ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​បុគ្គលិកសណ្ឋាគារ THE GREAT DUKE ​នាំគ្នា​ធ្វើ​បាតុ​កម្ម​​បិទផ្លូវ​ម៉ៅ​សេ​ទុង

3 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ អតីត​បុគ្គលិក​របស់​សណ្ឋាគារ THE GREAT DUKE (​អតីត​សណ្ឋាគារ ​អាំង​ទែរ​កុងទីណង់តាល់​​) ប្រុស​ស្រី​ចំនួន​៤៦​នាក់ បាន​នាំ​គ្នា​ធ្វើការ​តវ៉ា​បិទ​កំណាត់​ផ្លូវ​ម៉ៅ​សេ​ទុង…

​រាជធានីភ្នំពេញ ៖ អតីត​បុគ្គលិក​របស់​សណ្ឋាគារ THE GREAT DUKE (​អតីត​សណ្ឋាគារ ​អាំង​ទែរ​កុងទីណង់តាល់​​) ប្រុស​ស្រី​ចំនួន​៤៦​នាក់ បាន​នាំ​គ្នា​ធ្វើការ​តវ៉ា​បិទ​កំណាត់​ផ្លូវ​ម៉ៅ​សេ​ទុង ក្រោយ​ពី​សណ្ឋាគារ​បាន​បិទទ្វារ​ឈប់​ដំណើរការ​អស់​រយៈ​ពេល​ជាង​៥​ខែ​មក​ហើយ​ មិន​ទាន់​មាន​ដំណោះស្រាយ​ណាមួយ​នោះ​។

​ការ​លើកគ្នា​តវ៉ា​​ខាងលើ​នេះ​ដែរ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង៨ និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី ១១ ខែ ឧសភា ឆ្នាំ ២០២០ នៅ​ចំណុច​ខាង​មុខ​សណ្ឋាគារ THE GREAT DUKE (​អតីត​សណ្ឋាគារ​អាំងទែរកុងទីណង់តាល់​) ផ្លូវ​ម៉ៅ​សេ​ទុង ក្នុង​សង្កាត់​ទំបន់​ទឹក ខណ្ឌ​បឹង​កេងកង ។

តាម​ប្រភពពី​តំណាង​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា ពួក​​គាត់​​ទាំងអស់​គ្នា​ជា​តំណាង​ឱ្យ​បុគ្គលិក​ចំនួន​១៥២​នាក់ មានការ​ខកចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ម្ចាស់​សណ្ឋាគារ THE GREAT DUKE ដែល​បាន​បិទទ្វារ ​ដោយ​មិន​ទូរ​ទាត់​សំណង​ជូន​កម្មករ និយោជិត​ ស្រប​ទៅ​តាម​ច្បាប់​ការងារ ដែល​ជា​អតីត​បុគ្គលិក​បម្រើ​ការងារមិន​ទាន់​ទទួល​បាន​នូវ​ប្រាក់​សំណង​អស់​រយៈ​ពេល​ជាង​៥​ខែ​មក​ហើយ​នោះ​។​

តាម​ប្រភពដដែល​បានប​ន្ត​​ថា កាលពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ ២០២០ កន្លង​មក ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​បាន​ចេញ​សេចក្តី​បង្គាប់​មួយ ដែល​បាន​បង្គាប់​ឱ្យ​និយោជក​ទូទាត់​ជូ​ក​កម្មករ និយោជិត នូវ​ប្រាក់​បំណាច់​ ទូទាត់​ជួស​ការ​ជូនដំណឹង​មុន និង​ប្រាក់​រំលឹក​អតីតភាព​ការងារ​មុន​ឆ្នាំ​២០១៩ ដោយ​យក​ប្រាក់​ឈ្នួល​គោល​ និង​ប្រាក់​បន្ទាប់បន្សំ​មក​គណនា​ផង​ដែរ​។

តាម​ប្រភពដដែល​បានបន្ត​​​ថា កាលពី​ថ្ងៃ​ទី​២៨ ខែ កុម្ភៈ​ឆ្នាំ ២០២០ ប្រធាន​លេខា​ធិ​ការដ្ឋាន​ក្រុមប្រឹក្សា​អាជ្ញា​កណ្តាល​បាន​ចេញ​លិខិត​ជូន​ភាគី​និយោជក និង​ភាគី​កម្មករនិយោជិត​ដោយ​បាន​បញ្ជាក់​ថា ក្រោយ​ពី​ភាគី​ទាំង​ពីរ​បាន​ទទួល​ដំណឹង​អំពី​សេចក្តី​បង្គាប់​របស់​ក្រុមប្រឹក្សា អាជ្ញាកណ្តាល​កាលពី​ថ្ងៃ​ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០២០ រហូត​ដល់​ថ្ងៃ​ទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០២០ ពុំ​មាន​ភាគី​ណាមួយ​បាន​ដាក់​ពាក្យ​ប្តឹង​ជំទាស់​នឹង​សេចក្តី​បង្គាប់​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ឡើយ ។ ដូច្នេះ​សេចក្តី​បង្គាប់​របស់​ក្រុមប្រឹក្សា អាជ្ញាកណ្តាល​នឹង​ត្រូវ​ដាក់​ឱ្យ​អនុវត្ត​បាន ហើយ​ភាគី​ទាំងអស់​នៃ​វិវាទ​នេះ​ត្រូវ​ជាប់​កាតព្វកិច្ច​អនុវត្ត​សេចក្តី​បង្គាប់​នេះ​។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ប៉ុន្តែ​ទោះបីជា​ប្រធាន​លេខាធិកា​ដ្ឋា​ន​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​បាន​ចេញ​លិខិត​នេះ រហូត​ដល់​សព្វ​ថ្ងៃនេះ ភាគី​និយោជក​មិន​ទាន់​បាន​ទូ​​ទាត់​សំណងនៅ​​ឡើយ​ទេ​។ ​លើស​ពី​នេះ​ទៅ​ទៀត​ ភាគី​កម្មករនិយោជិត​មិន​ទាន់​​ឃើញ​​ក្រសួង​ការងារ និង បណ្តុះបណ្តាល​វិជ្ជាជីវៈ ចាត់វិធានការ​អ្វី​សោះ ដើម្បីជួយ​ដោះស្រាយ​ឱ្យ​កម្មករនិយោជិត និង​ជំរុញ​អោយ​ម្ចាស់​សណ្ឋាគារ THE GREAT DUKE ទូទាត់​ប្រាក់​សំណង​ជូន​ពួក​គាត់​​ឡើយ ទើប​នៅ​ព្រឹក​ថ្ងៃ​ទី ១១ ខែ ឧសភា ឆ្នាំ ២០២០ នេះ សមាជិក​សហជីព​កម្មករនិយោជិត​វិស័យ​ទេសចរណ៍​នៃ​សណ្ឋាគារ​ធ្វើការ​ជួបជុំ​ធ្វើការ​តវ៉ា​ជា​បន្ត​ទៅ​ទៀត​។

តាម​ប្រ​ភ​ភ​ព័ត៌មាន​ពី​សមត្ថ​កិច្ច​មូលដ្ឋាន​បាន​ប្រាប់​ឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែ ឧសភា ឆ្នាំ ២០២០​នេះ​ដែរ មាន​អតីត​ក្រុម​បុគ្គលិក​របស់​សណ្ឋាគារ THE GREAT DUKE ប្រុស​ស្រី​ចំនួន​៤៦​នាក់ ជា​តំណាង​អោយ​ចំនួន​សរុប​១៥២​នាក់ បាន​នាំ​គ្នា​មក​ធ្វើការ​ប្រមូលផ្តុំ​គ្នា ដោយ​មាន​ឈរ​កាន់​បដារ​នៅ​ខាង​មុខ​សណ្ឋាគារ ក្នុង​គោលបំណង​ទាមទារ​ប្រាក់​សំណង​របស់​ពួក​គាត់​ពី​ម្ចាស់​សណ្ឋាគារ​។​

តាម​ប្រភពដដែលបានបន្ត​ថា លុះ​បន្តិច​ក្រោយមក​ ក្រុម​អតីត​បុគ្គលិក​ទាំងអស់​គ្នា​នោះ​ក៏​បាន​ធ្វើការ​តវ៉ា​បិទ​កំណាត់​ផ្លូវ​ម៉ៅ​សេ​ទុង ហើយ​ភ្លាម​នោះ​ក៏​មាន​វត្តមាន​របស់​សាលា​ខណ្ឌចំការមន និង ខាង​តំណាង​សណ្ឋាគារ និង​មន្ត្រី​របស់​ក្រសួង​ការងារ និង បណ្តុះបណ្តាល​វិ​ជ្ជា​ជីវៈ​បាន​មក​ដល់​ធ្វើការ​សម្របសម្រួល និង​បន្ត​ធ្វើការ​ដោះស្រាយ​គ្នា​នៅ​ថ្ងៃ​ទី​១២ ខែ ឧសភា ឆ្នាំ ២០២០ ​ជា​បន្ត​ទៀត ទើបអតីតក្រុមប​ុគ្គលិក​​យល់ព្រម​បើកផ្លូវ​អោយ​​​ធ្វើ​​ចរាចរណ៍​ជា​ធម្មតា និង​រំសាយ​ទៅ​ផ្ទះ​វិញ ​៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ