ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ មួយ​ប៉​ព្រិច​ភ្នែក​សោះ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​-19 ក្នុង​ពិភពលោក​កើន​ជាង​៤​លាន​នាក់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បន្ត​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​បន្ត​អនុវត្តន៍​វិធានការ​អនាម័យ​ជា​ប្រចាំ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ខណៈ​បណ្តា​ប្រទេស​ពិភព​បាន​ឆ្លង​ជំងឺ​នេះ​ជាង​៤​លាន​នាក់ ។ សម្តេច​តេ​ជោ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បន្ត​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​បន្ត​អនុវត្តន៍​វិធានការ​អនាម័យ​ជា​ប្រចាំ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ខណៈ​បណ្តា​ប្រទេស​ពិភព​បាន​ឆ្លង​ជំងឺ​នេះ​ជាង​៤​លាន​នាក់ ។

សម្តេច​តេ​ជោ បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​១២ ឧសភា ឆ្នាំ​២០២០ យ៉ាង​ដូច្នេះ​ថា​៖«​សុខ​សប្បាយ​ជា​ទេ បងប្អូន​ជនរួមជាតិ? ។ តែ​ក្នុង​មួយ​ប៉​ព្រិច​ភ្នែក​សោះ​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​-19 នៅ​ក្នុង​ពិភពលោក គឺ​បាន​កើន​ជាង​៤​លាន​នាក់ ។ នេះ គឺ​ក្តី​បារម្ភ​ខ្លាំង​បំផុត​របស់​ពិភពលោក​ទាំងមូល​» ។

សម្តេច​បន្ត​ថា ចំពោះ​នៅ​ប្រទេស​យើង​វិញ ទោះបី​ចំនួន​អ្នក​ដែល​បាន​ព្យាបាល​ជា​សះស្បើយ​បាន​ច្រើន ហើយ​ពុំ​មាន​អ្នក​ឆ្លង​ថ្មី​ក៏​ដោយ គឺ​សូម​បងប្អូន​ប្រជាពលរដ្ឋ​បន្ត​យកចិត្តទុកដាក់​ខ្ពស់​ជា​និច្ច ចំពោះ​អនាម័យ​សុខភាព​ជា​ប្រចាំ​ដូច​ជា ត្រូវ​ឧស្សាហ៍​ដុសលាង​សម្អាត​ដៃ និង​សាប៊ូ ឬ​ទឹក​អាល់កុល ឬ​ជែ​ល​សម្លាប់​មេរោគ នឹង​ត្រូវ​ពាក់​ម៉ាស ឬ​ក្រ​ម៉ា​កុំអោយ​ឆ្លង​រោគ​ពី​យើង​ទៅ​គេ និង​ពី​គេ​មក​យើង ព្រោះ​ជំងឺ​ដ៏​កាច​សាហាវ​នេះ ងាយ​ឆ្លង​លឿន​ណាស់ ។ ត្រូវ​បន្ត​យកចិត្តទុកដាក់​ស្តាប់​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​តេ​ជោ សូម​ជូនពរ​បងប្អូន​ជួប​តែ​សេចក្តីសុខ និង​បាន​ចៀស​ផុត​ពី​ជំងឺ​ទាំងពួង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ