ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​អគ្គី​លេប​ត្របាក់​លំនៅ​ឋាន​ និង​សាលា​ឯកជន ​ក្រោម​តំណក់ទឹកភ្លៀង

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ លំនៅ​ឋាន​និង​អគារសាលារៀន​ឯកជន​មួយ បាន​ត្រូវ​ព្រះ​អគ្គី​លេប​ត្របាក់​អស់ទាំង​ស្រុង​ទោះជា​មាន​ភ្លៀង​កំពុង​ធ្លាក់មួយ​មេ​ធំ និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ធ្វើ​អន្តរាគមន៍​ពន្លត់​ក្តី ។ ឧបទ្ទវ​ហេតុនេះ កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០២០…

ខេត្តបន្ទាយមានជ័យ ៖ លំនៅ​ឋាន​និង​អគារសាលារៀន​ឯកជន​មួយ បាន​ត្រូវ​ព្រះ​អគ្គី​លេប​ត្រ
បាក់​អស់ទាំង​ស្រុង​ទោះជា​មាន​ភ្លៀង​កំពុង​ធ្លាក់មួយ​មេ​ធំ និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ធ្វើ​អន្តរាគមន៍​ពន្លត់​ក្តី ។ ឧបទ្ទវ​ហេតុនេះ កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១១ ខែ
ឧសភា ឆ្នាំ​២០២០ នៅ​ភូមិ​ព្រះ​ពន្លា សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ។

ម្ចាស់ផ្ទះ​ដែល​រង​គ្រោះ​ដោយ​អគ្គិភ័យ​នេះ​ឈ្មោះ អេប ពៅ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ជាអនុប្រធាន​ចលនា​យុវជន​កម្ពុជា​ក្រុម​១៥៧ ក្រុង​សិរី​សោភ័ណ និង​ជា​អ្នក​សារព័ត៌មាន ប្រពន្ធ​ឈ្មោះ ឈុ​ន វ​ណ្ណា អាយុ​៤៥​ឆ្នាំ ជា​គ្រូបង្រៀន​។

មន្ត្រី​នគរបាល​ពន្លត់​អគ្គិភ័យ​នៃ​ស្នងការដ្ឋាន​ខេត្ត និយាយ​ថា ការ​កើត​មាន​អគ្គិភ័យ​នេះអាច​បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី ដោយ​ដំបូ​ង​ឆេះ​នៅផ្ទះ​ផ្នែក​ខាងលើ​ហើយ​ក៏​បន្ត​រាលដាល ខណៈ​ម្ចាស់ផ្ទះ​កំពុង​អង្គុយ​នៅ​ក្នុង​អគារ​សាលា​រៀន​នៅ​ខាង​មុខ​ផ្ទះ ។ នៅ​ពេល​មាន​អគ្គិភ័យ​នេះ​ដែរ អ្នក​ជិតខាង​បាន​ជួយ​ពន្លត់ ហើយ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៣​គ្រឿង​របស់​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត ក៏​បាន​មក​ជួយ​អន្តរាគម​ន៍​បាញ់​ទឹក​ពន្លត់ និង​មាន​កម្លាំង​នគរបាល​ខេត្ត ក្រុង និង​កម្លាំងយោធា​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត និង​កម្លាំង​កងរាជអាវុធហត្ថ​បាន​ជួយ​ពន្លត់់​ផង​ដែរ ។

មន្ត្រី​នគរបាល​ពន្លត់​អគ្គិភ័យ​និយាយ​ថា ចំពោះ​ការ​ខូចខាត​ដោយសារ​អគ្គិភ័យ​នេះ​មាន ផ្ទះ​ឈើ​លើ​ថ្ម​ក្រោម​ដែល​មាន​បណ្តោយ​១៥​ម៉ែត្រ ទទឹង​៧​ម៉ែត្រ ទ្រព្យសម្បត្តិ និង​សម្ភារ​ផ្សេង​ទៀត​ត្រូវ​ឆេះ​អស់ទាំង​ស្រុង និង​សម្ភារ​សាលា​ឯកជន​ក៏​ឆេះ​អស់​គ្មាន​សល់​ដែរ ដែល​គិត​ជា​ទឹកប្រាក់​មិន​តិច​ម៉ឺន​ដុល្លារ​នោះ​ទេ ។

ជា​ការ​កត់សម្គាល់ នៅ​ពេល​កើត​មាន​អគ្គិភ័យ​នេះ គេ​ឃើញ​អភិបាលខេត្ត ឯកឧត្តម អ៊ុំ រាត្រី ឧត្តមសេនីយ៍ទោ ឈុ​ន ម៉ៅ មេ​បញ្ជាការ​ទិស​ទី​១​បន្ទាយ​មាន​ជ័យ និង​ឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ ស្នងការ​រង​នគរបាល​ខេត្ត និង​អភិបាលក្រុង​សិរី​សោភ័ណ​លោក ហ៊ឹ​ល រ៉ា​យ៉ា ក៏​មាន​វត្តមាន​ដឹកនាំ​ការ​ពន្លត់ភ្លើង​នេះ​ដែរ តែ​មិន​អាច​ជួយ​បាន គឺ​បាន​ត្រឹម​ទប់ស្កាត់​កុំឱ្យ​មានការ​ឆេះ​រាលដាល​ប៉ុណ្ណោះ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ