ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​មាន​គម្រោង​​ប្រមូល​អត្ត​ព​លិ​ក​ហ្វឹកហាត់​ឡើង​វិញ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​ខ្មែរ​កីឡាហែល​ទឹក​មាន​គម្រោង​ប្រមែប្រមូល​កីឡាករ​-​កីឡាការិនី​ទាំង​ឈុត​ធំ​និង​ឈុត​ថ្នាល​របស់​ខ្លួន​ហ្វឹកហាត់​ឡើង​វិញ នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ សម្រាប់​ត្រៀម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២​ឆ្នាំ​២០២៣ ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក ហែម គី​រី អគ្គលេខា​ធិការ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​។…

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​ខ្មែរ​កីឡាហែល​ទឹក​មាន​គម្រោង​ប្រមែប្រមូល​កីឡាករ​-​កីឡាការិនី​ទាំង​ឈុត​ធំ​និង​ឈុត​ថ្នាល​របស់​ខ្លួន​ហ្វឹកហាត់​ឡើង​វិញ នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ សម្រាប់​ត្រៀម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២​ឆ្នាំ​២០២៣ ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក ហែម គី​រី អគ្គលេខា​ធិការ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​។

លោក ហែម គី​រី បន្ត​ថា ជាមួយនឹង​ការ​ត្រៀម​ឱ្យ​ចូល​ហ្វឹកហាត់​ឡើង​វិញ​នេះ​ក៏​មិន​ត្រូវ​មានការ​ធ្វេសប្រហែស​ដែរ ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​បំផុត ។ ទន្ទឹម​ជាមួយ​គ្នា​នេះ​ដែរ​ក៏​ត្រូវ​រៀបចំ​នូវ​ផែនការ​មួយ​ចំនួន​ដើម្បី​ស្នើ​សុំ​គោលការណ៍​ពី​ប្រធាន​សហព័ន្ធ និង​ក្រសួង​អប់រំ​យុវជន និង​កីឡា តាម​រយៈ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា ។ ប៉ុន្តែ​យើង​ត្រូវ​បំបែក​ជា​ក្រុម​តូច​ៗ​ជាមួយ​គ្រូ​ដោយ​ផ្ទាល់​ដែល​មាន​គ្នា១០​នាក់​ចុះ​ក្រោម ។

ការ​ធ្វើ​បែប​នេះ​គឺ​អនុវត្ត​ទៅ​តាម​គោលការណ៍​របស់​ក្រសួងសុខាភិបាល​ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺឆ្លងកូ​វី​ដ​-១៩ ។ លោក​អគ្គលេខាធិការ​រូប​នេះ​បានឱ្យ​ដឹង​ទៀត​ថា ការ​ហ្វឹកហាត់​នេះ​មិនមែន​មក​ទាំងអស់​គ្នា​នោះ​ទេ​គឺ​ចែកវេន​គ្នា​តាម​តារាង​កម្មវិធី ។ មុន​នឹង​ហ្វឹកហាត់​ក៏​ត្រូវ​ពិនិត្យ​សុខភាព​ជា​មុន​ផង​ដែរ គឺ​ត្រូវ​តាមដាន​គ្រប់ពេលវេលា បើសិនជា​មាន​បញ្ហា​មិន​ប្រក្រតី​ណាមួយ​កើតឡើង យើង​ត្រូវ​ដាក់​ឱ្យ​នៅ​ដាច់​ដោយឡែក​ពី​គេ​។

លោក ហែម គី​រី បាន​លើក​ឡើង​ថា មុន​នឹង​ឈាន​ទៅ​ដល់​ការ​សម្រេចចិត្ត​ចង់ឱ្យ​កីឡាករ​-​កីឡាការិនី​ជម្រើសជាតិ​ហ្វឹកហាត់​ឡើង​វិញ​បែបនេះ ដោយសារ​តែ​យើង​មើលឃើញ​ថា សព្វថ្ងៃ​ជំងឺឆ្លង​កូ​វី​ដ​-១៩​មាន​សភាព​ធូរស្រាល​ច្រើន ប៉ុន្តែ​យើង​ក៏​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​បំផុត​។​ការ​ហ្វឹកហាត់​ធ្វើ​នៅ​អាង​ហែល​ទឹក​ពហុ​កីឡដ្ឋាន​ជាតិ​សម្រាប់​តែ​ក្រុម​ជម្រើសជាតិ​នៅ​រាជា​ធានី​ភ្នំពេញ​ប៉ុណ្ណោះ រីឯ​អ្នក​នៅ​តាម​ខេត្ត​ដែល​ចង់​មក​ហ្វឹកហាត់​នៅ​ភ្នំពេញ​ដែរ ត្រូវ​ដាក់​ឱ្យ​នៅ​ដាច់​ដោយឡែក​រយៈពេល​១៤​ថ្ងៃ​សិន​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ