ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុ​ស្សី មាន​អ្នក​ឆ្លង​កូ​វី​ដ​១៩ ក្នុង​មួយ​ថ្ងៃ​ជាង​១​ម៉ឺន​ករណី ៩​ថ្ងៃ​ជាប់​ៗគ្នា

3 ឆ្នាំ មុន

ម៉ូ​ស្គូ ៖ ប្រទេស​រុ​ស្ស៊ី បាន​រាយការណ៍​ករណី​ រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១៩​ថ្មី​ចំនួន ១១.៦៥៦ករណី​បន្ថែម ក្នុង​រយៈពេល​២៤​ម៉ោង ដែល​នាំ​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុប​ កើន​ដល់ ២២១.៣៤៤…

ម៉ូ​ស្គូ ៖ ប្រទេស​រុ​ស្ស៊ី បាន​រាយការណ៍​ករណី​ រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១៩​ថ្មី​ចំនួន ១១.៦៥៦ករណី​បន្ថែម ក្នុង​រយៈពេល​២៤​ម៉ោង ដែល​នាំ​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុប​ កើន​ដល់ ២២១.៣៤៤ ករណី នេះ​បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ី​ន​ហួរ ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១១ ឧសភា​នេះ ។

ទិន្នន័យ​របស់​មជ្ឈមណ្ឌល​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​របស់​រុ​ស្ស៊ី បាន​បង្ហាញ​ថា ការ​កើនឡើង​មួយ​ថ្ងៃ​ៗ មាន​ជាង១​ម៉ឺន​ករណី ក្នុង​រយៈពេល ៩​ថ្ងៃ​ជាប់​ៗ​គ្នា នៅ​ក្នុង​ប្រទេស​រុ​ស្ស៊ី ពោល​គឺ​ចាប់ពី​ថ្ងៃ​ទី​០៣ ឧសភា​មក ។

ចំនួន​អ្នក​ស្លាប់ បាន​កើនឡើង​ចំនួន​៩៤ នាក់​បន្ថែម​ទៀត​ ក្នុង​រយៈពេល ២៤​ម៉ោង​ចុង​ក្រោយ នាំ​ឲ្យ​ចំនួន​អ្នក​ស្លាប់​សរុប​ឡើង​ដល់ ២.០០៩ នាក់ហើយ ។

ទីក្រុង​មូ​ស្គូ ដែល​ជា​តំបន់​រង​គ្រោះ​ខ្លាំង​ជាងគេ​របស់​ប្រទេស​រុ​ស្ស៊ី បាន​បញ្ជាក់​ថា មាន​ករណី​ឆ្លង​ថ្មី​ចំនួន ៦.១៦៩​បន្ថែម ​ដែល​សរុប​នៅ​ទូ​ទាំង​ទីក្រុង មាន​អ្នក​ឆ្លង​ចំនួន ១១៥.៩០៩ករណី​ ។

តាម​របាយការណ៍​សុខាភិបាល​រុ​ស្ស៊ី អោយ​ដឹង​ថា ការ​ធ្វើតេស្ត​មន្ទីរពិសោធន៍ ជាង​៥.៦​លាន សម្រាប់​អ្នក​សង្ស័យ​ឆ្លង​វីរុស ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ទូ​ទាំង​ប្រទេស រហូត​មក​ដល់​ពេល​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ