ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌូ​ណេ​ស៊ី ​មាន​អ្នក​ឆ្លង​ជាង​១៤​ពាន់​នាក់ អ្នក​បាត់​បង់​ជីវិត​​​ជិត​១​ពាន់​នាក់​

3 ឆ្នាំ មុន

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ ក្រសួងសុខាភិបាលឥណ្ឌូ​ណេ​ស៊ី​រាយការណ៍​នា​ថ្ងៃ​ទី​១០ ឧសភា ថាឥណ្ឌូ​ណេ​សី​ុ​កត់សម្គាល់​ឃើញ​អ្នក​ឆ្លង​វីរុស​COVID-19 ថ្មី​៣៨៧​នាក់​ទៀត​នាំ​ឲ្យ​ចំនួន​អ្នកឆ្លង​សរុប​ក្នុង​ប្រទេស​នោះ​ឡើង​ដល់​១៤.០៣២នាក់ ។ ឥណ្ឌូ​ណេ​ស៊ី​ជា​ប្រទេស​មាន​ប្រជាជន​ច្រើន​ទី​៤​លើ​ពិភពលោក​ជាមួយ​ប្រជាជន​ជិត​២៧០​លាន​នាក់​ក៏​រាយការណ៍​ពី​មនុស្ស​ស្លាប់​ថ្មី​ដោយសារ​វីរុស​១៤​នាក់​ទៀត​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ​នាំ​ឲ្យ​ចំនួន​អ្នក​ស្លាប់​សរុប​ឡើង​ដល់​៩៧៣​នាក់ ប៉ុន្តែ​យោង​តាម​បណ្ដា​អ្នក​សិក្សាពី​ជំ​ងឹ​ឆ្លង​ថា ចំនួន​អ្នក​ឆ្លង​អាច​វាយតម្លៃ​ទាប…

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ ក្រសួងសុខាភិបាលឥណ្ឌូ​ណេ​ស៊ី​រាយការណ៍​នា​ថ្ងៃ​ទី​១០ ឧសភា ថា
ឥណ្ឌូ​ណេ​សី​ុ​កត់សម្គាល់​ឃើញ​អ្នក​ឆ្លង​វីរុស​COVID-19 ថ្មី​៣៨៧​នាក់​ទៀត​នាំ​ឲ្យ​ចំនួន​អ្នក
ឆ្លង​សរុប​ក្នុង​ប្រទេស​នោះ​ឡើង​ដល់​១៤.០៣២នាក់ ។

ឥណ្ឌូ​ណេ​ស៊ី​ជា​ប្រទេស​មាន​ប្រជាជន​ច្រើន​ទី​៤​លើ​ពិភពលោក​ជាមួយ​ប្រជាជន​ជិត​២៧០​លាន​នាក់​ក៏​រាយការណ៍​ពី​មនុស្ស​ស្លាប់​ថ្មី​ដោយសារ​វីរុស​១៤​នាក់​ទៀត​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ​នាំ​ឲ្យ​ចំនួន​អ្នក​ស្លាប់​សរុប​ឡើង​ដល់​៩៧៣​នាក់ ប៉ុន្តែ​យោង​តាម​បណ្ដា​អ្នក​សិក្សាពី​ជំ​ងឹ​ឆ្លង​ថា ចំនួន​អ្នក​ឆ្លង​អាច​វាយតម្លៃ​ទាប មក​ពី​ចំនួន​នៃ​ការ​ធ្វើតេស្ត​ទាប ។ អ្នក​ទទួលខុសត្រូវ​ម្នាក់​នៃ​ក្រសួងសុខាភិបាល​ឥណ្ឌូ​ណេ​ស៊ី លោក​ACMAD YURIANTO អះអាង​ថា មនុស្ស​ប្រមាណ​ជា​១១៣.៤៥២​នាក់​ត្រូវ​បាន​ធ្វើតេស្ត ។

ថៃ​មាន​អ្នក​ឆ្លង​ថ្មី​តែ​៥​នាក់
ប្រទេស​ថៃ​ប្រកាស​នា​ថ្ងៃ​ទី​១០ ឧសភា ថា មានអ្នក​ឆ្លង​វីរុស​ថ្មី​៥​នាក់​ក្នុង​ប្រទេស​នេះ តែ​ពុំ​មាន
អ្នក​ស្លាប់​ម្នាក់​ណា​ថែម​ទៀត​ឡើយ ។ បែប​នេះ​នាំឲ្យ​ចំនួន​សរុប​នៃ​អ្នក​ឆ្លង​ឡើង​ដល់​៣.០០៩​នាក់​ហើយ​មនុស្ស​៥៦​នាក់​ស្លាប់​ចាប់តាំងពី​ខែមករា​មក ។

លោកតា​វី​ស៊ី​ន វី​សា​នុ​យូ​ធី​ន អ្នកនាំពាក្យ​មជ្ឈមណ្ឌល​គ្រប់គ្រង​សភាពការណ៍​វីរុស​COVID-19 បញ្ជាក់​ថា មនុស្ស​៤​នាក់​ទៀត​បាន​ឆ្លង​វីរុស​ក្នុង​ខេត្ត​ភូ​កេ​ត​ជា​តំបន់​ទេសចរណ៍​សំខាន់​មួយ​របស់​ប្រទេស ។ ក្នុង​ចំណោម​អ្នក​ឆ្លង​ថ្មីទាំង​៥​នាក់ ២​នាក់​ទាក់ទិន​អ្នក​ឆ្លង​ដែល​មាន​ស្រាប់និង​៣​នាក់​ជា​អ្នកដំណើរ​អន្តរជាតិ ។

ការ​ចុះ​ថយ​នៃ​ចំនួន​អ្នក​ឆ្លង​ថ្មី​ប្រចាំ​ថ្ងៃ​នាំ​ឲ្យ​អាជ្ញាធរ​សម្រាល​ក្នុង​ស​ប្ដា​ហ៍​នេះ វិធានការ​ពាក់​កណ្ដាល​បង្ខាំង​មនុស្ស​មិន​ឲ្យ​ចេញ​ក្រៅ ដែល​មានជា​ធរមាន​ចាប់តាំងពី​ដំណាច់​ខែមីនា​មក ដោយ​អនុញ្ញាត​ជា​ពិសេស​ឲ្យ​បើក​ពាណិជ្ជកម្ម​មួយ​ចំនួន​វិញ ក្នុង​លក្ខខណ្ឌ​សុខាភិបាល​ម៉ឺង​​ម៉ាត់​បំផុត និង​ដោយ​គោរព​គោលការណ៍​នៅ​ឃ្លាត​ពី​គ្នា ។

រុ​ស្ស៊ី​ប្រទេស​ទី​៥​ដែល​អ្នក​ឆ្លង​មាន​លើស​ពី​២​សែន​នាក់
ប្រទេស​រុ​ស្ស៊ីនា​ថ្ងៃ​ទី​១០ ឧសភា បាន​ក្លាយជា​ប្រទេស​ទី​៥​លើ​ពិភពលោក ដែល​ប្រកាស​ជា
ផ្លូវការ​ពី​ចំនួន​អ្នក​ឆ្លង​វីរុស​មាន​លើស​ពី​២០០.០០០​នាក់ ជា​តួលេខ​នៃ​ការ​ឆ្លង​កើន​ទ្វេ​ដង​ក្នុង​រយៈ
ពេល​តែ​១០​ថ្ងៃ ។

មជ្ឈមណ្ឌល​គ្រប់គ្រង​វិបត្តិ​រុ​ស្ស៊ីបាន​បញ្ជាក់​ថា មាន​អ្នក​ឆ្លង​ថ្មី​១១.០១២​នាក់​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ​ទល់​នឹង​១០.៨១៧​នាក់​នា​ថ្ងៃ​ទី​៩ ឧសភា នាំ​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុប​ឡើង​ដល់ ២០៩.៦៨៨​នាក់ ។ ក្រៅពី​អ្នក​ឆ្លង​ថ្មី​ក្នុង​ប្រទេស​នេះ មាន​អ្នក​ស្លាប់​ថ្មី​៨៨​នាក់​ទៀត​នាំ​ឲ្យ​ចំនួន​អ្នក​ស្លាប់​សរុប​ឡើង​ដល់​១.៩១៥​នាក់​នៅ​រុ​ស្ស៊ី​ចាប់តាំងពី​មានការ​ឆ្លង​មក ។

រុ​ស្ស៊ីនា​ថ្ងៃ​ទី​៧​ឧសភា​ចំនួន​អ្នក​ឆ្លង​វីរុស មាន​លើស​ពី​ប្រទេស​បារាំង​និង​អា​ល្លឹ​ម៉​ង់ រួច​ប្រទេស​នោះ​ពេល​នេះ​ក្លាយជា​ប្រទេស​រង​ការ​ប៉ះពាល់​ខ្លាំង​ជាងគេ​លើ​ពិភពលោក បន្ទាប់​ពី​សហរដ្ឋអា​មេ​រិ​ក អេ​ស្ប៉ា​ញ អ៊ីតា​លី និង​អង់គ្លេស ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ