ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមអនាធិបតេយ្យ ឈ្នះបានដី ចាញ់បាន​លុយ និងបន្តអុកឡុកទៀត

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ​៖ បើ​ទោះបីជា​អាជ្ញាធរ​ដែនដី សមត្ថកិច្ច​ពាក់​ព័​ន្ធ​គ្រប់គ្រង​ដី​រដ្ឋ ក៏​ដូច​ជា​ម្ចាស់​ដី​ស្របច្បាប់​មួយ​ចំនួន បាន​ខិតខំ​ទប់ស្កាត់​នូវ​ភាព​អនាធិបតេយ្យពី​សំណាក់​ជនខិលខូចយ៉ាងណា​ក្តី ក៏​នៅ​តែ​មាន​មនុស្ស​មួយ​ចំនួន​តូចនៅ​តែ​ព្យាយាមចូល​កាន់កាប់​ទាំង​បំពាន ជា​ហេតុ​ធ្វើ​អោយ​សមត្ថកិច្ច ​និង​ម្ចាស់​ដី​ស្របច្បាប់ ឈឺក្បាល​យ៉ាង​ខ្លាំង…

ខេត្តព្រះសីហនុ ​៖ បើ​ទោះបីជា​អាជ្ញាធរ​ដែនដី សមត្ថកិច្ច​ពាក់​ព័​ន្ធ​គ្រប់គ្រង​ដី​រដ្ឋ ក៏​ដូច​ជា​ម្ចាស់​ដី​ស្របច្បាប់​មួយ​ចំនួន បាន​ខិតខំ​ទប់ស្កាត់​នូវ​ភាព​អនាធិបតេយ្យពី​សំណាក់​ជនខិលខូចយ៉ាងណា​ក្តី ក៏​នៅ​តែ​មាន​មនុស្ស​មួយ​ចំនួន​តូចនៅ​តែ​ព្យាយាមចូល​កាន់កាប់​ទាំង​បំពាន ជា​ហេតុ​ធ្វើ​អោយ​សមត្ថកិច្ច ​និង​ម្ចាស់​ដី​ស្របច្បាប់ ឈឺក្បាល​យ៉ាង​ខ្លាំង ដោយ​ពួក​គេ​យក​ឡេះ​នេះ​ឡេះ​នោះ​មក​បកស្រាយ​។

ថ្លែង​នៅ​ចំពោះ​មុខ​បណ្តាញ​សារ​ព័​ត៌មាន លោក លឹ​ម ងួ​ន ម្ចាស់​ទីតាំង​ដី​ស្ថិត​ក្នុងភូមិ​ឬ​ទ្ឋី​២​ឃុំ កែវ​ផុស ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ បាន​អំពាវនាវ​យា់ង​ទ​ទូច​ដល់​ស្ថាប័ន​ពាក់​ព័​ន្ឋ គ្រប់​ជំនាញជាន់ថ្នាក់ មេត្តា​ជួយ​ដល់​រូប​លោក ព្រោះ​មួយ​រយះ​ចុង​ក្រោយ​នេះ​ មាន​មនុស្ស​មួយ​ក្រុ​មាន​គ្នា​ប្រមាណ​ជាង​១០​នាក់​ បាន​ចូល​មក​រុករាន​ទន្ទ្រាន​កាន់កាប់​ដី​របស់​លោក ដោយ​បាន​សាងសង់​ជា​កូន​រោង​តូច​ៗ​ចំនួន​០៤ បើ​ទោះបីជា​រូប​គាត់​រួម​ជាមួយ​មន្ត្រី​នគរបាល​ប៉ុ​សិ៍​រដ្ឋបាល​កែវ​ផុស និង អាជ្ញាធរ​ឃុំ ចុះ​អប់រំ​ណែនាំ​អោយ​ប​ញ្ឃ​ប់​សកម្ម​ភាព យ៉ាងណា​ក៏​ដោយ ក៏​ពួក​គេ​នៅ​តែ​បន្តសកម្មភាព ដោយ​យក​ឡេះ​នេះ​ឡេះ​នោះ​មិន​ចេះ​ចប់​។

ប្រភព​ដ៏​ដែល​បាន​បន្ត​ទៀត​ថា ទីតាំង​ដី​នេះ មាន​ទំ​ហំជា​១០០​ហិច​តា ដោយ​លោក​បាន​ទិញ​ចូល​ហ៊ុន​គ្នា​តាំងពី​ឆ្នាំ​២០០៥​មកម្ល៉េះ ដោយ​មានការ​ទទួលស្គាល់​ពី​មេ​ភូមិ មេឃុំ ជា​មិត្ត​ភ័​ត្រ​មួយ​ចំនួន ក្នុង​នោះ​ក៏​មាន​បងប្អូន​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់ផង​ដែរ ដោយ​កាលនោះ​ទីតាំង​ដី​នេះ​ស្ថិត​ក្នុងស្រុក​ស្រែអំបិល ខេត្តកោះ​កុង ប៉ុន្តែ​ក្រោយ​ក៏​កាត់​ចូល​មក​ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ រហូត​មក​ដល់​ដើមឆ្នាំ​២០២០​នេះ ស្រាប់តែ​លេចមុខ​ប្រជាពលរដ្ឋ​មួយ​ក្រុម​មាន​គ្នា​ជា​១០​នាក់​បាន​ចូល​មក​រុករាន សាងសង់​រោង​តូច​ៗ​វាស់ដី​ចែក​គ្នា ធ្វើ​ព្រងើយ បើ​ទោះបីជា​ពួក​គាត់​ខិតខំ​សម្របសម្រួល យ៉ាងណា​ក៏​ដោយ ក៏​ពួក​គេ​ពុំ​ស្តាប់​ដែរ​។

លោក អ៊ុំ​ ( ស៊ឹ​ម មីន ) ជា​ជំទប់​ឃុំ កែវ ផុស បាន​អះអាង​ថា ក្នុង​នាមរូប​គាត់​ជា​អាណាព្យាបាល​របស់​ប្រជា​ពលរដ្ឋ នៅ​ក្នុង​ឃុំ​កែវ​ផុស​នេះ លោក​បានដឹង​យ៉ាង​ច្បាស់​ថា ប្រជាពលរដ្ឋ​ណា​មាន​ដី​ប៉ុន្មាន នៅ​កន្លែង​ណា មាន​ព្រុំប្រទល់​ជាមួយ​អ្នក​ណាខ្លះ​។ ដោយឡែក​ចំពោះ​ទីតាំង​ដី​ទំនាស់​នេះ លោក​បានដឹង​យ៉ាង​ច្បាស់​ថា ជា​ដី​របស់​ក្រុម​លោក លឹ​ម ងួ​ន ពិតប្រាកដ​មែន ហើយ​ចំពោះ​ប្រជាពលរដ្ឋ​ជាង​១០​គ្រួសារ​នេះ លោក ពុំ​ដឹង​ថា​មកពីណា​ខ្លះ​ទេ និយាយ​ជា​រួម​ក្នុង​គល់​ប​ញ្ចី​ដីធ្លី​ពុំ​មាន​នោះ​ទេ ដូចនេះ​ក្នុង​នាម​លោក​ជា​ជំទប់​នៃ​សាលាឃុំ​កែវ​ផុស ជា​សេនា​ធី​ការ​អោយ​លោក មេឃុំ លោក នឹង​ធ្វើ​របាយ​ការ​ណ៏​ជាក់លាក់​មួយ​បញ្ជូន​ទៅ​លោក មេឃុំ លោក អភិបាលស្រុក ដើម្បី​អនុវត្ត​ន៏​ទៅ​តាម​និ​តិ​វិធី​។

ដោយឡែក តំណាង​ប្រជាពលរដ្ឋ​ជាង​១០​គ្រួសារ ដែល​ត្រូវ​អាជ្ញាធរ​បដិសេធ​ថា ជា​ជន​អនាធិបតេយ្យ ពុំ​មាន​គល់​ប​ញ្ចី​កាន់កាប់​ដីធ្លី​នៅ​តំបន់​នោះ នៅ​តែ​អះអាង​ថា ពួក​គាត់​មាន​គ្នា​ចំនួន​១២​គ្រួសារ មាន​ផ្ទៃដី​រួម ជាង​៦​ហិកតា ពួក​គាត់​បាន​ចូល​មក​កាន់កាប់​ទីតាំង​ដី​នេះ​តាំងពី​ឆ្នាំ​២០០៣ ដោយ​មាន​លិខិតបញ្ជាក់​ពី​មេ​ភូមិ ត្រឹមត្រូវ ប៉ុន្តែ​នៅ​ពេល​នេះ ពួក​លោក​ពុំ​បាន​យក​ឯកសារ​នោះ​មក​ជាមួយ​នោះ​ទេ តែ​ពួក​លោក នឹង​យក​ឯកសារ​ពាក់​ព័​ន្ឋ​នឹង​ដី​នេះ​ទៅ​បង្ហាញ​នៅ​ចំពោះ​មុខ​លោក មេឃុំ​កែវ​ផុស​នៅ​ថ្ងៃក្រោយ​។

អត្ថបទសរសេរ ដោយ