អាកាសចរណ៍​ស៊ី​វិល​ ៖ ព្រ​លាន​យន្តហោះ​អន្តរជាតិ​សៀមរាប​អង្គរ​ថ្មី​នឹង​បញ្ចប់​សាងសង់​អំឡុង​ឆ្នាំ ២០២៣


រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​ពិភពលោក​ព្រមទាំង​ប្រទេស​កម្ពុជា​កំពុង​ជួប​ប្រទះ​នូវ​បញ្ហាជំ​ងឹ​កូ​វី​ដ ១៩ ហើយ​បាន​រារាំង​សកម្មភាព​ក្នុង​វិស័យ​អាកាសចរណ៍​ក្ដី តែ​ការ​អភិវឌ្ឍន៍ អាកាសយានដ្ឋាន​នានា​ក្នុង​ប្រទេស​កម្ពុជា​នៅ​តែ​បន្តសកម្មភាព​ដដែល​។ ជាក់ស្ដែង​តាម​ការ បញ្ជាក់របស់​មន្ត្រីជាន់ខ្ពស់​នៃ​អាកាសចរណ៍​ស៊ី​វិល ឲ្យ​ដឹង​ថា​គម្រោង​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ថ្មី ក្នុង​ទឹកដី​ខេត្តសៀមរាប​នឹង​បញ្ចប់​ការ​សាងសង់​នៅ​អំឡុង​ឆ្នាំ ២០២៣​ខាង​មុខ​នេះ ។

នៅ​ក្នុង​ជំនួប​រវាង​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ល​រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរ​ស៊ី​វិល ជាមួយ​លោក លូ វ៉ី (Lu Wei) ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​ថ្មី និង​លោក​ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី ទទួល​បន្ទុក​ជា​រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរស៊ី​វិល បាន​លើក​ឡើង​អំពី​កិច្ច​សហប្រតិបត្តិការ​ជិត​ស្និត​រវាង​រដ្ឋាភិបាល​កម្ពុជា និងរ​ដ្ឋា​ភិបាល​ប្រទេស​ចិន ដោយ​ប្រទេស​កម្ពុជា​ប្រកាន់​ភ្ជាប់​នូវ​គោលនយោបាយ ប្រ​ទស​ចិន​តែ​មួយ និង​ជា​ពិសេស​បើ​ទោះបី​ក្នុង​ពេល​ប្រទេស​ចិន​កំពុង​មាន​ជម្ងឺ COVID19 ក្តី រដ្ឋាភិបាល​ប្រទេសចិន​បាន​ទទួល​នូវ​ការ​ធ្វើ​ទស្ស​កិច្ច​ផ្លូវការ ពី​សំណាក់ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ។

លោក លូ វ៉ី បាន​បញ្ជាក់​ថា​នា​ពេល​បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន បាន​កំពុង​ចាប់ផ្តើម​ដំណើរការ
សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​ថ្មី ចាប់តាំងពី​ថ្ងៃ​ទី ១៥ ខែ​មិ​នា ឆ្នាំ​២០២០ មក​ម្លេះ និង​គ្រោង​បញ្ចប់​ការ​សាងសង់​ឱ្យ​រួចរាល់​ជា​ស្ថាពរ​នៅ​ថ្ងៃ​ទី​១៤ ខែ​មិ​នា ឆ្នាំ​២០២៣ ដោយ​ប្រើ​ពេលវេលា​ទាំងអស់​រយៈពេល ៣៦ ខែ​។

ចំពោះ​ដំណើរការ​សាងសង់​ក្រុមហ៊ុនបាន​សហការ​យ៉ាង​ជិត​ស្និត​ជាមួយ​ក្រុមការងារ​បច្ចេកទេស​របស់​រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរ​ស៊ី​វិល​ដោយ​ផ្តោត​សំខាន់​ទៅ​នឹង​ការ​បំពាក់​ឧ​បករ​ណ៏​បច្ចេកទេស និង​រចនា​បទ​អាកាសយានដ្ឋា​ន ។

បើ​តាម​មន្ត្រី អ្នកនាំពាក្យ​រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរ​ស៊ី​វិល លោក​ស៊ិ​ន ចាន់​សេរី​វុ​ត្ថា បានអោយ​ដឹងផង​ដែរ​ថា រហូត​មក​ដល់​ពេល​នេះ​សកម្មភាព​ចរាចរណ៍​តាម​ផ្លូវអាកាស
ធ្លាក់​ចុះ​ស្ទើរតែ​ទាំងស្រុង ក៏​ប៉ុន្តែ​កម្ពុជា​មិន​បាន​បិទ សកម្មភាព​ទាំងស្រុង​នោះ​ទេ ។ ក្រុមហ៊ុនអាកាសចរណ៍ នានា​ដែល​ចង់​ហោះហើរ​មក​កាន់​កម្ពុជា​នៅ​តែ​អាច​ចុះ​ចត​បាន​ដដែល ។

សូម​រម្លឹក​ថា​គម្រោង​សាងសង់​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ថ្មី​នៅ​ទឹកដី​អង្គរ​គឺ​មាន​ចម្ងាយ​ពី​ក្រុង​សៀមរាប ៥១​គីឡូម៉ែត្រ នៅ​លើ​ផ្ទៃដី សរុប ៧០០​ហិ​កតា ហើយ​សាងសង់​តាម​ស្តង់ដារ​រចនាបថ​អាកាសយានដ្ឋាន លំដាប់ថ្នាក់​ទី 4E ដែល​អាច​ប្រតិបត្តិការ​យន្ត ហោះ​ខ្នាត​ធំ​មាន​លេខ​កូដ​E ។

គម្រោង​នេះ គឺជា​គម្រោង​សាងសង់​ជា​អាកាសយានដ្ឋាន​ប្រភេទ 4F ហើយ​គម្រោង​នេះ​ប្រតិបត្តិការ​តាម​កម្មវិធី BOT ដែល​មានការ​វិនិយោគ​ដោយ Yuntou គ្រុប យូ​ណា​ន វិនិយោគ​បរទេស និង យូ​ណា​ន ព្រ​លាន​យន្តហោះ​គ្រុប ដែល​បាន​បណ្តាក់ទុន​វិនិយោគ ២២០​លាន​ដុល្លា ដើម្បី​បង្កើត ក្រុម ហ៊ុន​អាកាសចរណ៍​អន្តរជាតិ​អង្គរ អុ​ី​ន​វេស​មេន (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី (​ហៅ​កាត់​ក្រុមហ៊ុន​អង្គរ​) ដែល​មានការ​ទទួលខុសត្រូវ​ចំពោះ​ការ​វិនិយោគ​លើ​គម្រោង​សាងសង់ និង គ្រប់គ្រង​ប្រតិបត្តិការ ។

ក្នុង​ដំណាក់កាល​ទី​១ នៃ​គម្រោង​នេះ មាន​ទុន​វិនិយោគ​សរុប​ប្រមាណ ៨៨០​លាន​ដុល្លា អា​មេ​រិ​ក និង មាន​សាងសង់​ផ្លូវ​រត់​ល្បឿន​លឿន ទំហំ ៣​ពាន់​៦០០​ម៉ែត្រ គុណ​៤៥​ម៉ែត្រ​មួយ​ផ្លូវ និង ប៉ា​រ៉ា​ឡែល​សម្រាប់​យន្តហោះ ធ្វើការ​ហោះហើរ និង ចុះ​ចត និង ចំណត​យន្តហោះ ព្រមទាំង​មាន​ហេដ្ឋារចនាសម្ព័ន្ធ ដែល​ពាក់ព័ន្ធ​ផ្សេង​ៗ និង បរិក្ខា​ជំនួយ ស្ថានីយ​អ្នកដំណើរ​ដែល​មាន​ទំហំ ៥០​ពាន់​ម៉ែត្រក្រឡា ហើយ​អាកាសយានដ្ឋាន​នេះ ក្នុង​មួយ​ឆ្នាំ​អាច​បម្រើ​សេវាកម្ម​ភ្ញៀវ​ទេសចរណ៍​ពី ៧​លាន ទៅ​១០​លាន​នាក់​ផង​ដែរ ៕

ទេសចរណ៍

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ