ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់​បារម្ភ​! ស្បែក​ត្រង់​ក​ឡើង​ខ្មៅ​មែន​ទេ? រូបមន្ត​ធម្មជាតិ​ទាំងនេះ​ជួយ​កម្ចាត់​បាន

3 ឆ្នាំ មុន

ស្បែក​ខ្មៅ​ត្រង់​ក​អាច​ជា​បញ្ហា​គួរ​ឱ្យ​អាម៉ាស​មួយ ប៉ុន្តែ​មិន​ពិបាក​ដោះស្រាយ​ឡើយ​។ឈប់​បារម្ភ​ទៅ​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព យើងនឹង​បង្ហាញ​ឱ្យ​ដឹង​ពី​រូបមន្ត​បែប​ធម្មជាតិ​ងាយ​ៗ​កម្ចាត់​ស្បែក​ខ្មៅ​ត្រង់​ក ៖ ១. ទឹកខ្មេះ​ផ្លែ​ប៉ោម អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ទឹកខ្មេះ​ផ្លែ​ប៉ោម ២…

ស្បែក​ខ្មៅ​ត្រង់​ក​អាច​ជា​បញ្ហា​គួរ​ឱ្យ​អាម៉ាស​មួយ ប៉ុន្តែ​មិន​ពិបាក​ដោះស្រាយ​ឡើយ​។ឈប់​បារម្ភ​ទៅ​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព យើងនឹង​បង្ហាញ​ឱ្យ​ដឹង​ពី​រូបមន្ត​បែប​ធម្មជាតិ​ងាយ​ៗ​កម្ចាត់​ស្បែក​ខ្មៅ​ត្រង់​ក ៖

១. ទឹកខ្មេះ​ផ្លែ​ប៉ោម

អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ទឹកខ្មេះ​ផ្លែ​ប៉ោម ២ ស្លាបព្រា​បាយ​ជាមួយ​ទឹក​ធម្មតា ៤ ស្លាបព្រា​បាយ​។ កូរ​ឱ្យ​សព្វ សឹម​ប្រើ​ដុំ​សំឡី​ជ្រលក់​លាប​លើ​ស្បែក​ត្រង់​ក​។ ទុក​ចោល​សម្រាប់​រយៈពេល ១០ នាទី សឹម​លាង​សម្អាត​ចេញ​។ អនុវត្ត​ជា​ប្រចាំ​រហូត​ទទួល​បាន​លទ្ធផល​គាប់ចិត្ត​។ កុំ​ភ្លេច​ប្រើប្រាស់​ផលិតផល​ផ្ដល់​សំណើម​ដល់​ស្បែក​ក្រោយ​អនុវត្ត​រូបមន្ត​នេះ​។

២. ម្សៅ Baking Soda

លាយ​ម្សៅ baking soda ជាមួយ​ទឹក​ធម្មតា​រហូត​ក្លាយជា​ល្បាយ​ខាប់​ក្រាស់​។ លាប​ល្បាយ​លើក ហើយ​ទុក​ចោល​សម្រាប់​រយៈពេល ២០ នាទី ឬ​រង​ចាំ​រហូត​ដល់​ស្ងួត​ទាំងស្រុង សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ត្រជាក់​។ អនុវត្ត​ឱ្យ​បាន​យ៉ាង​ហោច​ណាស់ ២ ដង​ក្នុង​មួ​យស​ប្តា​ហ៍​។

៣. ត្រសក់

អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាបទឹក​ត្រសក់​ស្រស់​លើក​សម្រាប់​រយៈពេល​ប្រហែល ១០ នាទី សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ត្រជាក់​។ ឬ​អ្នក​អាច​លាយ​ទឹកក្រូច​ឆ្មារ​ស្រស់​ជាមួយ​ទឹក​ស្រស់​ក្នុង​បរិមាណ​ស្មើគ្នា​។ កូរ​ឱ្យ​សព្វ សឹម​ប្រើប្រាស់​ដុំ​សំឡី​ជ្រលក់​លាប​លើក​។ ទុក​ចោល​សម្រាប់​រយៈពេល ១០ នាទី សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ត្រជាក់​៕ ប្រភព Health.com.kh

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ