ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើប្រទះមន្ត្រីយោធានេះ សូមរាយការណ៍​ជា​បន្ទាន់ បា.ញ់មនុស្ស​សាហា.វ​ណាស់​

3 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ គិតមកទល់ម៉ោង១១ព្រឹកថ្ងៃទី​១២ ឧសភា នេះ សមត្ថកិច្ចកំពុងធ្វើការស្រាវ​ជ្រាវ​តាម​រក​មន្ត្រី​យោធា​ចិត្តស្លុយ​ម្នាក់​បាន​រត់គេចខ្លួន បន្ទាប់​ពី​បាញ់សម្លាប់ប្រពន្ធខ្លួនឯង ហើយបាញ់​ប្រពន្ធជាមន្ត្រី​យោធា​ម្នាក់ទៀត ។ ការគេចខ្លួនរបស់​ជន​នេះ…

ខេត្តឧត្តរមានជ័យ ៖ គិតមកទល់ម៉ោង១១ព្រឹកថ្ងៃទី​១២ ឧសភា នេះ សមត្ថកិច្ចកំពុងធ្វើការស្រាវ​ជ្រាវ​តាម​រក​មន្ត្រី​យោធា​ចិត្តស្លុយ​ម្នាក់​បាន​រត់គេចខ្លួន បន្ទាប់​ពី​បាញ់សម្លាប់ប្រពន្ធខ្លួនឯង ហើយបាញ់​ប្រពន្ធជាមន្ត្រី​យោធា​ម្នាក់ទៀត ។ ការគេចខ្លួនរបស់​ជន​នេះ គឺនាំយកទាំងកាំភ្លើងអាការ​១ដើម និងប្រមាណ​​ចំនួន១២០​គ្រាប់ផងដែរ ។

​សូមរំលឹកថា ជនដៃដល់​ខាងលើ មាន​ឈ្មោះ សឿ​ន កាន់ អាយុ​៥៥​ឆ្នាំ មាន​ឋានៈ​នាយចំណង់ អត្តលេខ​០៧០៤៦២ បម្រើ​ការ​នៅ​អង្គភាពវរ​សេនា​តូច​អន្តរាគមន៍​លេខ​២៤៣ កងពលតូច​អន្តរាគមន៍​លេខ​៤ ។​​

​ប្រភព​ពី​​លោក​ឧត្តមសេនីយ៍ទោ សន ស៊ា មេបញ្ជាការ កងពលតូច​អន្តរាគមន៍​លេខ​៤កងពលធំ​អន្តរាគមន៍​លេខ​២ថា មន្ត្រី​យោធា​ឈ្មោះ សឿ​ន កាន់ ដែ​បាញ់​សម្លាប់​ប្រពន្ធ​ឈ្មោះ ង៉ែត រ៉េ​ន អាយុ​៥០​ឆ្នាំ និង​ប្រពន្ធ​គ្រួសារ​កងទ័ព​ម្នាក់​ទៀត ឈ្មោះឡា​ច តាំង​ស្ម័គ្រ អាយុ​៣០​ឆ្នាំ​ ។

ដូច្នេះ បើបងប្អូនណាបានប្រទះឃើញ សូមជួយរាយការណ៍មកសមត្ថ​កិច្ច​មូលដ្ឋាន​ជាបន្ទាន់ ។

​កោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ