ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនួយ​ថ្មី​ទៀត​របស់​ចិន ផ្ដល់​ដល់​កម្ពុជា ដើម្បី​ទប់ស្កាត់​នឹង COVID-19

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យោង​តាម​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា បាន​បញ្ជាក់​អោយ​ដឹង​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក នា​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០២០​នេះ​ថា សម្ភារ​ទប់ស្កាត់​នឹង​ជំងឺ​វីរុស COVID-19 ដែល​ជា​ជំនួយ​ថ្មី​មួយទៀត…

រាជធានី​ភ្នំពេញ ៖ យោង​តាម​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា បាន​បញ្ជាក់​អោយ​ដឹង​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក នា​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០២០​នេះ​ថា សម្ភារ​ទប់ស្កាត់​នឹង​ជំងឺ​វីរុស COVID-19 ដែល​ជា​ជំនួយ​ថ្មី​មួយទៀត របស់​ប្រទេស​ចិន ជូន​ចំពោះ​កម្ពុជា នឹង​មក​ដល់​ប្រទេស​កម្ពុជា​ជា​បន្តបន្ទាប់ ។

តាម​ការ​គ្រោងទុក​មុន នា​រាត្រី​ថ្ងៃ​ទី​១១ និង​១៣ ខែឧសភា សម្ភារ​ទប់ស្កាត់​នឹង​ជំងឺ​វីរុស​COVID-19 ដែល​ជា​ជំនួយ​របស់​ចិន ជូន​ចំពោះ​កម្ពុជា​នឹង​មក​ដល់​រាជធានី​ភ្នំពេញ តាម​ផ្លូវអាកាស ។ សម្ភារ​ទាំងនោះ​រួម​មាន​សារធាតុ​តេស្ត​រក​ជំងឺ កូ​វី​ដ​១៩​ចំនួន​៥០,០១៦​សម្រាប់ សម្លៀក​បំពាក់​ការពារ​ចំនួន​១៨,០០០​កំ​ផ្លេ វ៉ែនតា​ការពារ​ចំនួន​៣០,០០០ និង​ប្រដាប់​វាស់​កម្ដៅ ចំនួន​២០០​គ្រឿង សម្ភារ​ទាំងនេះ​ត្រូវ​បាន​ទទួល​ដោយ​ក្រសួងសុខាភិបាល​កម្ពុជា ។

ប្រទេស​ចិន​នឹង​បន្ត​ផ្តល់​ជំនួយ​ជា​សម្លៀក​បំពាក់​ការពារ ម៉ាស និង​សម្ភារ​ផ្សេង​ទៀត​ជា​បន្តបន្ទាប់ បន្ត​ផ្តល់​កម្លាំង​គាំទ្រ​ក្នុង​កិច្ច​ទប់ស្កាត់​នឹង​ជំងឺ​កូ​វីត​១៩ មួយ​នេះ នៅ​ក្នុង​ប្រទេស​កម្ពុជា ។

សូម​ជម្រាប​ថា ក្រសួងសុខាភិបាល​នៅ​ព្រឹក​ថ្ងៃ​ទី​១២ ឧសភា​នេះ បាន​បញ្ជាក់​ថា អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ម្នាក់​ទៀត បានជា​សះស្បើយ ពោល​គឺ​អ្នកជា​សះស្បើយ​សរុប​១២១​នាក់​ហើយ ក្នុង​ចំណោម​អ្នក​ឆ្លង​១២២​នាក់ ។ ហើយ​នៅ​តែ​ម្នាក់​ប៉ុណ្ណោះ បាន​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត ។ អ្នក​ដែល​កំពុង​សម្រាក​ព្យាបាល​ជា​ស្ត្រី​រស់នៅ​ខេត្តបន្ទាយមានជ័យ ហើយ​អ្នក​ដែល​ជា​សះស្បើយ​នេះ​មាន​អាយុ​៧៥​រស់នៅ​ខេត្តកំពង់ឆ្នាំង ។ ក្រសួង​បាន​លើក​ឡើង​ទៀត​ថា អ្នកជា​សះស្បើយ​នេះ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​ហើយ បន្ទាប់​ពី​ធ្វើតេស្ត​ជំងឺ​កូ​វី​ដ​១៩ ចំនួន​២​ដង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ