ប្រទេសបារាំង ៖ តាមប្រភពព័ត៌មាន CNN បានឱ្យដឹងថា មនុស្សសរុបចំនួន ២៦,៦៤៣នាក់នៅប្រទេសបារាំង បានបាត់បង់ជីវិតដោយសារតែជំងឺកូវីដ១៩។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងសុខាភិបាលរបស់ប្រទេសបារាំងកាលពីថ្ងៃចន្ទ។
ចំនួននេះបង្ហាញពីការកើនឡើងនៃការបាត់បង់ជីវិតចំនួន ២៦៣នាក់ពីចំនួនសរុបកាលពីថ្ងៃអាទិត្យ ដែលជាថ្ងៃទី១ នៃការបន្ធូរបន្ថយការចាក់សោរប្រទេស។ នៅពេលនេះ ចំនួនអ្នកជំងឺកូវីដ១៩ ដែលកំពុងតែធ្វើការសង្គ្រោះនៅផ្នែកជំងឺធ្ងន់ មានចំនួន ២,៧១២នាក់។
នៅពេលនេះ ប្រទេសបារាំងកំពុងតែឈរនៅលើលំដាប់ទី៦ នៅលើតារាង Worldometers ក្នុងចំណោមប្រទេសមានកូវីដទាំងអស់។
គេឃើញមានករណីឆ្លងសរុបចំនួន ១៧៧,៤២៣ករណី ករណីឆ្លងថ្មីមាន ៤៥៣ករណី ករណីបាត់បង់ជីវិតសរុប ២៦,៦៤៣ករណី ករណីបាត់បង់ជីវិតថ្មី ២៦៣ករណី និង ករណីជាសះស្បើយសរុប ៥៦,៧២៤ករណី៕ ដកស្រង់ចេញពីវេបសាយ ៖ cnn (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ