​អំពី​វ៉ាក់សាំង​នេះ​ពី Oxford​។ ប៉ុន្តែ​នេះ​គឺ​មិន​ធានា​ទេ​។

ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​អំពី​ជំងឺ​កូ​វី​ដ​១៩ ប្រចាំ​ថ្ងៃ​របស់​ចក្រភព​អង់គ្លេស លោក Boris Johnson បាន​និយាយ​ថា លោក​មិនសូវ​មាន​សង្ឃឹមលើ​រឿង​វ៉ាក់សាំង គឺ​ដោយសារ​តែ មក​ដល់​ពេល​នេះ​ហើយ យើង​នៅ​តែ​មិន​ទាន់​មាន​វ៉ាក់សាំង​សម្រាប់​ជំងឺសា (SARS) ដែល​ធ្លាប់​កើត​មាន​ពី​មុន បើ​ទោះបីជា​ចំណាយពេល​១៨​ឆ្នាំ​មក​ហើយ​។

លោក Patrick Vallance ប្រធាន​ទីប្រឹក្សា​វិទ្យាសាស្ត្រ​នៃ​ចក្រភព​អង់គ្លេស​បាន​គាំទ្រ​គំនិត​របស់​លោកនាយក​រដ្ឋមន្ត្រី​ថា ៖ « យើង​មិន​អាច​ធានា​បាន​លើ​វ៉ាក់សាំង​ថា វា​មាន​ប្រសិទ្ធភាព​ទេ​។ វា​ពិតជា​លំបាក​ណាស់​»​។

លោក Vallance បាន​បង្ហើប​ថា ពេល​នេះ​វ៉ាក់សាំង​កំពុង​តែ​ត្រូវ​បាន​គេ​អភិវឌ្ឍ​បាន​យ៉ាង​ល្អ​នៅ​ក្នុង​មន្ទីរពិសោធន៍ ប៉ុន្តែ​លោក​ថា យើង​មិន​អាច​ដឹង​ថា​វា​មាន​ប្រសិទ្ធភាព​ប៉ុនណា​ទេ លុះត្រាតែ​វា​ត្រូវ​បាន​គេ​ដាក់​ឱ្យ​ប្រើ​ជា​ផ្លូវការ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ