ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្យល់កន្ត្រាក់វាយប្រហារ​ផ្ទះ​ប្រជា​ពលរដ្ឋ​​ក្នុងស្រុកកែវសីមា​

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ផ្ទះ​ចំនួន​៥​ខ្នង​បាន​រង​ការ​វាយប្រហារ​ពី​ខ្យល់​កន្ត្រាក់ បណ្តាល​ឲ្យ​បាក់​រាប​ដល់​ដី​ចំនួន​២​ខ្នង តែ​មិន​មាន​មនុស្ស​ណា​ម្នាក់​រង​របួស​នោះ​ទេ​។ លោក នួន សា​រ៉​ន អភិបាលស្រុក​កែវ​សីមា​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៦​និង​៤០…

ខេត្តមណ្ឌលគិរី ៖ ផ្ទះ​ចំនួន​៥​ខ្នង​បាន​រង​ការ​វាយប្រហារ​ពី​ខ្យល់​កន្ត្រាក់ បណ្តាល​ឲ្យ​បាក់​រាប​ដល់​ដី​ចំនួន​២​ខ្នង តែ​មិន​មាន​មនុស្ស​ណា​ម្នាក់​រង​របួស​នោះ​ទេ​។

លោក នួន សា​រ៉​ន អភិបាលស្រុក​កែវ​សីមា​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៦​និង​៤០ នាទី​យប់​ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០២០ នៅ​ភូមិ​ហ្គា​ទី ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា មាន​ករណី​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​ខូចខាត​ផ្ទះ​របស់​ប្រជាពលរដ្ឋ​រួម​មាន ១-​ឈ្មោះ ស្រន ផ្ល​ច ភេទ ស្រី អាយុ​៤៥​ឆ្នាំ ជា​ម្ចាស់​ផ្ទះ​មាន​ទំហំ​ទទឹង​៦​ម៉ែត្រ បណ្ដោយ​៧​ម៉ែត្រ ដំបូល​ប្រក់ស​ង្ក័​សី រង​ការ​ខូចខាត​អស់ទាំង​ស្រុង ២-​ឈ្មោះ យ៉​ន់ ថា​រិ​ទ្ធ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជា​ម្ចាស់​ផ្ទះ​មាន​ទទឹង​៥​ម៉ែត្រ បណ្ដោយ​៧​ម៉ែត្រ ដំបូល​ប្រក់ស​ង្ក័​សី រង​ការ​ខូចខាត​អស់ទាំង​ស្រុង ។

៣-​ឈ្មោះ ញ៉ឹ​ក ប៊ុ​ន​ធឿ​ន ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ រង​ការ​ខូចខាត​របើក​ដំបូល​ស​ង្ក័​សី​ចំនួន​២​សន្លឹក ៤-​ឈ្មោះ ស្រើប ឈឿ​ន ភេទ​ប្រុស អាយុ​៥២​ឆ្នាំ រង​ការ​ខូចខាត​របើក​ដំបូល និង​៥-​ឈ្មោះ ពឿ​ន ណ​ង់ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រង​ការ​ខូចខាត​របើក​ដំបូល ។

លោក​អភិបាលស្រុក​បញ្ជាក់​ថា មុន​កើតហេតុ​នេះ​មាន​ភ្លៀងរលឹម​តិច​ៗ ប៉ុន្តែ​លាយឡំ​ខ្យល់​កន្ត្រាក់​ខ្លាំង ទើប​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​លំនៅ​ឋាន​ប្រជាពលរដ្ឋ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ