ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រ​លាន​យន្តហោះ​ខេត្ត​មណ្ឌល​គី​រីនឹង​ត្រូវ​ប្រើ​ជា Regional Flight ត​ភ្ជាប់​ទៅ​ថៃ ឡាវ និង​វៀតណាម

3 ឆ្នាំ មុន
  • មណ្ឌលគិរី

រាជធានី​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​លោក ថោ​ង ខុន អះអាង​ថា​គម្រោង​ព្រ​លានយន្តហោះ​ខេត្ត​មណ្ឌល​គី​រី​គឺជា​គម្រោង​ដ៏​សំខាន់​មួយ​សម្រាប់​កា​រត​ភ្ជាប់​ក្នុង​តំបន់​និង​ជម្រុញ​វិស័យ​ទេសចរណ៍​ក្នុង​ប្រទេស​កម្ពុជា ព្រោះ​ទៅ​ថ្ងៃ​អនាគត​ព្រ​លាន​យន្តហោះ​ខេត្ត​មណ្ឌលគិរី​នេះ អាច​នឹង​ត្រូវ​ប្រើប្រាស់​ជា​ព្រ​លាន​យន្តហោះ​ក្នុង​តំបន់ (Regional Flight) ត​ភ្ជាប់​ខេត្តមណ្ឌលគិរី​ទៅ​គោលដៅ​ទេសចរណ៍​ជិតខាង…

រាជធានី​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​លោក ថោ​ង ខុន អះអាង​ថា​គម្រោង​ព្រ​លានយន្តហោះ​ខេត្ត​មណ្ឌល​គី​រី​គឺជា​គម្រោង​ដ៏​សំខាន់​មួយ​សម្រាប់​កា​រត​ភ្ជាប់​ក្នុង​តំបន់​និង​ជម្រុញ​វិស័យ​ទេសចរណ៍​ក្នុង​ប្រទេស​កម្ពុជា ព្រោះ​ទៅ​ថ្ងៃ​អនាគត​ព្រ​លាន​យន្តហោះ​ខេត្ត​មណ្ឌលគិរី​នេះ អាច​នឹង​ត្រូវ​ប្រើប្រាស់​ជា​ព្រ​លាន​យន្តហោះ​ក្នុង​តំបន់ (Regional Flight) ត​ភ្ជាប់​ខេត្តមណ្ឌលគិរី​ទៅ​គោលដៅ​ទេសចរណ៍​ជិតខាង រួម​មាន​ថៃ វៀតណាម និង​ឡាវ ព្រម​ជាមួយទីក្រុង សំខាន់​ៗ​ផ្សេង​ទៀត របស់​អាស៊ាន និង​ហួស​ទៅ​ដល់ទី​ក្រុង​សំខាន់​ៗ​របស់​ប្រទេស​ចិនផង​ដែរ​។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ទៀត​ថា ផែនការមេ​អភិវឌ្ឍ​ទេសចរណ៍​ខេត្តមណ្ឌលគិរី​នេះ ត្រូវ​តែ​ជា ផែនការ​ដែល​មាន​លក្ខណៈ​សមាហរណកម្ម​ជាមួយ​វិស័យ​ផ្សេង​ៗ (Integrated Master Plan) ដើម្បី​សម្រេច​ចក្ខុវិស័យ​ធ្វើ​ឱ្យ​ខេត្តមណ្ឌលគិរី និង​តំបន់​ភូមិភាគ​ឥ​សាន្ត​ទាំងមូល​ក្លាយជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​ស្ដង់ដា ជា​ពិសេស​ជម្រុញ​កំណើន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ឲ្យ​បានយ៉ាងតិច ២៥% នៃ​ភ្ញៀវ​អន្តរជាតិ​សរុប​មក​កម្ពុជា ។

តាម​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា​គម្រោង​សាងសង់​ព្រ​លាន​យន្តហោះ​ខេត្ត​មណ្ឌល​គី​រី​នេះ​នឹង​ត្រូវ​ពិ​ភា​គ្សា​ប្រជុំ​រវាង​រដ្ឋ​និង​ក្រុមហ៊ុន​ឯកជន​មួយ​នា​ពេល​ឆាប់​ៗ​ខាង​មុខ​ដើម្បី​សម្រេច​ថា​នឹង​ដាក់​ដេញថ្លៃ​ការ​សាងសង់ តែ​សម្រាប់​ពេលវេលា​ជាក់លាក់​ណាមួយ​នៅ​មិន​ទាន់​អាច​កំណត់​នៅឡើយ តែ​បាន​កំណត់​ទីតាំង​រួច​ហើយ​គឺ​គ្រោង​នឹង​សាងសង់​លើ​ទំហំ​ដី ៣០០​ហិ​កតា​នៅ​ក្នុងឃុំ​សែន​មនោ​រម្យ ស្រុក​អូ​រាំង ។

សូម​រម្លឹក​ថា​លោក ស៊ិ​ន ចាន់​សេរី​វុ​ត្ថា អ្នកនាំពាក្យ​រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរ​ស៊ី​វិល បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​សន្និសីទ​សារព័ត៌មាន​ស្ដី​ពី​វឌ្ឍនភាព និង​ទិស​ដៅ​ការងារ
រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរ​ស៊ី​វិល កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២០ នេះ​ថា
គម្រោង​សាងសង់​ព្រ​លាន​យន្តហោះ​ខេត្ត​មណ្ឌល​គី​រី​គឺ​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​សិក្សា​នៅឡើយ ដោយ​ថវិកា​វិនិយោគ​ត្រូវ​បាន​ប៉ាន់ស្មាន​ស្ថិត​នៅ​ក្នុង​រង្វង់​៦០​លាន​ដុល្លារ ។

យោង​តាម​របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​ខេត្ត​មណ្ឌល​គី​រី​បាន​ឲ្យ​ដឹង​ថា ភ្ញៀវ​ទេសចរដែល​មក​សម្រាក​កម្សាន្ត​ក្នុង​ខេត្ត​កាលពី​ឆ្នាំ​២០១៩​កន្លង​ទៅ​មាន​ចំនួន​២៥៩.០០០​នាក់​ក្នុង នោះ​ភ្ញៀវ​អន្តរជាតិ​ចំនួន​១៤.៥០០​នាក់ ។ ទន្ទឹម​នោះ​មន្ទីរ​ទេសចរណ៍​ខេត្ត​ក៏​បាន​ព្យាករណ៍​ថា នៅ ឆ្នាំ​២០២០​នេះ​ខេត្ត​មណ្ឌល​គី​រីនឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​ប្រមាណ​៤៥០.០០០​នាក់​ក្នុងនោះ ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ប្រមាណ​១៥០.០០០​នាក់ ។

ចំណែក​ឆ្នាំ​២០២១ ខេត្ត​មណ្ឌលគី​រីនឹង​ទទួល​បាន​ភ្ញៀវ​ទេសចរណ៍​ប្រមាណ​៦០០.០០០ នាក់ ក្នុង​នោះ​ភ្ញៀវ​អន្តរជាតិ​ប្រមាណ១៨០.០០០ នាក់ ។ ឆ្នាំ​២០២២ ខេត្ត​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​ប្រមាណ​៧០០.០០០​នាក់​ក្នុង នោះ​ភ្ញៀវ​អន្តរជាតិ ប្រមាណ​២០០.០០០​នាក់​ខណៈ​ដែល​ឆ្នាំ​២០២៣ នឹង​ទទួលភ្ញៀវ​ទេសចរប្រមាណ​៨០០.០០០ នាក់​ក្នុង​នោះ​ភ្ញៀវ​អន្តរជាតិ​ប្រមាណ​២៥០.០០០​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ