ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនស្រី​នាយ​ហុងដា​ចម្រើន​វ័យ​គួរ​ឲ្យ​ខ្នា​ញ់ ​តែ​ក៏​ខ្លោចចិត្ត​អាណិត​ណាស់​!

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ បើ​ទោះបីជា​ប្រពន្ធ​ជាទី​ស្រលាញ់​បាន​ឃ្លាត​ចាក​ឆ្ងាយ​អស់​រយៈពេល ៣ ឆ្នាំទៅ​ហើយ​ក្តី តែ​តារា​កំប្លែង​ជើង​ចាស់ នាយ​ហុងដា ហាក់​មិន​ទាន់​រំសាយ​នូវ​អារម្មណ៍​នឹកនា​ភរិយា​ឡើយ ជា​ពិសេស​លោក​បាន​មើលថែ​កូនស្រី​តូច​យ៉ាង​យកចិត្តទុកដាក់​បំផុត ខណៈ​ដែល​នាង​តូច​កាន់តែ​ចម្រើន​វ័យ​ជាមួយ​ឪពុក…

រាជធានី​ភ្នំពេញ ​៖ បើ​ទោះបីជា​ប្រពន្ធ​ជាទី​ស្រលាញ់​បាន​ឃ្លាត​ចាក​ឆ្ងាយ​អស់​រយៈពេល ៣ ឆ្នាំទៅ​ហើយ​ក្តី តែ​តារា​កំប្លែង​ជើង​ចាស់ នាយ​ហុងដា ហាក់​មិន​ទាន់​រំសាយ​នូវ​អារម្មណ៍​នឹកនា​ភរិយា​ឡើយ ជា​ពិសេស​លោក​បាន​មើលថែ​កូនស្រី​តូច​យ៉ាង​យកចិត្តទុកដាក់​បំផុត ខណៈ​ដែល​នាង​តូច​កាន់តែ​ចម្រើន​វ័យ​ជាមួយ​ឪពុក ។

នាយ ហុងដា ដែល​តែង​សម្តែង​កំប្លែង​លើ​ឆាក​យ៉ាង​ស័​ក្ត​សម​ជាមួយនឹង​នាយ​ក្រិន​បង្កើត​ជា​សំណើច​ដល់​មហាជន​ឲ្យ​ភ្លេច​អស់​ទុក្ខ​ព្រួយ ។ ថ្មី​ៗ​នេះ​នាយ​ហុងដា បាន​បង្ហោះ​សារ​ និង​បង្ហាញ​រូបថត​កូន​តូច​ដែល​កំព្រា​មាតា បាន​ធ្វើ​អោយ​អ្នកគាំទ្រ​មានការ​អាណិតអាសូរ​ជា​ខ្លាំង ទៅ​លើ​ការ​នឹករលឹក​ប្រពន្ធ​ជាទី​ស្រលាញ់​របស់​ខ្លូ​ន បន្ទាប់​ពី​ឃ្លាត​ចាក​អស់​រយៈពេល ៣​ឆ្នាំ​កន្លង​មក​។

កាលពី​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០២០ នេះ​គឺ​ត្រូវ​ជា​ថ្ងៃ​គម្រប់​ខួប​នៃ​ការ​ស្លាប់​របស់​ប្រពន្ធ​នាយ​ហុងដា បាន​ធ្វើ​អោយ​តារា​កំប្លែង​រូប​នេះ សរសេរ​សារ​យ៉ាង​ក្ដុ​ក​ក្តួល​ក្នុង​ចិត្ត​ថា «​ថ្ងៃ​​ដែល​អូន​ឃ្លាត​ចាក​ឆ្ងាយ​ចោល​បង កូន​យើង​ធំ​ហើយ​ៗ​ឆ្លាត​ខ្លាំង​ណាស់ បង​នឹក​អូន​ខ្លាំង​ណាស់​» នៅ​ក្នុង​បណ្តា​សង្គម Facebook របស់​លោក​។

បន្ទាប់​ពី​ប្រពន្ធ​ទី​២ របស់​នាយ​ហុងដា ឃ្លាត​ចាក​លោក​មក ដោយ​បន្សល់​នួ​វ​កូនស្រី ដែល​ជា​ចំណងដៃ​រវាង​អ្នក​ទាំង​ពីរ នាយ​ហុងដា នៅ​តែ​រក្សា​ក្តី​ស្រលាញ់​ចំពោះ​កូន​ប្រពន្ធ​ដ​ដែល មិន​ទាន់​មាន​ដំណឹង​ណាមួយ​មានការ​ជាប់​ទាក់ទង​ជាមួយ​នរណា​ម្នាក់​ឡើយ​នា​ពេល​បច្ចុប្បន្ន​នេះ​។

គួរ​បញ្ចា​ក់​ផង​ដែរ​ថា នេះ​អស់​រយៈពេល ៣​ឆ្នាំ​ហើយ ដែល​ប្រពន្ធ​ទី​២ នាយ​ហុងដា ឃ្លាតឆ្ងាយ​ពី​រូប​លោក និង​កូន ដោយ​ត្រូ​វ​បានកូន​ប្រពន្ធដើម​របស់​នាយ​ហុងដា​បាន​សម្លាប់​រូប​នាង​។ ក៏​ប៉ុន្តែ​បើ​មើលទៅ​នាង​តូច​កូនស្រី​នាយ​ហុងដា ឃើញ​ថា ​មានមុខមាត់​គួរ​ឲ្យ​ខ្នា​ញ់ និង​មាន​ស្នាមញញឹម​ស្រស់​ដូច​ជា ​អ្នក​ម្តាយ​របស់​នាង​អ​ញ្ចឹ​ង ៕

កែសម្រួលដោយ